LAN ANH -  
(VOVWORLD) /  
Vovworld-Ta Van Giayជាឃុំ១មានចម្ងាយពីកណ្តាលទីរួមស្រុកSapaប្រមាណ
២០គីឡូម៉ែត្រ។ជាភូមិ១ក្នុងចំណោមភូមិនៃឃុំយកឈ្មោះTa Van Giayពីព្រោះ
ថានេះគឺជាកន្លែងរស់នៅរបស់ជនរួមជាតិជាជនជាតិGiay។ភូមិសុខសាន្ត
ត្រាណនេះជាអាស័យដ្ឋានពេញនិយមរបស់ភ្ញៀវទេសចរណ៍។ចំពោះមុខផ្ទះ
ជាច្រើនគេអាចរកឃើញផ្លាកសញ្ញាដោយមានចារអក្សរHomestay។ក្នុងភូមិTa
Van GiayលោកHoang Muc ជាជនដំបូងដែលធ្វើសេវាកម្មទេសចរណ៍Homestay-
ជារូបភាពទេសចរណ៍ដែលភ្ញៀវស្នាក់នៅផ្ទះអ្នកតំបន់។ភ្ញៀវទេសចរណ៍
បរទេស១ក្រុមបានមកទស្សនាភូមិហើយនៅដល់យប់ជ្រៅពួកគេមិនអាចវិល
ត្រឡប់ទៅវិញបានឡើយ។ពេលនោះអ្នកមគ្គុទេសបានស្នើរឲ្យបានស្នាក់នៅ
នៅផ្ទះរបស់លោក។លោករំលឹកឡើងវិញថា៖“គ្រួសារខ្ញុំបានរស់នៅទីនេះពី យូរ
យាណាស់មកហើយ។បណ្តាភ្ញៀវទេសចរណ៍ដំបូងមកដល់ទីនេះក្នុងរង្វង់ឆ្នាំ
១៩៩៥-១៩៩៦។ប៉ុន្តែដល់ឆ្នាំ១៩៩៧ខ្ញុំទើបទទួលភ្ញៀវទេសចរណ៍ដំបូងឲ្យស្នាក់
នៅ។នេះគឺជាភ្ញៀវទេសចរណ៍ដាណឺម៉ាក់។ “
|
ភ្ញៀវទេសចរណ៍ដើរលេងកំសាន្ត(រូបថតVOV) |
ភ្ញៀវទេសចរណ៍ភាគច្រើនមកពីអង់គ្លេសបារាំងអាល្លឺម៉ងស្វីសនិងន័រវ៉ែស។ជាមួយ
ការជួយឧបត្ថម្ភពីអ្នកមគ្គុទេសភ្ញៀវទេសចរណ៍អាចសំណោះសំណាលជាមួយម្ចាស់
ផ្ទះយ៉ាងរាក់ទាក់។
-បងឯងមា កូននប៉ុន្មាន
-១០នាក់៖បុរស៤នាក់ស្រ្តី៦នាក់
-ផ្ទះរបស់បងគឺធំណាស់។សមាជិកគ្រួសារទាំងឡាយរួមរស់នៅទីនេះ?
-កូនច្បងរស់ជាមួយគ្រួសាររបស់ពួកវាហើយ។នៅទីនេះមានតែប្រុសតូចប៉ុណ្ណោះ។
-បងនៅចាំទទួលភ្ញៀវទេសចរណ៍ជានិច្ច?
-ចាស់!ជានិច្ចប៉ុន្តែនៅដំណាក់កាលខ្លះ ក៍គ្មានភ្ញៀវទេសចរណ៍ដឺដែរ។
|
ភ្ញៀវទេសចរណ៍អាចសំណោះសំណាលជាមួយម្ចាស់ផ្ទះយ៉ាងរាក់ទាក់(រូបថតVOV) |
លោកស្រីMaja មកពីន័រវ៉ែតចូលចិត្តទេសភាពនិងរបៀបធ្វើជីវភាពរបស់ជនរួមជាតិGiay
នៅSapa។ ស្នាក់នៅនៅផ្ទះHoang Mucក្នុងដំណើរមកទស្សនាកំសាន្តនៅទីនេះ លោកស្រីចែករំលែកថា៖“ នេះគឺជាទួរទេសចរណ៍១ដ៍ល្អអស្ចារ្ស។ខ្ញុំចូលចិត្តទេសភាពភ្នំនិងវាល
ស្រែដែលគ្មាននៅប្រទេសខ្ញុំទេ។នៅក្នុងភូមិនេះខ្ញុំបានមើលឃើញផលិតផលសិប្បកម្ម
និងអ្នកភូមិស្លៀកពាក់ខោអាវស្អាតណាស់។អ្នកភូមិមានទឹកចិត្តកក់ក្តៅ។“
មុននេះបណ្តាភ្ញៀវទេសចរណ៍បរទេសគ្រាន់តែធ្វើដំណើរ១ថ្ងៃទៅទស្សនាកំសាន្តភូមិ
នៅជុំវិញSapaហើយវិលត្រឡប់មកសណ្ឋាគារវិញប៉ុណ្ណោះ។សព្វថ្ងៃភ្ញៀវទេសចរណ៍
បរទេសជាច្រើននាក់ចូលចិត្តស្នាក់នៅផ្ទះរបស់អ្នកភូមិសំដៅសម្របខ្លួនបានរស់ជាមួយ
អ្នកភូមិនិងធម្មជាតិ៕
LAN ANH
-VOVWORLD