(VOV)_ក្រោយរយៈពេល២០ថ្ងៃសិក្សាស្រាវជ្រាវ រួមជាមួយសកម្មភាពទៅទស្សនា
រមណីដ្ឋាននៅភាគខាងជើងវៀតណាម កម្មាភិបាល បុគ្គលិកម្នាក់ៗ នៃមជ្ឈឹមសម្ព័ន្ធ
សមាគមយុវជនបដិវត្តន៍ឡាវ សុទ្ធតែវាយតំលៃខ្ពស់វគ្គហ្វឹកហាត់អំពីការងារយុវជន
ដោយសម្ព័ន្ធសមាគមយុវជនបដិវត្តន៍ហូជីមិញរៀបចំឡើង។ ដោយបទពិសោធន៍ទាំង
នោះ មិត្តឡាវនឹងអនុវត្តដើម្បីចលនាយុវជនរបស់ឡាវអោយកាន់តែអភិវឌ្ឍន៍ និងរីក
ធំធាត់ថែមទៀត។
វគ្គហ្វឹកហាត់លើកនេះត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទីមួយដល់ថ្ងៃទី២០តុលា រួម
មានសិក្ខាកាមចំនួន៣០នាក់ សុទ្ធតែជាកម្មាភិបាលស្នូល របស់មជ្ឈឹមសម្ព័ន្ធសមាគម
យុវជនប្រជាជនបដិវត្តន៍ឡាវ ស្ថាប័នមជ្ឈឹម និងបណ្ដាលេខាធិការ និងលេខាធិការរង
របស់ខេត្ត ទីក្រុងចំនួន១៨ ក្នុងទូទាំងប្រទេស។ ក្រៅពីបណ្ដាមេរៀនទ្រឹស្តី ស្ដីអំពីប្រព័ន្ធនយោបាយ របស់វៀតណាម ទំនាក់ទំនងរវាងប្រទេសទាំងពីរ ការបង្កើតសកម្មភាពសំ
រាប់យុវជន កុមារជំទង់នេះ បណ្ដាសិក្ខាកាមក៏មានអនុវត្តនៅក្នុងថ្នាក់រៀនផងដែរ។
ចំពោះលោក Lonkham Xumavong លេខាធិការរង សម្ព័ន្ធសមាគមយុវជនខេត្ត Huaphan
បានអោយដឹងថា៖
|
ចំណាប់អារម្មណ៍ក្រោយវគ្គហ្វឹកហាត់ |
“ ខ្ញុំឯកភាព ចំពោះការអប់រំអំពីនយោបាយចំពោះយុវជន ពីព្រោះនេះគឺជាបញ្ហា
សំខាន់បំផុត។ ទីពីរគឺការងារបណ្ដុះបណ្ដាលវិជ្ជាជីវះសំរាប់យុវជន ពីព្រោះមានការងារ
ធ្វើទើបមានប្រាក់ចំណូលស្ថិរភាព មានជីវភាពរស់នៅល្អប្រសើរបាន។”
ចាប់ពីឆ្នាំ ១៩៧២មក មជ្ឈឹមសម្ព័ន្ធសមាគមយុវជនកម្មុយនីស្តហូជីមិញ បានរៀប
ចំវគ្គបណ្ដុះបណ្ដាលជាង២០ ដោយមានសិក្ខាកាមឡាវជិត៨០០នាក់ចូលរួម។ក្រៅពីនោះ
បណ្ដាខេត្តមានខ្សែព្រំដែនរួមជាមួយឡាវ ដូចជា៖ ខេត្ត Nghe An, Ha Tinh, Son La –
Hua Phan, Nghe An – Xieng Khoang , Kon Tum – Attapu សុទ្ធតែបានចងសម្ព័ន្ធមេ
ត្រីភាព ហើយផ្លាស់ប្តូរគណៈប្រតិភូយុវជនថ្នាក់ខេត្ត ជួបជំគ្នា ពិភាក្សានិងផ្លាស់ប្តូរបទ
