(VOV World)_មកដល់ការតាំងពិព័រណ៍៖” រកឃើញសិង្ហបូរី-ពណ៍ចំរុះបេតិកភ័ណ្ឌ”
ដែល កំពុង ប្រព្រឹត្តទៅនៅទីក្រុងហាណូយ ទស្សនិកជនវៀតណាមនឹងមាន ទស្សនះ វិស័យទូទៅអំពីទឹកដី មនុស្សនិងវប្បធ៌មសិង្ហបូរី -ប្រទេសមួយជា សមាជិកសកម្មរបស់
អាស៊ាន ទន្ទឹមនឹងនោះក៏ជាដៃគូយុទ្ធសាស្ត្ររបស់ វៀតណាម។ នេះគឺជាព្រឹត្តិការណ៍
វប្បធ៌មពោពេញទៅដោយអត្ថន័យ រួមចំណែកបង្កើនការយលដឹងគ្នាទៅវិញទៅ មក
រវាង ប្រជាជននៃប្រទេសទាំងពិរ។
|
ការតាំងពិព័រណ៍៖” រកឃើញសិង្ហបូរី-ពណ៍ចំរុះបេតិកភ័ណ្ឌ”(http://tuoitre.vn) |
ជាមួយការតាំងបង្ហាញគួអោយទាក់ទាញយ៉ាងខ្លាំង រួមជា មួយវត្ថុតាងវិសេសវិ
សាល ភ្ញៀវទេសចរនឹងមានអារម្មណ៍ហាក់ដូចជាកំពុងវង្វេងទៅក្នុងភូមិសមុទ្រមួយ នាសតវត្សទី១៩។ តាមនោះ ទស្សនិកជនអាចយល់ដឹង ច្បាស់ អំពីដំណើការអភិ
វឌ្ឍន៍របស់ សិង្ហបុរី ពីភូមិនេសាទត្រីតូចមួយ ក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មល្បី
ឈ្មោះ។ ការតាំងពិព័រណ៍នេះត្រូវបាន ចែកជា៦ផ្នែក ៖ប្រវត្តិសាស្ត្រ មនុស្ស បណ្ដាមុខ របរប្រពៃណី ម្ហូបអាហារ…ជាដើម។ មិត្ត Nguyen Thi Vang និស្សិតមួយរូបនៃមហាវិទ្យា
ល័យ វប្បធ៍ម បានចែករំលែកថា៖
“ នាពេលមកទស្សនាការតាំងពិព័រណ៍នេះ ប្អូនភ្ញាក់ខ្លួនខ្លាំងណាស់។ នេះគឺជា
រូបសណ្ឋាន តូចរបស់ប្រទេសសិង្ហបូរី ជាមួយអត្តសញ្ញាណវប្បធ៏ មទាំងមូល របស់ ប្រទេសអភិវឌ្ឍន៍មួយ ជានាគមួយរបស់ទ្វីបអាស៊ី។ ”
បណ្ដាស្តង់ទំនិញបានឧទ្ទេសនាមអំពីមុខរបរប្រពៃណីល្បីឈ្មោះ ដូចជា៖មុខរបរ
ធ្វើ ស្បែកជើង មុខរបរធ្វើគ្រឿងទេស…បាននាំទស្សនិកជនមកដល់នឹងបរិយាកាស និងជីវភាពរស់នៅមុននោះ របស់ប្រទេសសិង្ហបុរី។ ប្អូន Le Van Anh ជាសិស្ស សាលា បថមសិក្សា Nam Thanh Cong បានអោយដឹងថា៖
“ ក្មួយបានឃើញថា រូបភាពស្អាតណាស់។ ម្ហូបអាហារនៅទីនេះក៏ ឆ្ងាញ់ ដែរ។”
លក្ខណះពិសេសមួយ ដែលទាក់ទាញការយកចិត្តទុកដាក់ជាច្រើន របស់ទស្សនិក
ជន នោះគឺការតាំងបង្ហាញតែមនានា ឧទ្ទេសនាមអំពីសំ ណង់ស្ថាប័ត្យកម្មជាច្រើន ផ្លែរ ឈើប្រពៃណី ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ពិធីបុណ្យធំៗរបស់សិង្ហបុរី …ជាដើម។ មិត្ត
Nguyen Xuan Hung និស្សិត នៃ មហាវិទ្យាល័យ ស្ថាបត្យកម្មបានអោយដឹងថា៖
“ ទោះបីជាមិនទាន់បានមកដល់សិង្ហបុរីក្តី ប៉ុន្តែ តាមរយះការតាំង ពិព័រណ៍ នោះ ខ្ញុំឃើញថា រូបភាពទឹកដី និងមនុស្សសិង្ហបូរីជិតស្និទ្ធណាស់។ ខ្ញុំមានគោលបំណង ថា ៖ ក្នុងរយះពេលខាងមុខនេះ អាចទៅទស្សនាប្រទេសស្រស់ស្អាតនេះ។”
ខុសពីការតាំងពិព័រណ៍មុននោះ ការតាំងពិព័រណ៍៖” រកឃើញសិង្ហបុរី-ពណ៍ ចំរុះ បេតិកភ័ណ្ឌ” នៅលៃទុកបរិយាកាសតូចមួយ អោយបណ្ដាសកម្មភាព អប់រំ ច្នៃប្រឌិតថ្មី ដើម្បីភ្ញៀវទេសចរណ៍វ័យក្មេងចូលរួមការលេងកំសាន្តជាច្រើន ដូចជា៖ ផ្សុំរូបភាព ធ្វើ
Bungar manggar ផាត់ពណ៍នឹតែម ពាក់សំលៀកបំពាក់ ប្រពៃណី របស់ចិន ឥណ្ឌា សិង្ហ
បុរី…ល។
|
ការតាំងពិព័រណ៍៖” រកឃើញសិង្ហបូរី-ពណ៍ចំរុះបេតិកភ័ណ្ឌ” (http://tuoitre.vn) |
ការតាំងពិព័រណ៍ ” រកឃើញសិង្ហបុរី-ពណ៍ចំរុះបេតិកភ័ណ្ឌ”ដោយសារមន្ទី នារី
វៀត ណាម រួមសហការជាមួយ សារមន្ទីតែមសិង្ហបុរីរៀបចំឡើង ស្ថិតក្នុងបណ្ដាសកម្ម
ភាព រំលឹកខួបអនុស្សាវរីយ៍ លើកទី ៤០ ទិវាបង្កើត ទំនាក់ទំនងការទូតរវាងវៀតណាម និងសិង្ហបុរី (ថ្ងៃទី ១ សីហា ឆ្នាំ ១៩៧៣ -ថ្ងៃទី ១ សីហា ឆ្នាំ ២០១២) រួមចំណែកធ្វើ
អោយស៊ី ជំរៅថែមទៀត ទំនាក់ទំនង មិត្តភាព រវាងវៀតណាម និងសិង្ហបុរី៕