ទិវាបុណ្យវប្បធម៌ដើម្បីសន្តិភាព-ទិវាបុណ្យរបស់ចំណងមិត្តភាព

          (VOV5)_ទិវាបុណ្យវប្បធម៌ដើម្បីសន្តិភាព​នៅទីក្រុងហាណូយនាពេលថ្មីៗ​នេះ​
បានបិទបញ្ចប់ បណ្ដាព្រឹត្តិការណ៍អបអរសាទរលើកទី៦០នៃទិវា រំដោះរដ្ឋធានីហា
ណូយ និងលើកទី១៥នៃទិវារដ្ឋធានីហាណូយត្រូវបាន UNESCO កត់សម្គាល់ជា៖”
ទីក្រុងដើម្បីសន្តិភាព”។ សាររបស់ទិវាបុណ្យនោះគឺសហគមន៍អន្តរជាតិជា និច្ចកាល
រួមដំណើរជាមួយវៀតណាម កសាងខឿនសន្តិភាព មិត្តភាពលើទូទាំង ពិភពលោក 
ដែលក្នុងនោះអាស៊ាន ជាគ្រិះដ្ឋានរឹងមាំមួយដើម្បីវៀតណាម​ក្លាយ ទៅជាមិត្តភក្តិ
ជាមួយប្រទេសនានា។ សកម្មភាពវប្បធម៌ជាច្រើនបានប្រព្រឹត្តទៅ ក្នុងឱកាសនេះ 
ដែលក្នុងនោះមានការតាំងពិព័រណ៌របស់ស្ថានទូតមួយចំនួនប្រចាំនៅទីក្រុងហា
ណូយទៀតផង។

          ស្ថានទូតនៃប្រទេសចំនួន១២ ដូចជា៖ ឡាវ កម្ពុជា ថៃ រុស្ស៊ី …លៗ បានចូល
រួមទិវាបុណ្យនេះ ដោយបណ្ដាស្តង់ទំនិញ ឧទ្ទេសនាមអំពីអត្តសញ្ញាណវប្បធម៌ របស់
ប្រទេសខ្លួន។ តាមបងស្រី Nguyen Kim Huong កម្មាភិបាល​​សម្ព័ន្ធសមាគម មិត្តភាព
ទីក្រុងហាណូយ បានអោយដឹងថា៖ ការតាំងពិព័រណ៌លើកនេះបានជួយ ​អ្នកហា
ណូយយល់បន្ថែមវប្បធម៏ ការអភិវឌ្ឍន៍នៃប្រទេសនានាលើពិភពលោក ជាពិសេស
គឺបណ្ដាប្រទេសអាស៊ាន។វប្បធម៌នៃបណ្ដាប្រទេសអាស៊ានមានចំណុចស្រដៀង
គ្នាជាច្រើន ដូច្នេះ មានការងាយស្រួល ជាច្រើនក្នុងការផ្លាស់ប្តូរវប្បធម៌ ក៏ដូចជាប
ង្កើនចំណងសាមគ្គីភាពរវាងបណ្ដាប្រទេស៖

          “ស្ទង់ទំនិញអន្តរជាតិចំនួន១២ គឺសំដៅផ្សព្វផ្សាយវប្បធម៌ ផលិតផលសិប្ប
កម្មវិចិត្ត្រសិល្បះ សំលៀកបំពាកប្រពៃណី …លៗ។ ស្តង់ទំនិញ ទាំងនេះ​បាន​បង្កើត
ផែន១ដែលបង្ហាញថា៖ មិត្តភក្តិអន្តរជាតិជានិច្ចកាលគាំទ្រវៀតណាមឆ្ពោះទៅសន្តិភាព។“

ទិវាបុណ្យវប្បធម៌ដើម្បីសន្តិភាព-ទិវាបុណ្យរបស់ចំណងមិត្តភាព - ảnh 1
ស្តង់ទំនិញរបស់ស្ថានទូតទីម័រខាងកើត (MY BINH)
 

ជាស្តង់ទំនិញដើមដំបូង ដែលភ្ញៀវទេសចរណ៍អាចមកទស្សនា ក្នុងមណ្ឌលតាំង
ពិព័រណ៌។ លោក Aguising Preter លេខាទី១ ស្ថានទូតទីម័រខាងកើត ប្រចាំនៅវៀត
ណាមបានអោយដឹងថា៖ នេះគឺជាឱកាសល្អ ដើម្បីឧទ្ទេសនាមអំពីទឹកដី មនុស្សទីម័រ
ខាងកើតទៅកាន់មហាជន ជាពិសេសគឺអ្នកហាណូយ៖

