(VOV)_ដើរលេងកំសាន្ត និងមុជទឹកសមុទ្រគយគន់ផ្កាថ្មទៅទស្សនាភូមិវប្បធម៌
Mari Mari នោះគឺជាបណ្ដាចំណាប់អារម្មណ៍ចំពោះភ្ញៀវទេសចរណ៍ ពេលមកដល់ទី
ក្រុង Kinabaluស្ថិតចំងាយពីរដ្ឋធានី Kualumpur(ម៉ាឡេស៊ី)ប្រមាណ១៦២៧គីឡូមែត្រ
ប៉ែកខាងកើត។ តំបន់នេះជាតំបន់ដែលមិនអាចរំលងសំរាប់ភ្ញៀវទេសចរណ៍ម្នាក់ៗ
ក្នុងរដូវក្តៅនេះ។
|
ទីក្រុង Kinabalu - តំបន់ទេសចរណ៍ដ៏គួរអោយទាក់ទាញទឹកចិត្តរបស់ម៉ាឡេស៊ី(VOV) |
ពីទីក្រុងកបាងកក (ថៃ) ឬទីក្រុង Jakrta (ឥណ្ឌូនេស៊ី) ភ្ញៀវទេសចរណ៍អាច ជិះ ជើងហោះហើរត្រង់ទៅកាន់ទីក្រុង Kinabalu។ រីឯ ភ្ញៀវទេសចរណ៍ផ្សេងៗ ទៀតត្រូវជិះ យន្តហោះពីទីក្រុង Kualumpur ទៅទីក្រុង Kinabalu។ លើផ្ទៃដី ជាង៣៥០គីឡូមែត្រក្រ
ឡា ទីក្រុង Kinabalu ស្ថិតនៅលើកោះ Borneo -ជាកោះធំទី៣ លើពិភពលោក ត្រូវបាន
គ្រប់ដណ្ដាប់ទៅដោយពណ៌ខៀវស្រងាត់របស់សមុទ្រ ព្រៃភ្នំ ដើមឈើ…។ល។ មិត្ត
Truong Ngoc Anh ភ្ញៀវទេសចរណ៍វៀតណាមមួយនាក់បានអោយដឹងថា៖
“ សមុទ្រនៅទីនេះមានផ្កាថ្មច្រើនណាស់ ហើយត្រីក៏មានច្រើនមុជទឹកសមុទ្រ
នៅ ទីនេះ ហាក់ដូចជាមុជទឹកជាមួយត្រី។ មិនបាច់ទៅឆ្ងាយក៏ឃើញត្រីដែរ។”ឪ
មកដល់ទីក្រុង Kinabalu ភ្ញៀវទេសចរណ៍តែងតែនិយាយតៗគ្នាថា៖មកទី នេះ ដែលមិនបានទៅទស្សនាសួនឧទ្យានសមុទ្រសាស្ត្រ Tunku Abdul Rahmanគឺមិន
បានដាក់ជើងទៅដល់ Kinabalu ទេ។ Tunku Abdul Rahman ដ៏ល្បីឈ្មោះដោយមាន
ជីវសាស្ត្រ សមុទ្រច្រើនប្រភេទ និងបណ្ដាប្រភេទផ្កាថ្ម។ ចំណុចពិសេសនៅក្នុង សួនឧទ្យាននេះគឺមានសេវាកម្ម Sea Walking ឬបានហៅថា៖ដើរកំសាន្តបាតសមុទ្រ។
មិត្ត Le Minh ភ្ញៀវទេសចរណ៍វៀតណាមមួយនាក់បានអោយដឹងថា៖
“ ខ្ញុំបានពាក់មួក១ដ៏ធំនិងធ្ងន់ មានប្រព័ន្ធអ៊ុកស៊ីហ្សែន ហើយអាចដើរកំសាន្ត បាតមានជំរៅ៥មែត្រ។ ខ្ញុំអាចស្ទាបទៅលើត្រី និងមានអារម្មណ៍ថា៖ត្រូវត្រីខាំទៀត
ផង។ ខ្ញុំភ័យផង និងសប្បាយផង។”
|
សេវាកម្ម Sea Walking (VOV) |
ទីក្រុង Kinabalu នៅមោទនភាព ដោយមានមណ្ឌលផ្សារទំនិញសប្បកម្មមួយ របស់ជនហ្វីលីពិន។ នេះគឺជាទីកន្លែងដាក់លក់ផលិតផលអនុស្សាវរីយ៍ និងគ្រឿង
Hand-made ប្រពៃណីជាច្រើន។ ពិសេស បណ្ដាអ្នកចូលចិត្តជុជ គឺមិន អាចរំលងទីក
ន្លែង នេះបានឡើយ។ មិត្ត Sujin ភ្ញៀវទេសចរណ៍កូរ៉េខាងត្បូងមួយនាក់បានអោយដឹង
ថា៖
“ បណ្ដាអ្នកលក់នៅទីនេះមានទឹកចិត្តស្និទ្ធិស្នាលណាស់។ តំលៃសមរម្យ
ប៉ុន្តែក៏ត្រូវតថ្លៃបន្តិច។ នៅទីនេះគេលក់កងដៃ ខ្សែរកដាំគុជខ្យងជាច្រើន។ ខ្ញុំទិញ
បានកង ដៃមួយចំនួនដើម្បីជូនមិត្តភក្តិ និងសាច់ញាតិគ្រួសារ។”
មកដល់ទីនេះ ភ្ញៀវទេសចរណ៍អាចសាកកម្លាំងរបស់ខ្លួន ដោយការជ្រើសរើស
ទួរ ឡើងភ្នំ Kinabalu ដោយមានកំពស់ជាង៤ពាន់គីឡូមែត្រ ជាភ្នំខ្ពស់បំផុតនៅអាស៊ី
អាគ្នេយ៍។ ដោយមានការណែនាំពីបណ្ដាអ្នកមគ្គុទេសក្នុងតំបន់ មានបទពិសោធន៍
ជាច្រើន ភ្ញៀវទេសចរណ៍នឹងមានដំណើរគួរអោយទាក់ទាញទឹកចិត្តជាច្រើន។ មក
ដល់ Kitabalu ហើយសាកល្បង ភ្ញៀវទេសចរណ៍នឹងមានបណ្ដាអនុស្សាវរីយ៍ដែលមិន
អាចបំភ្លេចបានឡើយ៕