(VOV)_សារមន្ទីរជាតិ និងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រចំនួន១១ របស់សិង្ហបុរីទើប
នឹងបើកទ្វាសំរាប់ភ្ញៀវចូលទស្សនាដោយសេរី។ ក្រុមប្រឹក្សារបេតិកភ័ណ្ឌជាតិសិង្ហបុរី
មាន គោលបំណងថា÷គោលនយោបាយថ្មីនេះនឹងទាក់ទាញប្រជាជននិងជន បរ
ទេស ជាច្រើននាក់មកស្វែងយល់អំពីវប្បធម៌ ប្រវត្តិសាស្ត្រប្រទេសនេះ។ នេះគឺជា
ចំណែក មួយនៃយុទ្ធសាស្ត្រលើកកំពស់គុណភាពនៃសារមន្ទីរនានារបស់សិង្ហបុរី។
|
សិង្ហបុរីលើកកំពស់គុណភាពបណ្ដាសារមន្ទី |
កម្មវិធីបើកទ្វាសារមន្ទីរនេះមានការចូលរួមរបស់សារមន្ទីរនិងកេរ្តិ៍ដំណែលល្បី
ឈ្មោះជាច្រើន របស់សិង្ហបុរី ដូចជា÷ សារមន្ទីរអរិយធម៌ទ្វីបអាស៊ីសារមន្ទីរជាតិសិង្ហបុរី
សារមន្ទីរសិល្បះ។ ពិសេស ជួយជ្រោមជ្រែងកម្មវិធីរដូវក្តៅ សំរាប់កុមារឆ្នាំ២០១៣ សារមន្ទីរផ្សេងៗ សុទ្ធតែបានរៀបចំសកម្មភាពលេងកំសាន្តនានាសំរាប់កុមារ ដូចជា÷ធ្វើម្ហូបអាហារ Ang Ku Kueh លាបពណ៌…។ បងស្រី Hafiza Latif បានអោយដឹងថា÷ នេះ
គឺជាឱកាសដើម្បីបណ្ដាគ្រួសារស្វែងយល់អំពីប្រទេសជាតិ÷
“ យើងខ្ញុំជាឪពុក ម្តាយ ប៉ុន្តែជួនកាលក៏មិនសូវដឹងច្រើនអំពីសិង្ហបុរីទេ។ ដូច្នេះ នេះគឺជាឱកាសល្អ ដើម្បីយើងខ្ញុំស្វែងយល់បន្ថែម និងបង្រៀនអោយកូនៗ។ កម្មវិធីនេះអស្ចារ្យ
ណាស់។”
នាថ្ងៃដំបូង បើកទ្វេចូលទស្សនាដោយសេរី បណ្ដាសារមន្ទីរ មណ្ឌលកេរ្តិ៍ដំណែល
ប្រវត្តិសាស្ត្រទទួលបានទស្សនិកជនចំនួន ១០ ០០០នាក់ កើនជាង២០០០លើក /ថ្ងៃ។
បង Kovitam Thilag បានចែករំលែកថា÷
“ នេះគឺជាឱកាសសំរាប់កូនខ្ញុំ សំរាប់ឪពុក ម្ដាយខ្ញុំស្វែងយល់បន្ថែមអំពីសិង្ហបុរី អំពីប្រវត្តិសាស្ត្រទីនេះ។ ប្រការនេះមានអត្ថន័យច្រើនណាស់។”
ចាប់ពីពេលកម្មវិធីបើកទ្វាដោយសេរីរបស់សារមន្ទីរមួយចំនួនបរិមាណមនុស្សចូល
ក្នុងគេហទំព័រ និងតម្រូវការអំពីការផ្តល់ព័ត៍មានស្ដីពីកម្មវិធីទស្សនានៅសារមន្ទីរជាតិសិង្ហបុរីត្រូវបានកើនឡើង ២០%។ ជាច្បាស់លាសថា÷កម្មវិធីនេះបាននិងកំពុងរួមចំណែកលើកទឹកចិត្តប្រជាជនស្វែងយល់អំពីប្រវត្តិសាស្ត្រ វប្បធម៌របស់សិង្ហបុរី តាមនោះ
រក្សារអត្តសញ្ញាណជាតិ។សិង្ហបុរីកំពុងឆ្ពោះទៅការកសាងសារមន្ទីរមិនគ្រាន់តែជាទី
កន្លែងតាំង បង្ហញវត្ថុស្រាវជ្រាវប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងលេងកំសាន្តទៀតផង។ លោកស្រី Cheryl Koh នាយិកាផ្សព្វផ្សាយ ក្រុមប្រឹក្សារបេតិកភ័ណ្ឌជាតិសិង្ហបុរី បាន
អោយដឹងថា÷
“ ក្នុងការពិតជាក់ស្ដែងគឺសារមន្ទីររជាទីកន្លែងអន្តរកម្ម១។ យើងខ្ញុំកំពុងប្រែក្លាយ វាអោយទៅជាទីកន្លែងទាក់ទាញដោយរបៀបរៀបចំឡើងវិញកម្មវិធីទស្សនាអោយបាន
សមស្រប។”
|
សិង្ហបុរីលើកកំពស់គុណភាពបណ្ដាសារមន្ទី |
ក្នុងរយះពេល១០ឆ្នាំកន្លងទៅ បរិមាណភ្ញៀវទេសចរណ៍មកទស្សនានៅសារមន្ទីរ
ផ្សេងៗនៅសិង្ហបុរី បានកើនឡើង៣ដង់ ពីបរិមាណ១,១លាននាក់នាឆ្នាំ ២០០៣ ឡើង
ដល់ ២,៨លាននាក់នាឆ្នាំ២០១២។ សារមន្ទីរជាច្រើន ជានិច្ចកាលជាទីមកដល់ដែល” មិនអាចភ្លេចបានឡើយ”សំរាប់ភ្ញៀវទេសចរណ៍អន្តរជាតិនានា។ និង ដើម្បីលើកកំពស់ គុណភាពរបស់ បណ្ដាសារមន្ទីរ និងទាក់ទាញភ្ញៀវទេសចរណ៍ រដ្ឋាភិបាលសិង្ហ បុរី នឹងចំណាយទឹកប្រាក់ចំនួន ៦២លានដុល្លារសិង្ហបុរី ដើម្បីទិញ និងរក្សារទុកបណ្ដា
វណ្ណកម្មសិល្បះផ្សេងៗ និងវត្ថុតាងនានាក្នុងរយះពេល៥ឆ្នាំខាងមុខនេះ។ ដោយហេតុ នេះ បណ្ដាសារមន្ទីរកំពុងសកម្មស្រាវជ្រាវបណ្ដាវត្ថុដែលទាក់ទិនដោយសិង្ហបុរី ដូចជា÷ បណ្ដាវណ្ណកម្មវិចិត្រសិល្បះ វត្ថុតាងប្រើប្រាស់…។ល៕