          “ទីម័រខាងកើតជាប្រទេសពហុវប្បធម៌១។ យើងខ្ញុំចង់ឧទ្ទេសនាមជាមួយមិត្ត
ភក្តិអំពី បណ្ដាអត្តសញ្ញាណវប្បស្តង់ទំនិញរបស់ស្ថានទូតទីម័រខាងកើត ធម៌ពិសេស
​របស់យើងខ្ញុំ។ មិត្តអាចឃើញសំលៀកបំពាក់ប្រពៃណីរបស់ប្រជាជននៅភាគខាង
លិចប្រទេសទីម័រខាងកើត បណ្ដាមុខម្ហូបអាហារប្រពៃណី…លៗ”

          បន្ទាប់ពីស្តង់ទំនិញរបស់ស្ថានទូតទីម័រខាងកើត គឺស្តង់ទំនិញរបស់ស្ថានទូត
ឡាវ។ នៅទីនេះ ទស្សនិកជនអាចឃើញបណ្ដាផលិតផលសិប្បកម្មវិចិត្រសិល្បះ
ប្រពៃណី ជាប្រាក់ ឬគំនូរ១អំពីទិដ្ឋភាពប្រទេសឡាវ  …លៗ។ លោកស្រី Thong Mi
ទីប្រឹក្សាវប្បធម៌ អប់រំ នៃស្ថានទូតឡាវ ប្រចាំនៅវៀតណាម បានចែករំលែកថា៖

          “ក្រៅពីគោលដៅចូលរួមការ​​តាំងពិព័រណ៌ក្នុងឱកាស​រំលឹកខួប អនុស្សាវរីយ៍
លើកទី៦០នៃទិវារំដោះរដ្ឋធានីហាណូយ យើងខ្ញុំមានគោលបំណងអញ្ជើញមិត្តភក្តិ
អន្តរជាតិរួមទទួល​បរិយាកាសសន្តិភាពទៀតផង។ នេះគឺជាប្រការដែល​យើងទាំងអស់
គ្នាចង់បាន។ តាមខ្ញុំថា៖ ប្រទេសអាស៊ាន ទាំងអស់គ្នាគប្បីជំរុញថែមទៀតកិច្ចសហ
ប្រតិបត្តិការ ជំនួបប្រាស្រ័យវប្បធម៌  តាមរយៈការតាំងពិព័រណ៌ដូច្នេះ ដើម្បីបង្កើនថែម
ទៀតការយល់ដឹងអំពីវប្បធម៌  របៀបរស់នៅ សំលៀកបំពាក់ ម្ហូបអាហារ…ជាដើម។​”

ទិវាបុណ្យវប្បធម៌ដើម្បីសន្តិភាព-ទិវាបុណ្យរបស់ចំណងមិត្តភាព - ảnh 2
ផលិតផលរបស់ស្ថានទូតឡាវ(My Binh)

          ​ស្តង់ទំនិញទាំងនេះបាននាំមកនូវចំណាប់អារម្មណ៍១ដ៏ពិសេសដោយឡែក
សំរាប់ទស្សនិកជនម្នាក់ៗ ​គេមកស្វែងយល់​បន្ថែមអំពីសំលៀកបំពាក់ ប្រពៃណីនៃ
បណ្ដាប្រទេសអាស៊ាន គយគន់បណ្ដាផលិតផលសិប្បកម្មវិចិត្រសិល្បះ ឬមុខម្ហូប
អាហាររបស់ប្រទេសនិមួយៗ។ មិត្ត Vu Dinh Hieu និស្សិតឆ្នាំទី១  សាលាសភាបណ្ឌិត
រដ្ឋបាលជាតិ បានអោយដឹងថា៖

          “ ការតាំងពិព័រណ៌នេះបានធ្វើអោយប្អូនយល់ដឹងបន្ថែមអំពីខឿនវប្បធម៌នៃ
ប្រទេសផ្សេងៗ ជាពិសេសគឺវប្បធម៌នៃបណ្ដាប្រទេសជាសមាជិកអាស៊ាន។  ប្អូនបានឃើញថា៖ វប្បធម៌របស់បណ្ដាប្រទេសជាសមាជិកអាស៊ាន មានចំណុចប្រហាក់ប្រ
ហែលជាច្រើនជាមួយវៀតណាម ។ ប្អូនចាប់អារម្មណ៍ខ្លាំងបំផុតចំពោះ បណ្ដាបទច
ម្រៀងឡាវនិងថៃ។”

          ក្នុងក្របខ័ណ្ឌនៃទិវានេះ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយលើកដម្កើង
និងប្រគល់ជូនកិត្តិនាម៖ប្រជាពលរដ្ឋកិត្តយសរដ្ឋធានីហាណូយ អោយភ្ញៀវអន្តរជាតិចំនួន១២រូប ដោយសារមានការរួមវិភាគជាច្រើន សំរាប់បុព្វហេតុកសាងរដ្ឋធានី។ ៕



