(VOVWORLD) - វិទ្យុសម្លេងវៀតណាមជូនដំណឹងអំពីការជ្រើសរើសនិយោជិតឆ្នាំ២០១៧ក្នុងតំណែងអ្នកនិពន្ធ អ្នកផ្សាយសម្លេងសំរាប់កាណាល់ជាតិផ្សាយជា ភាសាបរទេស។
១. លក្ខខ័ណ្ឌចុះឈ្មោះប្រឡង៖
១.១ លក្ខខ័ណ្ឌរួម៖
ក. មានសញ្ញជាតិវៀតណាមនិងស្នាក់នៅប្រទេសវៀតណាម
ខ. មានអាយុពី១៨ឆ្នាំហើយមិនលើសពី៣៥ឆ្នាំ
គ. មានពាក្យសុំចុះឈ្មោះប្រឡង
ឃ. មានប្រវត្តិរូបសង្ខេបច្បាស់លាស់
ង. បញ្ចប់ការសិក្សាថ្នាក់ឧត្តម
១.២ លក្ខខ័ណ្ឌដោយឡែក៖
ក. បញ្ចប់ការសិក្សាថ្នាក់ឧត្តម ផ្ដល់អាទិភាពសំរាប់ជំនាញខាង
ភាសាបរទេសរួមមានភាសា៖ កម្ពុជា ឡាវ ថៃ ឥណ្ឌូនេស៊ីនិងកូរ៉េ។
ខ. មានសម្លេងអានល្អ ។
២. របៀបជ្រើសរើស៖ ដោយការប្រឡង
៣. រូបភាពប្រឡង៖
៣.១. ប្រឡងសរសេរ៖
ក. ប្រឡងចំណេះដឹងទូទៅ
ខ. ប្រឡងជំនាញវិជ្ជាជីវៈ
៣.២. ប្រឡងឆ្លើយសំណួរ (ក្រោយពីសំរេចការប្រឡងសរសេរ).
៣.៣. តំណែងជ្រើសរើស៖ អ្នកនិពន្ធ អ្នកផ្សាយសម្លេងដែលធ្វើការនៅ
កាណាល់ជាតិផ្សាយជាភាសាបរទេស (VOV៥) ដោយបរិមាណដូចត
ទៅ៖ ភាសាខ្មែរ៖ ១នាក់ ភាសាឡាវ៖ ១នាក់ ភាសាថៃ៖ ១នាក់។ ភាសាឥណ្ឌូនេស៊ី៖២នាក់។ ភាសាកូរ៉េ៖ ៧នាក់។
៤.ការចំណាយ ពេលវេលានិងទីកន្លែងប្រឡង
៤.១. ការចំណាយចុះឈ្មោះប្រឡង៖២៦០.០០០ដុង/ម្នាក់។
៤.២ ពេលវេលានិងទីកន្លែង៖ ខែវិច្ចិកាឆ្នាំ២០១៧នៅវិទ្យុសម្លេង
វៀតណាម។
៥. សំណុំឯកសារចុះឈ្មោះប្រឡង៖
៥.១សំណុំឯកសារចុះឈ្មោះប្រឡងរួមមាន៖
ក. ពាក្យសុំចុះឈ្មោះប្រឡង (តាមគំរូ អាច download នៅទីនេះ)
ខ. ប្រវត្តិរូបសង្ខេបដែលមានការបញ្ជាក់របស់ស្ថាប័នមាសមត្ថកិច្ចក្នុង
រយៈពេល៦ខែគិតដល់ថ្ងៃដាក់សំណុំឯកសារចុះឈ្មោះប្រឡង។
គ. ហ្វូតូកូពីសញ្ញាបត្រឧត្តមសិក្សានិងលទ្ធផលសិក្សា។
ឃ. លិខិតបញ្ជាក់សុខភាពនៅមានសុពលភាព។
ង. រូបថតបញ្ឈរមានទំហ៊ំ៤x៦សង់ទីម៉ែត្រ (ថ្មីបំផុត)។
៦. ពេលវេលានិងទីកន្លែងដាក់សំណុំឯកសារ៖
៦.១. ពេលវេលា៖ ថ្ងៃច័ន្ទ ថ្ងៃពុធ ថ្ងៃសុក្រ ជារៀងរាល់សប្ដាហ៍ ក្នុងក្រប
ខ័ណ្ឌពេលវេលារដ្ឋបាល ចាប់ពីថ្ងៃទី២៣ តុលា ដល់ថ្ងៃទី១៧ វិច្ចិកា ឆ្នាំ២០១៧។
៦.២. ទីកន្លែង៖ ជាន់៧ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សារព័ត៌មាន គណៈចាត់តាំងកម្មាភិបាល លេខ៥៨ វិថី Quan Su ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ។
លោកអ្នកអាចមើលព័ត៌មានពោលខាងលើជាភាសាវៀតណាមនៅអាស័យដ្ឋាន៖
http://vovworld.vn/vi-VN/hop-thu-thinh-gia/he-phat-thanh-doi-ngoai-quoc-gia-dtnvn-tuyen-vien-chuc-587474.vov