ឧទ្យានភូគម្ភសាស្ត្រ Dak Nong មានឋានៈលំដាប់ពិភពលោក
(VOVWORLD) - ប្រព័ន្ធរូងភ្នំភ្លើង Krong No ដែលស្ថិតនៅក្នុងបរិវេណឧទ្យានភូគម្ភសាស្ត្រ Dak Nong ខេត្ត Dak Nong តំបន់ Tay Nguyen វៀតណាម (តំបន់ខ្ពង់រាបពាក កណ្ដាល) ទើបតែបានជ្រើសរើសជាសំណុំឯកសារមួយក្នុងចំណោមសំណុំឯក សារទាំង១១ដែលត្រូវបានបណ្ដាញឧទ្យានភូគម្ភសាស្ត្រសកលលោក (Global Geoparks Network – GGN) ទទួលយកហើយដាក់ជូនគណៈកម្មាធិការអប់រំ វប្បធម៌និងវិទ្យាសាស្ត្ររបស់អង្គការសហប្រជាជាតិ (UNESCO) អនុម័តអោយ ចូលក្នុងបញ្ជីឈ្មោះឧទ្យានភូគម្ភសាស្ត្រសកលលោករបស់ GGN។
រូងភ្នំភ្លើង Krong No (រូបថត៖ chinhphu.vn) |
លទ្ធផលចុង ក្រោយនឹងត្រូវបាន UNESCO ប្រកាសនាខែមេសាឆ្នាំ២០២០ ប៉ុន្តែប្រការនេះ បានសរអោយឃើញថា ប្រព័ន្ធរូងភ្នំភ្លើង Krong No និយាយដោយឡែកនិង ឧទ្យានភូគម្ភសាស្ត្រ Dak Nong និយាយរួម បង្កប់នូវតម្លៃនៃឧទ្យានភូគម្ភសាស្ត្រ លំដាប់ពិភពលោកយ៉ាងពិតប្រាកដ។ ឧទ្យានភូគម្ភសាស្ត្រ Dak Nong មានផ្ទៃដីប្រមាណ២០០០គីឡូម៉ែត្រការ៉េ ដែលលាតសន្ធឹងលើស្រុកនិងទីរួមខេត្តចំនួន៦របស់ខេត្ត Dak Nong។ ជាមួយនឹង បេតិកភ័ណ្ឌភូគម្ភសាស្ត្រចំនួន៥៥កន្លែង ដែលក្នុងនោះមាន៧កន្លែងជា លំដាប់ពិភពលោកនោះ ឧទ្យាននេះប្រមូលផ្ដុំនូវគ្រប់តម្លៃលេចធ្លោទាំងខាងភូគម្ភ សាស្ត្រ ភូមិសណ្ឋាន វប្បធម៌ ក៏ដូចជាជីវៈចម្រុះដ៏ពិសេសដោយឡែកនៃតំបន់នេះ ផងដែរ។
ចំណុចលេចធ្លោបំផុតនៃឧទ្យានភូគម្ភសាស្ត្រនេះ គឺជាប្រព័ន្ធរូងភ្នំភ្លើងនៅ តាមទន្លេ Krong No ដែលបានរកឃើញកាលពីឆ្នាំ២០០៧ ដោយមិនទាន់រងការ ប៉ះពាល់របស់មនុស្សនៅឡើយទេ។ ប្រព័ន្ធនេះរួមមានរូងភ្នំទាំងធំទាំងតូចរាប់សិប កន្លែង ដោយមានប្រវែងសរុបប្រមាណ២៥គីឡូម៉ែត្រ ចាប់ពីមាត់ភ្នំភ្លើង Buon Choah ទៅតាមបណ្ដោយទន្លេ Serepok ដល់តំបន់ល្បាក់ទឹក Dray Sap។ មជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្រវៀតណាមនិងជប៉ុនបានវាយតម្លៃថា ប្រព័ន្ធរូងភ្នំភ្លើង Krong No ជាប្រព័ន្ធរូងភ្នំភ្លើងដ៏វែងអន្លាយនិងស្អាតបំផុតនៅអាស៊ីអាគ្នេយ៍។ នៅក្នុង បណ្ដារូងភ្នំ មានស្លាកស្នាមដ៏ពិសេសដោយឡែកជាច្រើននៃដំណើរការបំផ្ទុះភ្នំភ្លើង ដូចជាលំហូរនៃបន្ទុះភ្នំភ្លើង កេរ្តិ៍ដំណែលរុក្ខជាតិ និងដំណើរកំណកបន្ទុះភ្នំភ្លើង ដែលកើតមានឡើងមុននេះរាប់លានឆ្នាំ។ លោក Le The Phuc អតីតនាយក សារមន្ទីរធម្មជាតិវៀតណាម បានអោយដឹងថា៖
“នេះជាតំបន់សម្បូរទៅដោយបេតិកភ័ណ្ឌ ជាពិសេសគឺបេតិកភ័ណ្ឌភូគម្ភ សាស្ត្រ។ ជាឧទាហរណ៍ដូចជា ប្រព័ន្ធមាត់ភ្នំភ្លើងនៅចំណោទភ្នំ ៥២ ដែលជាកន្លែងតែមួយគត់នៃតំបន់ Tay Nguyen។ ភ្នំភ្លើងនីមួយៗត្រូវបាន បង្កើតឡើងក្នុងលក្ខណៈភូគម្ភសាស្ត្រខុសពីគ្នា អញ្ចឹងវាមានតម្លៃខាងបេតិកភ័ណ្ឌ ខុសគ្នាពីគ្នាដែរ”។
