អញ្ជើញទស្សនាវត្តជ្រោយទន្សានៅខេត្តត្រាវិញ

(VOVWORLD) - វត្តជ្រោយទន្សា ឬហៅម្យ៉ាងទៀតថា វត្ត Bai Xao Giua ស្ថិតនៅភូមិ Bai Xao Giua ឃុំ Kim Son ស្រុក Tra Cu ខេត្តត្រាវិញ។ នេះគឺជាវត្តបុរមបុរាណគំរូមួយរបស់ជនរួមជាតិខ្មែរ ដោយផ្សារភ្ជាប់ជាមួយប្រវត្តិសាស្ត្របដិវត្តន៍របស់ខេត្ត។
អញ្ជើញទស្សនាវត្តជ្រោយទន្សានៅខេត្តត្រាវិញ - ảnh 1ព្រះវិហារនៃវត្តជ្រោយទន្យានៅខេត្តត្រាវិញ

ដូចទៅនឹងវត្តអារាមខ្មែរដទៃទៀតដែរ វត្តជ្រោយទន្យាមានសំណង់នានាដូចជា៖ ខ្លោងទ្វារវត្ត ព្រះវិហារ សាលាឆទាន ថ្នាក់រៀនជាដើម។ សំណង់ ស្ថាបត្យកម្មនីមួយៗសុទ្ធតែមានលក្ខណៈសិល្បៈខ្ពស់ ហើយមានប្លង់សមស្របនឹងទេសភាពវត្តទាំងមូល។ ចាប់ពីក្បូរក្បាច់លំនាំរហូតដល់របៀបចម្លាក់ពុទ្ធបដិមាគឺមានភាពល្អិតល្អន់ណាស់។ វត្តមានបរិវេណដ៏ធំទូលាយជាង ២២ ២០០ ម៉េត្រការ៉េ ហើយក្នុងបរិវេណនេះបានដាំដើមឈើរចំណាស់ជាច្រើន ដោយបង្កើតទេសភាពជ្រះស្រឡះ និងស្ងប់ស្ងាត់។ ព្រះតេជគុណ Giang So Thanh ព្រះចៅអធិការវត្តជ្រោយទន្សាមានពុទ្ធតីកាថា៖ “រដ្ឋបានទទួលស្គាល់វត្តជាកេរ្កិ៍ដំណែលប្រវត្តិសាស្ត្របដិវត្តន៍។ បច្ចុប្បន្ននេះ វត្តកំពុងរក្សាទុកវត្ថុតាងដ៏មានតម្លៃក្នុងនោះមាន រូបចម្លាក់ស្ដេច និងវត្ថុបុរាណជាច្រើន។ព្រះសង្ឃ និងគណៈគ្រប់គ្រងវត្តបានយកចិត្តទុកដាក់អភិរក្សវប្បធម៌ជនជាតិខ្មែរ។ លើលពីនេះទៅទៀត វត្តបានអភិរក្សរបាំរបស់ជនជាតិខ្មែរ ដូចជារបាំស្យក្សវា របាំស្គរ Sadam ជាដើម។ ក្រៅពីនេះ វត្តក៏បានបង្កលក្ខណៈងាយស្រួលដល់កូនចៅបងប្អូនជនរួមជាតិខ្មែរមកសិក្សារៀនសូត្រផងដែរ។ ក្នុងឱកាសវិស្សមកាលរដូវក្តៅ សិស្សានុសិស្សបានមកសិក្សាបានមកវត្ត ដើម្បីសិក្សារៀនសូត្រ និងអភិរក្សអក្សរបស់ជនជាតិខ្លួន។ ឆ្នាំនេះ វត្តបានបើកថ្នាក់រៀនចំនួន ១២ ជាមួយសិស្សានុសិស្សជាង ២០០ នាក់ក្នុងរយៈពេល ៣ ខែផងដែរ”។

