ភូមិបណ្ដែតទឹក Kampong Ayer
ANH DAO -  
លោកអ្នកនាងជាទីមេត្រី!
ប្រ៊ុយណេត្រូវបានស្គាល់ដល់ជាព្រះរាជានាចក្រប្រេង ឧស្ម័ន ជាមួយបណ្ដាវិហារឥស្លាមដាំមាស និងបណ្ដាវិមានដ៏ឆើតឆាយ…។ល។ ប៉ុន្តែ ប្រទេសនេះបានកកើតឡើងពីភូមិតូចមួយនៅទន្លេប្រ៊ុយណេ ជា
ទីកន្លែងដែលប្រជាជនរស់នៅដោយប្រកបរបរនេសាទត្រី និងធ្វើផលិត
ផលសិប្បកម្ម។ នាសព្វថ្ងៃ ប្រ៊ុយណេជាប្រទេស១មានខឿនសេដ្ឋកិច្ច អភិវឌ្ឍន៍ដ៏សម្បូររុងរឿង ប៉ុន្តែប្រជាជន ប្រ៊ុយណេមិនអាចបំភ្លេចបាន
ប្រភពដើមរបស់ខ្លួន នោះគឺជាមូលហេតុដែលធ្វើអោយភូមិបណ្ដែតទឹក
Kampong Ayer នៅតែថិតថេរ និងអភិវឌ្ឍន៍។សូមអញ្ចើញលោកអ្នកនាង
ស្ដាប់បទសរសេរ របស់ Anh Dao អ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម ដោយប្រធានបទ៖ ភូមិបណ្ដែតទឹក Kampong Ayer
|
ភូមិបណ្ដែតទឹក Kampong Ayer(http://www.vietnamtravellook.com/) |
ភូមិបណ្ដែតទឹក Kampong Ayer ចំណុះខ័ណ្ឌប្រ៊ុយណេ និង មួរ ទីក្រុង Bandar Seri ។
Kampong Ayer មានន័យថា ៖ ភូមិទឹក ។ ជាមួយកំរាស់ប្រវត្តិសាស្ត្រ ជិត ១ ៥០០ ឆ្នាំ
Kampong Ayerជាមោទនភាពរបស់ប្រជាជនប្រ៊ុយណេ ។ ក្នុងរយះពេលសម្បូររុង រឿងបំផុត ( ១៤៨៥ - ១៥២៤ )Kampong Ayer ជាមជ្ឈមណ្ឌលរដ្ឋបាល ជារាជធានី
របស់រាជាធិបតេយ្យប្រ៊ុយណេ និងនោះក៏គឺជាកំពង់ផែសមុទ្រសំខាន់ក្នុងតំបន់ ជា
ទីប្រជុំរបស់បណ្ដាអ្នកជំនួញមកពីបណ្ដាប្រទេសលោកខាងលិច ចិន កម្ពុជា និង
ប្រទេសជិតខាងនានា។ នាបច្ចុប្បន្ន ភូមិបណ្ដែតទឹក Kampong Ayer មានចំនួនប្រជាជន
៣០ ០០០ នាក់ រស់នៅ និងជា ទីកន្លែងសម្ដែងយ់ាងច្បាស់លាស់បំផុតអំពីខឿនវប្បធម៏
ទឹក ទន្លេរបស់ប្រទេសអាស៊ីអាគ្នេយ៍នេះ។ បង Vu Tuan Phong ភ្ញៀវទេសចរណ៍ មកពី វៀតណាម បានអោយដឹងថា៖
|
ភូមិបណ្ដែតទឹក Kampong Ayer(http://www.vietnamtravellook.com/) |
“ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងក្លា អំពីស្ថាបត្យកម្មរបស់ភូមិនេះ។ ផ្ទះ និងសំណង់ សាធារណះទាំងឡាយនៅទីនេះ សុទ្ធតែបានធ្វើពីឈើ។ ខ្ញុំឃើញ បណ្ដាផ្ទះនៅទីនេះ បានរៀបចំដ៏សមស្រប។ ផ្ទះទាំងលាយបានតភ្ជាប់ជាមួយគ្នា បង្កើតបរិយាកាស រស់ នៅដ៏ស្និទ្ធស្នាល។ ”
ប្រការជាពិសេសគឺ ភាគច្រើនប្រជាជននៅទីនេះសុទ្ធតែមានការងារធ្វើស្ថិរភាព។ ជាប្រចាំថ្ងៃ បណ្ដាមន្ត្រីរដ្ឋការជិះ Taxi ទឹកចូលដីគោកទៅធ្វើការ មនុស្សផ្សេងៗទៀត
ធ្វើសេវាកម្ម taxi ទឹក នេសាទត្រី ឬច្នៃប្រឌិតបណ្ដាផលិតផលជាប្រាក់ ឈើ…ល។ បង បុនថាន់ ភ្ញៀវទេសចរណ៍ មកពីរដ្ឋធានីវៀងច័ន្ទបានអោយដឹងថា៖
“ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះ មិនខុសច្រើន ជាមួយជីវភាពរស់នៅរបស់ ប្រជាជននៅលើដីគោកទេ។ រដ្ឋាភិបាលបានផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ខ្សែទូរស័ព្ទ …
ជាដើម ។ ប្រការគួរអោយចាប់អារម្មណ៍គឺ ប្រជាជននៅទីនេះមិនក្រីក្រទេ។ ទោះបីរស់
នៅលើផ្ទៃ ទឹកក៏ដោយ ប៉ុន្តែ អ្នកណាក៏មានរថយន្តមួយ ដែលបានផ្ញើនៅលើដីគោក។ ជាប្រចាំថ្ងៃ គេជិះ taxi ទឹកចូលក្នុងដីគោក ហើយជិះរថយន្តរបស់ខ្លួនទៅធ្វើការ។”
នាសព្វថ្ងៃ Kampong Ayer ជាមោទនភាពរបស់ប្រជាជនប្រ៊ុយណេ។ ភូមិបណ្ដែត ទឹកនេះជាបេតិកភ័ណ្ឌរស់រវើក ជាចំណាប់អារម្មណ៍ពិបាកបំភ្លេចបាន ចំពោះតំបន់ ប្រ៊ុយណេល្បីឈ្មោះដោយភាពសម្បូរុងរឿង៕
ANH DAO