Muong Phang ជាមួយនាយឧត្តមសេនីយ៍ Vo Nguyen Giap។

                    

Muong Phang ជាមួយនាយឧត្តមសេនីយ៍ Vo Nguyen Giap។ - ảnh 1
Muong Phangៃព្វថ្ងៃ(រូបថត​អ៊ិនធើណិត)

Vovworld-Muong Phangមានចម្ងាយពីទីក្រុង​Dien Bien ប្រមាណ៣០គីឡូម៉ែត្រប៉ែក
ខាងកើត។ ពីទីក្រុងនេះទៅកាន់Muong Phangត្រូវចំណាយពេលវេលា២ម៉ោងសំរាប់
ជិះរថយន្តដោយសារផ្លូវក្រវិចក្រវក់ប៉ុន្តែទេសភាពគឺស្អាតអស្ចរ្យណាស់។ពេលវេលា
កន្លងផុតទៅយ៉ាងឆាប់រហ័សពេលដែលមគ្គុទេសទេសចរណ៍និទានរឿងអំពីវីរះ
កសិករ Hoang Cong Chatប្រឆាំងកំលាំងរាជកាលស្តេច​Le ស្តេចត្រាញ់ Trinh។២សតវត្សរ៍ក្រោយពីMuong Phangក្លាយទៅជាអគ្គបញ្ជាការដ្ឋានដែលនាយឧត្តមសេ
នីយ៍ Vo Nguyen Giapតែងតែរស់នៅនិងធ្វើការដើម្បីបញ្ជាយុទ្ឋនាការ​ Dien Bien Phu។
 មាន​កម្ពស់​ជាង១ពាន់ម៉ែត្រ​ពី​នីវ៉ូ​ទឹក​សមុទ្រអគ្គបញ្ជាការដ្ឋាននេះគឺស្ថិតនៅក្រោម
ព្រៃឈឺចំណាស់១ដែលនៅបានថែរក្សាដដែលស្ទើតែទាំងអស់ដល់សព្វថ្ងៃនេះ។
ចំពោះបណ្តាអ្នកភូមិនេះគឺជាព្រៃឈើត្រូវការពារនិងថែរក្សា។គេហៅព្រៃឈើនេះ
ជាព្រៃឈើរបស់នាយឧត្តមសេនីយ៍និងប្រសិទ្ឋនាមជាមេភូមិដល់ នាយឧត្តមសេនី
យ៍Vo Nguyen Giap។គេនៅហៅលេណដ្ឋានរបស់ឧត្តមសេនីយ៍ ជាផ្ទះរបស់មេភូមិ។
នៅខាងក្រោយលេណដ្ឋាន មានទួល Pu Ca។ឡើងដល់កំពូលទួលអ្នកផងអាចមើល
ឃើញទីក្រុងDien Bienទាំងមូល​​   ជ្រលង់ភ្នំ Muong Thanh និងបណ្តាទីតាំងរបស់កង
ទ័ពបារាំងដូចជាទួលHim Lam-Doc Lap ទួល​A១និងស្ពានMuong Thanhដ៍ល្បីឈ្មោះ
ទៀតផង។ទី​ស្នាក់នៅរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giapនិងអគ្គសេនាធិការ
 HoangVan Thaiស្ថិតនៅក្បែរលេណដ្ឋានមានបណ្តោយ៣២០ម៉ែត្រដែលអាចប្រឆាំង
ការទម្លាក់គ្រាប់បែកនិងការបាញ់កាំភ្លើងធំរបស់ខ្មាំងសត្រូវបាន។បងស្រី Phan Thi
Hong Ha ភ្ញៀវទេសចរ១នាក់មកពីទីក្រុង Da Nang ភាគកណ្តាលវៀតណាមអោយដឹង
ថា៖“កវីបដិវត្តន៍ To Huu បានសរសេរថា៖ព្រៃឈើការពារ​កងទ័ពព្រៃឈើក៍ឡោមព័ទ្ឋ
ខ្មាំងសត្រូវផងដែរ។នាយឧត្តមសេនីយ៍ជ្រើសបានទីកន្លែងដែល កងទ័ពត្រូវបានការ
ពារដោយព្រៃឈើនិងដោយប្រជាជន។យើងខ្ញុំមានមោទនភាពយ៉ាងខ្លាំងអំពីអ្វីៗដែល
ជីដូនជីតា មុននេះតែងតែធ្វើ ។មិនអាចជឿបានថា៖អគ្គបញ្ជាការដ្ឋានដ៍សាមញ្ញសោះ
បានអនុញ្ញាតឲ្យយើងឈ្នះបានកងទ័ពធំ ១។ “

