អញ្ជើញទស្សនា និងស្វែងយល់ធម្មជាតិនៅលើកោះពេជ្រ Cat Ba

(VOVWORLD) - កោះ Cat Ba ស្ថិតនៅក្នុងឈូងសមុទ្រ Lan Ha ក្បែរបេតិកភណ្ឌធម្មជាតិពិភពលោកឈូងសមុទ្រ Ha Long (ខេត្ត Quang Ninh) ត្រូវបានចាត់ទុកថាជា "កំរាលព្រំបៃតងដ៏ធំសម្បើម" ដែលបង្កប់អាថ៌កំបាំង ដ៏ទាក់ទាញជាច្រើន។
អញ្ជើញទស្សនា និងស្វែងយល់ធម្មជាតិនៅលើកោះពេជ្រ Cat Ba - ảnh 1អញ្ជើញទស្សនា និងស្វែងយល់ធម្មជាតិនៅលើកោះពេជ្រ Cat Ba

ដោយមានចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីក្រុង Hai Phong ប្រជុំកោះ Cat Ba ចំណុះស្រុកកោះ Cat Hai តាំងពីយូរណាស់មកហើយ ត្រូវបានគេស្គាល់ដល់ជាគោលដៅទេសចរណ៍ដ៏ល្បីឈ្មោះ ដែលធម្មជាតិបានប្រទានឲ្យទីក្រុង Hai Phong ។ ប្រជុំកោះដែលមានកោះធំតូចជាង ៣៦០ ក្នុងនោះលេចធ្លោគឺកោះ Cat Ba ឬត្រូវបានគេស្គាល់ថាជាកោះពេជ្រនៃតំបន់ភូមិភាគខាងជើង ដែលជាគោលដៅទេសចរណ៍ធម្មជាតិមិនអាចរំលងបាន នៅពេលមកទស្សនាទីក្រុង Hai Phong។

កោះ Cat Ba ស្ថិតនៅក្នុងឈូងសមុទ្រ Lan Ha ក្បែរបេតិកភណ្ឌធម្មជាតិពិភពលោកឈូងសមុទ្រ Ha Long (ខេត្ត Quang Ninh) ត្រូវបានចាត់ទុកថាជា "កំរាលព្រំបៃតងដ៏ធំសម្បើម" ដែលបង្កប់អាថ៌កំបាំង ដ៏ទាក់ទាញជាច្រើន។ ដើម្បីទៅដល់ទីកន្លែងនេះ ភ្ញៀវទេសចរត្រូវឆ្លងស្ពានអាកាសឆ្លងសមុទ្រ Tan Vu ឆ្លង Pha Got ប្រមាណ ២០ គីឡូម៉ែត្រ ដើម្បីទៅដល់មជ្ឈមណ្ឌលកោះ។ កោះ Cat Ba មានភាពអ៊ូអរ និងសប្បាយរីករាយបំផុតគឺក្នុងឱកាសចុងសប្តាហ៍ នៅពេលដែលក្រុមភ្ញៀវទេសចរ មកទស្សនាកោះយ៉ាងច្រើនកុះករ ដើម្បីសម្របខ្លួនក្នុងទឹកសមុទ្រដ៏ខៀវថ្លាដែលអាចមើលឃើញបាតសមុទ្រ ឬហាលថ្ងៃនៅលើឆ្នេរខ្សាច់ដ៏វែង។

អ្នកស្រី Nguyen Thi Huyen ភ្ញៀវទេសចរម្នាក់មកពីទីក្រុងហាណូយបានឲ្យដឹងថា នេះគឺជាលើកដំបូងហើយ ដែលគ្រួសារអ្នកស្រីបានមកទស្សនា Cat Ba ហើយចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកន្លែងនេះ។

“ទេសភាព Cat Ba ពិតជាស្រស់ស្អាត និងសម្បូរបែបណាស់។ គោលដៅនេះនៅតែ រក្សាបានលក្ខណៈធម្មជាតិដដែល។ ក្រៅពីនោះ មនុស្សនៅទីនេះក៏រួសរាយរាក់ទាក់ ស្លូតបូត និងស្រឡាញ់ភ្ញៀវណាស់”។

អាកាសធាតុនៅលើកោះ Cat Ba ត្រជាក់ស្រួល ស្រស់បរិសុទ្ធ សមស្របសម្រាប់ទេសចរណ៍សម្រាកលំហែរកាយ ដូច្នេះហើយ គោលដៅនេះមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងភ្ញៀវទេសចរបរទេសជាច្រើនក៏ចូលចិត្តគោលដៅនេះផងដែរ។ នៅកោះ Cat Ba ភ្ញៀវទេសចរអាចចូលរួមសកម្មភាពជាច្រើនដូចជា៖ ងូតទឹក មុជទឹកសមុទ្រនៅតាមឆ្នេររហោស្ថាន ជិះ kayak; ជិះនាវាទស្សនាឈូងសមុទ្រ Lan Ha-ជាឈូងសមុទ្រមួយក្នុងចំណោមឈូងសមុទ្រដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក ទស្សនារូងភ្នំ ល្អាងភ្នំដ៏អស្ចា្យដូចជា៖ រូងភ្នំ Luồn ល្អាងភ្នំ Trung Trang ល្អាងភ្នំ Gia Luận និងល្អាងភ្នំ Thiên Long។ ក្រៅពីទេសចរណ៍សមុទ្រ ភ្ញៀវទេសចរអាចជួលម៉ូតូ និងស្វែងយល់កោះពេជ្រ Cat Ba ដោយខ្លួនឯង។ លោក Thomas ភ្ញៀវទេសចរជនជាតិហូឡង់ម្នាក់ បានឲ្យដឹងថា៖

