Yen Tu Quang Ninh- រមណីយដ្ឋានបុរាណភ្នំចាស់
LAN ANH -  
(VOV WORLD) /  
Vovworld- មេឃក្តៅនិងគ្មានអ្វីៗអស្ចារ្យជាងពេលដែលធ្វើដំណើរកំសាន្តនៅ
រមណីយដ្ឋាន Yen Tuឡើយ។ព័រណ៏ខៀស្រងាត់នៃព្រៃឈើនៅទីនេះបានធ្វើ
ឲ្យការខ្វល់ខ្វាយចិត្តការព្រួយបារម្មណ៍ទាំងអស់ហាក់ដូចជារសាត់បាត់ទៅ។
Yen Tu ជាកន្លែងដែលព្រះសង្ឍ Hien Quang –Dao Van នៅរាជកាល
Tran Nhan Tong និងTran Thanh Tong បួសត្រាស់ដឹង។ទីកន្លែងនេះត្រូវបាន ចាត់ទុកជាឋដំបន់ដីព្រះពុទ្ឋក្រោយពីស្តេច Tran Nhan Tong ទ្រង់ដាក់រាជទៅ
បួសនៅ Yen Tu ក្នុងរយះពេល១០ឆ្នាំហើយបង្កើតនិកាយTruc Lam។ព្រះ
តេជគុណ Thich Tue Phuc អធិការរងពុទ្ឋិកះវិជ្ជាស្ឋានTruc Lam Yen Tuមាន
ពុទ្ឋដីកាថា៖“ ស្តីអំពីវត្តនេះគឺ ស្តីអំពីនិកាយTruc Lam Yen Tu។ នាសតវត្សន៍
ទី១៤ ស្តេច Tran Nhan Tongជាស្តេចទី៣នៃរាជកាល Tranបានទ្រង់ដាក់រាជ
ដល់ព្រះរាជបុត្រាAnh Tongទៅបួសនៅវត្ត Yen Tu ហើយបង្កើតនិកាយ
Truc Lam Yen Tu ។“
|
វត្កDong លើភ្នំ Yen Tu (រូបថតInternet) |
នារដូវក្តៅ រមណីយដ្ឋាន Yen Tuមិនត្រឹមតែទទួលភ្ញៀវទេសចរមកពីគ្រប់
ទិសទីប៉ុណ្ណោះទេថែមទាំងទទួលក្រុមសិស្សានុសិស្សនិងនិស្សិតជាច្រើន
មកទីនេះស្វែងយល់គុណធម៏ពុទ្ឋសាសនា។ ។ព្រះតេជគុន Thich Tue Phuc
មានពុទ្ឋដីកាទៀតថា៖“ នារដូវក្តៅបណ្តសព្រះសង្ឍក៍ងបង្កលក្ខណះសំរាប់
សិស្សានុសិស្សនិងនិស្សិត មកស្នាក់នៅនៅវត្តដើម្បីមានការគំនិតគិតគូម៉ត់ចត់
ជាងនិងក្លាយទៅជាពលរដ្ឋល្អ។ “
ការធ្វើដំណើរលើងភ្នំYen Tuសព្វថ្ងៃនេះគឺងាយស្រួលណាស់។ប្រព័ ន្ឋកាបព្យួរ
នៅទីនេះនឹងជួយភ្ញៀទេសចរកាត់បន្ថយពេលវេលាធ្វើដំណើរ។លោក Le Trong
Thanh នាយករងក្រុមហ៊ុនTung Lamជាក្រុមហ៊ុនគ្រប់គ្រងប្រព័ ន្ឋកាបព្យួរនៅ
ទីនេះអោយដឹងថា៖“ ចំណុចពីសេសនៅទីនេះគឺមានភ្ញៀវទេសចរជាច្រើនកុះករ
នាថ្ងៃសៅនិងអាទិត្យ។នោះជាទំលាបរបស់ ភ្ញៀវទេសចរធ្វើដំណើរទៅវត្តYen Tuកាលពីច្រើនឆ្នាំកន្លងមក។យោងតាមទំលាប់នេះក្រុមហ៊ុន មានផែនការបំរើ ភ្ញៀវទេសចរយ៉ាងម៉ត់ចត់ ។ “
|
រមណីយដ្ឋាន Yen Tu(រូបថតInternet) |
ក្នុងការធ្វើដំណើរឡើងវត្ត Dong ភ្ញៀវទេសចរអាចូលទៅអុធធូបនៅវត្ត Hoa Hien
វិហារ Ngoa Vanវត្ត Bao Sai និងVan Tien។មកដល់ វត្ត Dongឧបាសកឧបាសិកា
ពុទ្ឋសាសនាសុទ្ឋតែមានអារម្មណ៍ជ្រះថ្លាក្នុងចិត្តហាកដូចជាឈានចូលទេវដ្ឋាន
ជាកន្លែងដែលទេវតាលេងអុចក្រ្តងផ្សព្វផ្សាយពុទ្ឋសាសនាដល់ឋានមនសុស្ស៕
LAN ANH
-VOV WORLD