ឯកភាពក្នុងពហុបែប÷កត្តាសំខាន់ជួរមុខក្នុងការបង្កើតរូបភាពនិងតួនាទីរបស់អាស៊ាន
HUYEN -  
(VOV) /  
(VOV)_នាថ្ងៃទី ៨ សីហា សមាគម បណ្ដាប្រជាជាតិនៅអាស៊ីអាគ្នេយ៍ (ASEAN)
រំលឹកខួបអនុស្សាវរីយ៍លើកទី ៤៦ នៃទិវាបង្កើត (ថ្ងៃទី៨សីហាឆ្នាំ ១៩៦៧-ថ្ងៃទី៨
សីហាឆ្នាំ២០១៣) ។ សញ្ញាសម្គាល់សំខាន់របស់អាស៊ាន ក្រោយរយះពេល៤៦ឆ្នាំ
បង្កើត និងអភិវឌ្ឍន៍មក កត្តា១ដែលសម្រេចជួរមុខបានបង្កើតឡើងរូបភាពនិង
តួនាទីរបស់អាស៊ាន នោះគឺលទ្ធភាពរក្សា÷ការឯកភាពក្នុងពហុបែប។
|
សមាគម បណ្ដាប្រជាជាតិនៅអាស៊ីអាគ្នេយ៍ (ASEAN) (TTXVN) |
ក្រោយរយះពេលជាង៤០ឆ្នាំបើកទូលាយកិច្ចសហប្រតិបត្តិការនិងជំរុញខ្លាំង ការផ្សាភ្ជាប់ដោយឥតឈប់ឈរ នាសព្វថ្ងៃ អាស៊ានបានបង្កើតឡើងតូនាទីសំខាន់
របស់ខ្លួនក្នុងតំបន់និងលើសកលលោក។ នាសព្វថ្ងៃ មុនពេលកសាងសហគមន៍ អាស៊ាន នាឆ្នាំ ២០១៥ អាស៊ានកំពុងមានជំហានផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លា។ ទន្ទឹម នឹងការបង្រួញគម្លាតអភិវឌ្ឍន៍ បើកទូលាយនិងលើកកំពស់ទំនាក់ទំនងលើច្រើន វិស័យ មានផលប្រយោជន៍ដូចគ្នាជាមួយដៃគូផ្សេងៗនៅខាងក្រៅ។ អាស៊ានបាន
ក្លាយ ទៅជាគ្រាប់កោសិការដឹកនាំបណ្ដាដំណើការសន្ទនានិងសហប្រតិបត្តិការដ៏
សែន សំខាន់ ដូចជា÷ Asean +1 ASEAN+3 …ល។
អាចអះអាងបានថា÷ កត្តាសម្រេចសំខាន់ជួរមុខដែលបង្កើតឡើងរូបភាពនិងតួនាទីរបស់អាស៊ាន នោះគឺលទ្ធភាពរក្សា÷ ឯកភាពក្នុងពហុបែប បង្កើតកម្លាំង
ពលំពីការស្រុះចិត្តគំនិត ស្មារតីសាមគ្គីភាព និងរចនាបទអាស៊ាន។ អាស៊ានជានិច្ចកាលលើកកំពស់ការស្រុះចិត្តគំនិត គោរពនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមក
យកចិត្តទុកដាក់និងរួមសហការសមស្របរវាងផលប្រយោជន៍ជាតិជាមួយផលប្រយោជន៍សហគមន៍។ ក្នុងបទថ្លែងមតិនៅសន្និសីទរដ្ឋមន្ត្រីការបរទេស អាស៊ាន នាខែកក្កដាកន្លងទៅ ព្រះមហាក្សត្រប្រុយណេ Hassan Bolkia បានចែក
រំឡែកថា÷
“ ក្នុងរយះពេលធ្វើជាប្រធានអាស៊ាន ប្រការមួយដែលយើងខ្ញុំបានឃើញច្បាស់គឺ÷ អាស៊ានកំពុងស្រុះចិត្តគំនិតដើម្បីកសាងតំបន់រួមមមួយប្រកបដោយសន្តិភាព និងស្ថិរភាព។ យើងបានរួមគ្នាធ្វើការនិងសហការជាមួយគ្នាដ៏ល្អប្រសើរ។”
សាមគ្គីភាពនិងឯកភាព ក៏គឺជាកូនសោដើម្បីបង្កើតឡើងកិត្យានុភាព និងកំរិតទំនុក
