Buon Ma Thuot-ទីក្រុងរបស់កាហ្វេ

Vovworld-ហាងកាហ្វេបានដុះឡើងនៅវិថីស្ទើរតែទាំងអស់នៅទីក្រុងBuon Ma
Thuot។ហាងទាំងនេះមានឈ្មោះដ៍មនោរម្យដូចជា” រសៀលស្វាយ  “   “ ពន្លឺនៃ
ព្រះច័ន្ទ “និង“ Mimosa  “។បើប្រសិនជាភ្ញៀវទេសចរចូលចិត្តផឹកកាហ្វេក្នុង​
បរិយាកាសស្ងៀមស្ងាត់អាចមកកាន់ហាងកាហ្វេ”ឬស្សីខៀវស្រងាត់ “​ ឬ
“អតីតកាលនិងបច្ចុប្បន្នកាល “ដែលបង្កើតឡើងនៅកណ្តាលស្រែចម្ការយ៉ាង
ស្តុកស្តមសម្បូរទៅដោយដើមឈើហូបផ្លែ។ឯហាង​”ព្រះអាទិត្យ “​​   “Rock  “
និង  “ Melody “ទទួលអតិថិជនវ័យក្មេងជានិច្ច។

               

Buon Ma Thuot-ទីក្រុងរបស់កាហ្វេ - ảnh 1
ភ្ញៀវទេសចរចូលចិតផឹកកាហ្វេនៅតំបន់Tay Nguyen(រូបថត អិនធឺណែត)

ភូមិកាហ្វេTrung Nguyen  ជាទីកន្លែង១ដែលទាក់ទាញភ្ញៀវទេសចរជាច្រើនជាង
គេ។វាស្ថិតនៅ​កណ្តាលទីក្រុងBuon Ma Thuotនិងមានផ្ទៃដីប្រមាណ២០ពាន់
ម៉ែត្រក្រឡា។នៅ​​​"ឋានសួត៍នៃកាហ្វេ  "នេះភ្ញៀវទេសចរអាចពិសាររសជាតិកាហ្វេ
ពិសេសព្រមទាំងបានស្វែងយល់វប្បធម៌កាហ្វេនៅលើពិភពលោកក៍ដូចជានៅ
ប្រទេសវៀតណាមនិងបច្ចេកទេសកែច្នៃជាពិសេសគឺសិល្បះផឹកការហ្វេរបស់ជនរួម
ជាតិនៅតំបន់Tay Nguyenទៀតផង។ របៀបដែលប្រជាជនតំបន់ផឹកកាហ្វេគឺពិសេស
ណាស់។បងស្រីH’Thanh Kpon អ្នកមគ្គុទេសទេសចរជនជាតិ​E De១នាក់អោយដឹងថា៖
“ ក្រោយពីទទួលផលគ្រាប់កាហ្វេត្រូវបានយកទៅហាលឲ្យបានស្ងួតនិងជ្រុះសំបក។
បន្ទាប់នោះគ្រាប់កាហ្វេបានយកទៅលីង។គេប្រើត្បាល់និងអង្រែដើម្បីបុកគ្រាប់កាហ្វេ
ឲ្យក្លាយទៅជាម្សៅ។     “

​​​                       

Buon Ma Thuot-ទីក្រុងរបស់កាហ្វេ - ảnh 2
រូបថត អិនធឺណែត

អ្នកតំបន់មានចំណូលចូលចិតត្រៀមកាហ្វេដោយខ្លួនឯងពីព្រោះថាពួកគេចេះកែច្នៃ
ដើម្បីមានរសជាតិពិសេស។ដើម្បីបំពេញតម្រូវការនេះម្ចាស់ហាងកាហ្វេជាច្រើនបាន
អនុវត្តដំណាក់ទាំងឡាយពីការពីការលីងកិនកាហ្វេ។បង Vu Van Diep អតិថិជនស្គាល់
១នាក់នៃហាងកាហ្វេ”​​  Moc  “អោយដឹងថា៖“ ជនជាច្រើននាក់ចូលចិត្តកាហ្វេខ្មៅ។
ដោយហេតុនេះគេទិញគ្រាប់កាហ្វេមកកែច្នៃដោយខ្លួនឯង។ខ្ញុំឃើញថា៖កាហ្វេខ្មៅ
មានរសជាតិពិសេស។ “
ហាងកាហ្វេនានានៅទីក្រុងBuon Ma Thuotគឺណែនណាន់តាន់តាប់ដោយអតិថិជន
ពេញ១ថ្ងៃ។ផឹកកាហ្វេជាការលេងសប្បាយដ៍រម្យទមរបស់អ្នកBuon Ma Thuot។ពេល
ផឹកភេសជ្ជះពិសេសនេះមិត្តនឹងមានចំណាប់អារម្មណ៍ស្រឡះចិត្តនិងលង់ខ្លួនក្នុង
បរិយាកាសសុខសាន្តត្រាណនៃតំបន់Tay Nguyen៕


ប្រតិកម្មទៅវិញ

ផ្សេងៗ