ល្បាក់ទឹក Trinh Nu (រូបថត៖ daknong.gov.vn) |
តម្លៃធំបំផុតនៃប្រព័ន្ធរូងភ្នំភ្លើង Krong No នោះគឺវាបង្កប់វត្ថុបុរាណជាច្រើន ដែលជាភ័ស្តុតាងបញ្ជាក់ថា មនុស្សបុរេប្រវត្តិបានរស់នៅទីនេះចាប់ពីចុងយុគ សម័យថ្មចាស់ (៦០០០ឆ្នាំមុនគ.ស) រហូតដល់ចុងយុគសម័យថ្មថ្មីនិងដើមយុគ សម័យដែក (ក្នុងចន្លោះពី៤០០០ដល់៣០០០ឆ្នាំមុនគ.ស)។ ការរកឃើញខាង បុរាណវិទ្យាទាំងនេះបានបង្ហាញពីទីលំនៅមួយប្រភេទរបស់មនុស្សបុរេប្រវត្តិនៅតំបន់ដីក្រហម Tay Nguyen តាមនោះបើកចេញទិសដៅស្រាវជ្រាវថ្មីខាងវិស័យ បុរាណវិទ្យាស្ដីពីរូងភ្នំភ្លើងនៅវៀតណាមនិងតំបន់អាស៊ីអាគ្នេយ៍ទាំងស្រុងទៀតផង។
កត្តាដែលជួយលើកកំពស់តម្លៃនៃឧទ្យានភូគម្ភសាស្ត្រ Dak Nong នោះគឺ វាស្ថិតនៅក្នុងតំបន់ដែលសម្បូរទៅដោយតម្លៃវប្បធម៌ទាំងរូបីយ៍និងអរូបីយ៍ជាច្រើនដូចជា៖ លំហវប្បធម៌គង់ឃ្មោះ Tay Nguyen វីរៈកថា Ot N’drong តំបន់អភិរក្ស ធម្មជាតិ Nam Nung ឧទ្យានជាតិ Ta Dung និងឧទ្យានជាតិ Yok Don ជាដើម។ ទាំងអស់នេះបានធ្វើអោយឧទ្យានភូគម្ភសាស្ត្រ Dak Nong ក្លាយទៅជារមណីយ ដ្ឋានគួរតែមកទស្សនាមែន។ លោកស្រី Ton Thi Ngoc Hanh អនុប្រធានគណៈ កម្មាធិការប្រជាជនខេត្ត Dak Nong បានអោយដឹងថា៖
“ទួរទេសចរណ៍ទី២នៅឧទ្យានភូគម្ភសាស្ត្រ Dak Nong មានឈ្មោះថា “បទភ្លេងមហោរីនៃជំនោរ ថ្មី”។ នេះជាដំណើរវិលត្រឡប់មកប្រភពដើមវិញ ជា កន្លែងដែលបង្កប់តម្លៃវប្បធម៌តំបន់របស់ជនរួមជាតិ M’nong Ede ដូចជា៖ វីរៈកថា សិល្បៈគងឃ្មោះ តម្បាញចរបាប់ និងតម្បាញឬស្សីប្រពៃណី រួមជាមួយកេរ្តិ៍ ដំណែលប្រវត្តិសាស្ត្រក្នុងសម័យតស៊ូប្រឆាំងនឹងបារាំងនិងអាមេរិក ជាដើម។ “ស្នូរសម្លេងរន្ទឺពីភពផែនដី” គឺជាឈ្មោះនៃទួរទេសចរណ៍ទី៣ ដែលនាំមកនូវ ពិសោធន៍អំពីទេសភាពដ៏ស្រស់ត្រកាល ហើយផ្ទៀងស្ដាប់ភ្លេងពីឧបករណ៍តន្ត្រី ប្រពៃណីរបស់បណ្ដាជនជាតិនៅតាមផ្ទះតាំងបង្ហាញ”។
រហូតដល់ពេលនេះ ឧទ្យានភូគម្ភសាស្ត្រ Dak Nong មានបទដ្ឋានយ៉ាង គ្រប់គ្រាន់របស់ UNESCO ដើម្បីក្លា0យទៅជាឧទ្យានភូគម្ភសាស្ត្រសកល។ ដោយ យល់ឃើញនូវប្រការនេះ គណៈគ្រប់គ្រងឧទ្យានភូគម្ភសាស្ត្រ Dak Nong បាន សហការជាមួយស្ថាប័ននិងតំបន់ពាក់ព័ន្ធនានាដើម្បីរៀបចំការឃោសនាលើក កំពស់ចំណេះដឹងអំពីបេតិកភ័ណ្ឌភូគម្ភសាស្ត្រ និងរបៀបការពារ ពង្រីកតម្លៃបេតិ កភ័ណ្ឌទៅកាន់ប្រជាជន តាមនោះជួយអោយប្រជាជនយល់ដឹងពីគំរូអភិរក្ស និងអភិវឌ្ឍឧទ្យានភូគម្ភសាស្ត្រ Dak Nong អោយបានគ្រប់គ្រាន់បំផុត ព្រមទាំង ផ្សព្វផ្សាយរូបភាពនៃរមណីយដ្ឋាននេះទៅកាន់មិត្តភក្តិទាំងជាតិនិងអន្តរជាតិផង ដែរ៕