                  

Muong Phang ជាមួយនាយឧត្តមសេនីយ៍ Vo Nguyen Giap។ - ảnh 2
អគ្គបញ្ជាការដ្ឋាននៃយុទ្ឋនាការ​ Dien Bien Phu(រូបថត​VNA)

៦០ឆ្នាំបានកន្លងផុតទៅហើយ​ប៉ុន្តែកេរ្តិ៍ដំណែលនេះនៅបានប្រជាជនMuong Phang ថែរក្សាដ៍ល្អ។សព្វថ្ងៃទីនេះគឺជាអាស័យដ្ឋានទេសចរណ៍គួរឲ្យចាប់ចិត្ត១ដែលជា
រៀងរាល់ឆ្នាំទាក់ទាញអតីតយុទ្ឋជនជាច្រើនកុះកវិលត្រឡប់ស្វែងរកអនុស្សាវរីយ៍
របស់ខ្លួននៅសមរភូមិនេះ។ប្រសិនជាមានភ័ពសំណាងភ្ញៀវទេសចរអាចជួបប្រា
ស្រ័យលោកស្រី​ Lo Thi Doi ជាជនដែលត្រូវបានប្រគល់ភារកិច្ចចលនាការជួយ
ឧបត្ថម្ភរបស់នារីMuong Phangសំរាប់យុទ្ឋនាការ Dien Bien Phu។លោកស្រីរូបនេះ
គ្មានពេលណាបំភ្លេចបានអនុស្សាវរីយ៍របស់ខ្លួនជាមួយនាយឧត្តមសេនីយ៍ Vo
 Nguyen Giapឡើយ។លោកស្រីអោយដឹងថា៖“  ខ្ញុំបានដឹងអំពីជ័យជំនះ Dien Bien
 Phu​អាស្រ័យដោយសារកម្មាភិបាល១នាក់  ឈ្មោះ Hac។អ្នកភូមិគ្មានកាស
និយាយពាក្សលាគ្នាជាមួយនាយឧត្តមសេនីយ៍បន្ទាប់ពិជ័យជំនះ។យើងខ្ញុំជួបប្រា
ស្រ័យនាយឧត្តមសេនីយ៍មុននេះ១០ឆ្នាំនៅកាសរំលឹកខួបលើកទី៥០នៃទិកវា
ជ័យជំនះ DienBien Phu។អ្នកផងបានថតរូបខ្ញុំជាមួយនាយឧត្តមសេនីយ៍។“

​​​​​​​​​​                  

Muong Phang ជាមួយនាយឧត្តមសេនីយ៍ Vo Nguyen Giap។ - ảnh 3
រូបថត​VNA

រហូតមកដល់ពេលនេះទឹកដី​Muong Phang និងប្រជាជន​Muong Phangនៅមានមោទ
នភាពដោយសារបានចែករំលែកការលំបាកលំបិនជាមួយនាយឧត្តមសេនីយ៍ Vo
Nguyen Giapក្នុងយុទ្ឋនាការDienBien Phuមុននេះ។និងរឿងព្រេងអំពី នាយឧត្តមសេ
នីយ៍និងជ័យជំនះ Dien Bien Phu នៅរស់ជាមួយ ទឹកដី​Muong Phangជារៀងរហូត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