“Cat Ba គឺជាកោះសុខសាន្តត្រាណ។ ខ្ញុំ និងក្រុមគ្រួសារ ចូលចិត្តធម្មជាតិនៅទីនេះណាស់។ នេះគឺជាគោលដៅទេសចរណ៍ ដែលខ្ញុំចូលចិត្តបំផុតនៅវៀតណាមផងដែរ”។

អញ្ជើញទស្សនា និងស្វែងយល់ធម្មជាតិនៅលើកោះពេជ្រ Cat Ba - ảnh 2អញ្ជើញទស្សនា និងស្វែងយល់ធម្មជាតិនៅលើកោះពេជ្រ Cat Ba

ក្នុងដំណើរស្វែងរកកោះ Cat Ba គោលដៅមួយដែលភ្ញៀវទេសចរមិនអាចរំលងគឺ ឧទ្យានជាតិ Cat Ba ដែលមានចម្ងាយប្រហែល ១៤ គីឡូម៉ែត្រពីទីក្រុង Cat Ba តាម
ទិសឦសាន ។ នៅទីនេះ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញកេរ្កិ័ដំណែលបុរាណជាច្រើនក្នុងយុគថ្មថ្មីអំពីកេរ្កិ៍ដំណែលវប្បធម៌ Ha Long និងស្នាក់ស្នាមរបស់ជនវៀតណាម។ ឧទ្យានជាតិ Cat Ba មានទាំងព្រៃឈើ និងសមុទ្រជាមួយប្រភពធនធានដ៏សម្បូរបែប ទេសភាពស្រស់ស្អាត និងអំបូរសត្វ រុក្ខជាតិកម្រជាច្រើន។ ទីកន្លែងនេះគឺជាតំបន់ជីវមណ្ឌលបម្រុងមួយរបស់ពិភពលោក ហើយជាតំបន់ព្រៃអភិរក្សធម្មជាតិ ដែលមានជីវចម្រុះសម្បូរបែបបំផុតនៅវៀតណាម។ លោក Dominik ភ្ញៀវទេសចរជនជាតិអាល្លឺម៉ង់ម្នាក់បានចែករំលែកថា៖

“នេះគឺជាលើកដំបូងហើយ ដែលខ្ញុំបានទៅទស្សនា Cat Ba។ ប្រជុំកោះ Cat Ba ពិតជាស្រស់ស្អាតណាស់។ ឆ្នេរសមុទ្រនៅទីនេះក៏ស្អាត និងរហោស្ថានណាស់។ ទេសភាពដូច្នេះមិនងាយឃើញនៅអឺរ៉ុបឡើយ។ ខ្ញុំសង្ឃឹមថា នឹងមានឱកាសមកទីនេះថែមទៀត”។

ដោយមានលក្ខណៈដ៏វិសេសវិសាលដោយឡែក ក្នុងឆ្នាំ ២០០៤ ប្រជុំកោះ Cat Ba ត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាតំបន់ជីវមណ្ឌលបម្រុងពិភពលោក។ ក្នុងសម័យប្រជុំនាខែកញ្ញាខាងមុខ UNESCO នឹងពិចារណាលើសំណុំឯកសាររបស់វៀតណាម ដោយស្នើឲ្យទទួលស្គាល់ប្រជុំកោះCat Ba ជាបេតិកភណ្ឌធម្មជាតិពិភពលោក។ សំណើតែងតាំងនេះសំដៅថែរក្សា អភិរក្ស និងរក្សាតម្លៃអំពីជីវៈចម្រុះសម្រាប់មនុស្សជំនាន់ក្រោយ ព្រមទាំងអះអាងថាប្រជុំកោះ Cat Ba គឺជាអំណោយ មិនអាចកាត់ថ្លៃបានរបស់ធម្មជាតិសម្រាប់ប្រជាជនវៀតណាម។ ប្រជុំកោះ Cat Ba ក្លាយទៅជាបេតិកភណ្ឌពិភពលោក នឹងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម ផ្សព្វផ្សាយ និងលើកកម្ពស់រូបភាព ឋានៈប្រទេសជាតិ ក៏ដូចជាទាក់ទាញការវិនិយោគអភិវឌ្ឍន៍សេដ្ឋកិច្ចអេកូឡូស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