          ជាស្តង់ទំនិញដើមដំបូង ដែលភ្ញៀវទេសចរណ៍អាចមកទស្សនា ក្នុងមណ្ឌលតាំងពិព័រណ៌។ លោក Aguising Preter លេខាទី១ ស្ថានទូតទីម័រខាងកើត ប្រចាំនៅវៀតណាមបានអោយដឹងថា៖ នេះគឺជាឱកាសល្អ ដើម្បីឧទ្ទេសនាមអំពីទឹកដី មនុស្សទីម័រខាងកើតទៅកាន់មហាជន ជាពិសេសគឺអ្នកហាណូយ៖

          “ទីម័រខាងកើតជាប្រទេសពហុវប្បធម៌១។ យើងខ្ញុំចង់ឧទ្ទេសនាមជាមួយមិត្តភក្តិអំពី បណ្ដាអត្តសញ្ញាណវប្បស្តង់ទំនិញរបស់ស្ថានទូតទីម័រខាងកើត ធម៌ពិសេស​របស់យើងខ្ញុំ។ មិត្តអាចឃើញសំលៀកបំពាក់ប្រពៃណីរបស់ប្រជាជននៅភាគខាងលិចប្រទេសទីម័រខាងកើត បណ្ដាមុខម្ហូបអាហារប្រពៃណី…លៗ”

          បន្ទាប់ពីស្តង់ទំនិញរបស់ស្ថានទូតទីម័រខាងកើត គឺស្តង់ទំនិញរបស់ស្ថានទូតឡាវ។ នៅទីនេះ ទស្សនិកជនអាចឃើញបណ្ដាផលិតផលសិប្បកម្មវិចិត្រសិល្បះប្រពៃណី ជាប្រាក់ ឬគំនូរ១អំពីទិដ្ឋភាពប្រទេសឡាវ  …លៗ។ លោកស្រី Thong Mi ទីប្រឹក្សាវប្បធម៌ អប់រំ នៃស្ថានទូតឡាវ ប្រចាំនៅវៀតណាម បានចែករំលែកថា៖

          “ក្រៅពីគោលដៅចូលរួមការ​​តាំងពិព័រណ៌ក្នុងឱកាស​រំលឹកខួប អនុស្សាវរីយ៍លើកទី៦០នៃទិវារំដោះរដ្ឋធានីហាណូយ យើងខ្ញុំមានគោលបំណងអញ្ជើញមិត្តភក្តិអន្តរជាតិរួមទទួល​បរិយាកាសសន្តិភាពទៀតផង។ នេះគឺជាប្រការដែល​យើងទាំងអស់គ្នាចង់បាន។ តាមខ្ញុំថា៖ ប្រទេសអាស៊ាន ទាំងអស់គ្នាគប្បីជំរុញថែមទៀតកិច្ចសហប្រតិបត្តិការ ជំនួបប្រាស្រ័យវប្បធម៌  តាមរយៈការតាំងពិព័រណ៌ដូច្នេះ ដើម្បីបង្កើនថែមទៀតការយល់ដឹងអំពីវប្បធម៌  របៀបរស់នៅ សំលៀកបំពាក់ ម្ហូបអាហារ…ជាដើម។​”

          ​ស្តង់ទំនិញទាំងនេះបាននាំមកនូវចំណាប់អារម្មណ៍១ដ៏ពិសេសដោយឡែក សំរាប់ទស្សនិកជនម្នាក់ៗ ​គេមកស្វែងយល់​បន្ថែមអំពីសំលៀកបំពាក់ ប្រពៃណីនៃបណ្ដាប្រទេសអាស៊ាន គយគន់បណ្ដាផលិតផលសិប្បកម្មវិចិត្រសិល្បះ ឬមុខម្ហូបអាហាររបស់ប្រទេសនិមួយៗ។ មិត្ត Vu Dinh Hieu និស្សិតឆ្នាំទី១  សាលាសភាបណ្ឌិតរដ្ឋបាលជាតិ បានអោយដឹងថា៖

          “ ការតាំងពិព័រណ៌នេះបានធ្វើអោយប្អូនយល់ដឹងបន្ថែមអំពីខឿនវប្បធម៌នៃ ប្រទេសផ្សេងៗ ជាពិសេសគឺវប្បធម៌នៃបណ្ដាប្រទេសជាសមាជិកអាស៊ាន។  ប្អូនបានឃើញថា៖ វប្បធម៌របស់បណ្ដាប្រទេសជាសមាជិកអាស៊ាន មានចំណុចប្រហាក់ប្រហែលជាច្រើនជាមួយវៀតណាម ។ ប្អូនចាប់អារម្មណ៍ខ្លាំងបំផុតចំពោះ បណ្ដាបទចម្រៀងឡាវនិងថៃ។”

          ក្នុងក្របខ័ណ្ឌនៃទិវានេះ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយលើកដម្កើងនិងប្រគល់ជូនកិត្តិនាម៖ប្រជាពលរដ្ឋកិត្តយសរដ្ឋធានីហាណូយ អោយភ្ញៀវអន្តរជាតិចំនួន១២រូប ដោយសារមានការរួមវិភាគជាច្រើន សំរាប់បុព្វហេតុកសាងរដ្ឋធានី។ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