ពិសោធន៍ជារៀងរាល់ឆ្នាំ។ លោក Phan Minh Thai ប្រធានដេប៉ាតេម៉ង់កិច្ចការកុមារ
វិទ្យាស្ថានយុវជន និងកុមារជំទង់វៀតណាម និងជាប្រធានគណៈចាត់តាំងបានអោយ
ដឹងថា៖
“ វគ្គបណ្ដុះបណ្ដាលឆ្នាំនេះមានចំណុចថ្មីជាច្រើន បើប្រៀបនឹងឆ្នាំមុនៗ។ ចំណុច
ពិសេសបំផុតលើកនេះគឺឆ្នាំនេះ មានអ្នកជំនាញការមកពីនាយកដ្ឋានវិនិយោគ មក
ធ្វើការអត្ថាធិប្បាយ ស្ដីអំពីស្ថានភាពវិនិយោគរវាងប្រទេសទាំងពីរ វៀតណាម-ឡាវ
ហើយសិក្ខាកាមទាំងឡាយសុទ្ធតែមានការចូលចិត្តណាស់។”
ក្រៅពីការសិក្សានៅក្នុងថ្នាក់រៀន គឺនៅមានបណ្ដាសកម្មភាពផ្លាស់ប្តូរបទពិសោ
ធន៍ជាមួយសម្ព័ន្ធសមាគមយុវជន សម្ព័ន្ធក្រុមហ៊ុនប្រៃសណីយ៍ទូរគមនាគមន៍វៀត
ណាម ទៅទស្សនាតំបន់កេរ្តិ៍តំណែលប្រវត្តិសាស្ត្រមួយចំនួនទៀត។ ចំពោះ លោកLon
kham Xumavong លេខាធិការរង សម្ព័ន្ធសមាគមយុវជនខេត្ត Huaphan ថា៖ដំណើរ
ទស្សនាតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ Tan Trao ខេត្ត Tuyen Quang ជាសកម្មភាព
អប់រំជាប្រពៃណីដ៏ចាំបាច់៖
“ មកដល់មូលដ្ឋាន ឃើញផ្ទាល់នឹងកន្លែងដែលលោកប្រធានហូជីមិញ លោក
ប្រធាន Cayxon Phomvihan និងរាជវង្ស Xuphanuvong បានរស់នៅនិងធ្វើបដិវត្តន៍។
មកទីនេះទើបឃើញនូវការលំបាក ខ្វះខាតដែលថ្នាក់ដឹកនាំបានឆ្លងកាត់ ដើម្បីដឹក
នាំប្រជាជន តស៊ូប្រឆាំងនិង ជួយសង្គ្រោះជាតិ។ នេះក៏ជារបៀបអប់រំប្រពៃណីជាក់
ស្ដែងបំផុត ដើម្បីជំនាន់វ័យក្មេងនៃប្រទេសទាំងពីរយល់ដឹង គោរព និងពូនជ្រុំអោយ
ទំនាក់ទំនងរវាងប្រទេសទាំងពីរអោយកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។”
តាមគំរោង ឆ្នាំ ២០១៧ ក្រៅពីវគ្គហ្វឹកហាត់ទី២៤ នៅមានបើកបន្ថែម២វគ្គ
ទៀត សំរាប់កម្មាភិបាលជាន់ខ្ពស់ចំនួន៥០នាក់ នៃសម្ព័ន្ធសមាគមយុវជនឡាវ។
សង្ឃឹមថា៖ បណ្ដាមេរៀននិងបទពិសោធន៍ទទួលបានក្នុងវគ្គសិក្សានេះ នឹងបានកម្មាភិបាលឡាវ អនុវត្តក្នុងស្ថានភាពជាក់ស្ដែង ដើម្បីកិច្ចការយុវជនរបស់ឡាវ
កាន់តែរីកចំរើនថែមទៀត៕