ពុទ្ធសាសនិកនៅភូមិ Bai Xao Giua បានចូលរួមបរិច្ចាកដីធ្លី និងកម្លាំងកាយដើម្បីសាងសង់វត្តជ្រោយទន្យានៅឆ្នាំ ១៨៤៧។ ព្រះតេជគុណ Thach Khmao គឺជាព្រះចៅអធិការវត្តដើមដំបូងរបស់វត្ត។ វត្តត្រូវបានជួសជុល កែលម្អ និងពង្រីកជាច្រើនដងមកហើយ ទើបមានទេសភាពស្រស់ស្អាត និងធំទូលាយដូចបច្ចុប្បន្ននេះ។ វត្តមិនត្រឹមតែជាទីកន្លែងសក្តិសិទ្ធិ ពោរពេញទៅដោយលក្ខណៈវប្បធម៌ខាងវិញ្ញាណប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលប្រជុំជីវភាពវប្បធម៌ខាងស្មារតីរបស់បងប្អូនជនរួមជាតិខ្មែរនៅឃុំ Kim Son ស្រុក Tra Cu ខេត្តត្រាវិញទៀតផង។ លោក Thach Hon សមាជិកម្នាក់នៃគណៈគ្រប់គ្រងវត្តជ្រោយទន្យាបានឲ្យដឹងថា៖ “វិហារធំគឺជាទីកន្លែងសំខាន់បំផុត ហើយជារៀងរាល់ឆ្នាំពិធីស្រង់ព្រះ និងពិធីបុណ្យចូលឆ្នាំថ្មីត្រូវបានរៀបចំនៅទីនេះ។ ក្នុងពិធីបុណ្យទានធំៗ បងប្អូនជនរួមជាតិបានមកវិហារធំដើម្បីអុជធូប និងបួងសួង។ បងប្អូនជនរួមជាតិបានមកវត្តនាថ្ងៃ ៨ កើត ១៥ កើត ២៣ កើត និង ៣០ កើត ជារៀងរាល់ខែ។ វត្តតែងតែឃោសនាដល់ប្រជាពលរដ្ឋថា ក្នុងឆាកជីវិតត្រូវរស់នៅប្រកបដោយក្រមសីលធម៌ឧស្សាហ៍ព្យាយាមរកស៊ី ធ្វើអំពើល្អ សន្សំបុណ្យ និងជួយយកអាសារគ្នាទៅវិញទៅមកផងដែរ”។

អញ្ជើញទស្សនាវត្តជ្រោយទន្សានៅខេត្តត្រាវិញ - ảnh 2សកម្មភាពនានានៅវត្តជ្រោយទន្យានៅខេត្តត្រាវិញ

ក្នុងអំឡុងពេលតស៊ូប្រឆាំងអាណានិគមបារាំង និងចក្រពត្តិអាមេរិក វត្តជ្រោយទន្យាគឺជាជម្រករបស់កម្មាភិបាលបដិវត្តន៍។ ក្នុងបរិវេណវត្តមានរូងក្រោមដីសម្ងាត់ជាច្រើន ដែលបានជីកក្នុងគុម្ពោត ដើម្បីការពារកម្មាភិបាល និងកពទ័ពធ្វើសកម្មភាពសម្ងាត់ និងលាក់ខ្លួនពីពួកខ្មាំងសត្រូវ។ កុដិ សាលា ថ្នាក់រៀន ថែមទាំងវិហារធំគឺជាទីកន្លែងរស់នៅ និងប្រជុំជាប្រចាំរបស់កម្មាភិបាលបដិវត្តន៍ ដើម្បីពិភាក្សា ផ្លាស់ប្តូរ និងផ្សព្វផ្សាយអំពីភារកិច្ច និងគោលការណ៍របស់បក្សកុម្មុយនិស្តវៀតណាម។

វត្តជ្រោយទន្សាមានស្ថាបត្យកម្មដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ខ្មែរ។ វត្តក៏ជាអាស័យដ្ឋានក្រហមអប់រំប្រពៃណីស្នេហាជាតិ វីរភាពបដិរវត្តន៍ដល់មនុស្សគ្រប់ជំនាន់។ នាថ្ងៃទី ២៩ សីហា ឆ្នាំ២០១២ គណៈកម្មាធិការប្រជាជនខេត្តត្រាវិញបានចេញផ្សាយសេចក្តីសម្រេចចិត្តទទួលស្គាល់វត្តជ្រោយទន្យាគឺជាកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រថ្នាក់ខេត្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