Muong Hoa-ជ្រលងភ្នំគួរឲ្យទាក់ទាញនៅSapa

Vovworld-ចំពោះបណ្តាជនចូលចិត្តការថតរូបនិងស្វែងយល់ធម្មជាតិនោះម៉ូតូជា
មធ្យោបាយធ្វើដំណើរេពេញនិយមដើម្បីមកកាន់Sapaនិង Muong Hoa។លាត
សន្ឋឹងលើផ្ទៃដីប្រមាណ៨គីឡូម៉ែត្រនៅកណ្តាលជួរភ្នំHoang Lien Sonជ្រលងភ្នំMuong
 Hoaមានកំពស់១០០០ម៉ែត្រពីនីវូទឹកសមុទ្រ។បង​Ha A ToiមកពីSapaអោយដឹងថា៖
”នៅទីនេះគេរស់នៅដូចជាឈរលើពពក។ពពករសាត់ទៅជាដុំ។ស្អាតអស្ចារ្យនៅរដូវ
រងារប៉ុន្តែនៅរដូវក្តៅទេសភាពមានភាពរហោស្ថាន។តាំងពីពេលមើលឃើញភូមិគេ
ត្រូវចំណាយពេលវេលាពី២-៣ម៉ោងសំរាប់មកកាន់ទីនេះបានពីព្រោះផ្លូគឺក្រវិក
ក្រវកណាស់។  “

                            

Muong Hoa-ជ្រលងភ្នំគួរឲ្យទាក់ទាញនៅSapa - ảnh 1

Muong Hoaព័ទ្ឋជុំវិញដោយវាលស្រែកាំជណ្តើរដ៍ស្អាតអស្ចារ្យ។វាលស្រែទាំង​នេះជា
ផ្នែក១នៃវាលស្រែកាំជណ្តើរនៅSapa។លើចង្កេះទួលវាលស្រែកាំជណ្តើរទាំងនេះ
បង្កើតឡើងវណ្ណកម្មសិល្បះពិសេស១របស់អ្នកភូមិ។ក្នុងរយះពេល២ឆ្នាំម្តងបងNguyen
 Trong Thanh និងមិត្តភក្តិបែជាចេញដំណើរទៅទស្សនាMuong Hoa។បងចែករំលែកថា៖
”យើងខ្ញុំចូលចិត្តថតរូបណាស់។ពេលវាលាពេញនិយមគឺជាពេលស្រូវទុំនាខែសីហានិង
កញ្ញា។បណ្តវាលស្រែស្រូវហាក់ដូចជាផ្ទៃសមុទ្រពណ៌មាស។ខ្ញុំចូលចិត្តថតបណ្តាជ្រុង
ដែលគេអាច​មើលឃើញស្រូវផងភ្នំរស្មីព្រះអាទិត្យនិងពណ៌ខៀវស្រងាត់នៃភ្នំផង។
បណ្តាវាលស្រែស្រូវកាំជណ្តើរគឺស្អាតអស្ចារ្យនៅរដូវ​ទឹកហូរធ្លាក់។ “

                         

Muong Hoa-ជ្រលងភ្នំគួរឲ្យទាក់ទាញនៅSapa - ảnh 2

នៅកណ្តាលជ្រលងភ្នំMuong Hoaមាន​ទឹកជ្រោះទឹកSuoi Hoa(ពោលគឺជ្រោះទឹកផ្កា)។
លាតសណ្ឋឹងលើផ្ទៃ១៥គីឡូម៉ែត្រវាលស្រែស្រូវចោលស្រមោលលើផ្ទៃទឹកខៀវស្រ
ងាត់។Muong Hoaនៅបិទបាំងដោយវាលថ្មបុរាណវិទ្យា១។នៅជ្រលងភ្នំគេរកឃើញ
ផ្ទាំងថ្មធំតូចទាំង២០០ផ្ទាំងដែលឆ្លាក់រូបគំរូនិមតិសញ្ញាចំឡែកផ្សេងទៀត។វាលថ្មនេះ
ត្រូវបានរៀបចំណាត់ជាកេរ្តិ៍ដំណែលជាតិ។Dao ThuyNhungអ្នកម​គ្គុទេសទេសចរណ៍១
នាក់អធិប្បាយថា៖”ថ្មគឹរាយប៉ាយប៉ុន្តែមានកន្លែងចំនួន២ដែលប្រមូលយ៉ាងច្រើនជាង
គេ។ទី១នៅក្បែរភូមិPhoរបស់ជនរួមជាតិMongនៅ ជ្រោះទឹកផ្កា។នៅទីនេះមានផ្ទាំងថ្មធំ
ៗ។ទី២គឺកន្លែង       រវាងភូមិHau Thao និង​Lao Chai។គេរកឃើញផ្ទាំងថ្មចម្លាក់ជាច្រើន។“

                         

Muong Hoa-ជ្រលងភ្នំគួរឲ្យទាក់ទាញនៅSapa - ảnh 3

ក្រោយពីគយគន់ទេសភាពធម្មជាតិភ្ញៀវទេសចរអាចទៅទស្សនាភូមិTa Van  របស់
ជនរួមជាតិDay និងសំណេះសំណាលជាមួយពួកគេដើម្បីស្វែងយល់ចំណុចប្លែកពី
គ្នារវាងជនជាតិ២គឺDay និងMong។ភ្ញៀវទេសចរក៍បានស្នាក់នៅនៅផ្ទះរបស់អ្នកភូមិ
សំដៅស្វែងយល់ជីវភាពរស់នៅទីនេះផងដែរ។នៅកណ្តាលមេឃនិងដីMuong Hoa
ជាជ្រលងភ្នំ១គួរឲ្យទាក់ទាញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