ទុកចិត្តរបស់អាស៊ាន ក្នុងទំនាក់ទំនងជាមួយដៃគូផ្សេងៗនៅខាងក្រៅ។ ក្នុងរយះ
ពេល ៤៦ឆ្នាំកន្លងទៅ តួនាទីស្នូលរបស់អាស៊ាន ត្រូវបានពង្រីក អាស្រ័យដោយចេះម្ចាស់ការសម្របសម្រួល ផ្សាភ្ជាប់ និងតុល្យភាពរាល់ការយកចិត្តទុកដាក់ និង ផលប្រយោជន៍ ដើម្បីរួមគ្នាកសាងបរិយាកាស១ប្រកបដោយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការក្នុងតំបន់ ជួយឧបត្ថម្ភបណ្ដាការខំប្រឹងប្រែងតភ្ជាប់និងអភិ
វឌ្ឍន៍។ នេះគឺជាកត្តាសំខាន់១ដើម្បីទាក់ទាញបណ្ដាដៃគូសហប្រតិបត្តិការធំនិង
តូច នៅក្នុងនិងក្រៅតំបន់ រួមគ្នាសកម្មចូលរួមដំណើការចរចារនិងសហប្រតិបត្តិ
ការ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក។ ចែករំលែកការយកចិត្តទុកដាក់នេះ រដ្ឋមន្ត្រីការ
បរទេស អាមេរិក John Kerry បានអះអាងថា÷
“ អាមេរិកមានការយកចិត្តទុកដាក់ចំនួន៣ ក្នុងកិច្ចសហប្រតិបត្តិការជាមួយ
អាស៊ាន។ នោះគឺបណ្ដាឱកាសសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិសុខអំពីនយោបាយ រឹតបណ្តឹងចំណងជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។ ផ្អែកទៅលើបណ្ដា ការយកចិត្តទុកដាក់នោះ អាមេរិកសន្យាគាំទ្រយ៉ាងខ្លាំងក្លាដំណើរធ្វើសមាហរណ
កម្មសេដ្ឋកិច្ចរបស់អាស៊ាន ដែលក្នុងនោះមានការបង្កើតសហគមន៍សេដ្ឋកិច្ច អា
ស៊ាន នាឆ្នាំ២០១៥…។ល។”
ដើម្បីអនុវត្តរាល់គោលដៅដែលបានដាក់ចេញ មុនបង្អស់ គឺនាំសហគមន៍អាស៊ានក្លាយទៅជាការពិតជាក់ស្ដែង នាឆ្នាំ ២០១៥ អាស៊ានបាននិងកំពុងអនុវត្ត
យ៉ាងសកម្មរាល់គោលការណ៍ និងទិសស្លោកស្នូល។នោះគឺស្រុះចិត្តគំនិត ក្នុងការ ប្តេជ្ញាចិត្តនិងធ្វើ សកម្មភាពខ្លាំងក្លា ដើម្បីសម្រេចតាមកាលកំណត់និងប្រសិទ្ធិភាពរាល់ផែនការសហប្រតិបត្តិការ ដោយផ្អែកទៅលើសរសរស្នូលចំនួន៣គឺ÷
នយោបាយ សន្តិសុខ សេដ្ឋកិច្ចនិងវប្បធម៌សង្គម ក្នុងដំណើការកសាងសហគមន៍
អាស៊ាន។បន្តជំរុញខ្លាំងការតភ្ជាប់អាស៊ាននិងជំរុញការអភវិឌ្ឍន៍គ្រប់គ្រាន់ ចីរភាព
និងបង្រួញគម្លាតអភិវឌ្ឍន៍រវាងប្រទេសជាសមាជិកនានា។ ទន្ទឹមនឹងនោះបង្កើន
ការយល់ដឹងនិងសកម្មភាពរបស់រដ្ឋាភិបាលនិងប្រជាជននៃប្រទេសនានាក្នុងតំបន់
ដើម្បីសហគមចែករំលែក១ដែលជាគោលដៅអាស៊ានក្នុងកំណាត់ផ្លូវខិតជិតមក
ដល់។ បន្តរក្សាររាល់គោលការណ៍ជាសារវ័ន្ត សាមគ្គីភាព ឯកភាព ដើរទន្ទឹមនឹងភាពម្ចាស់ការ ច្នៃប្រឌិតក្នុងការដោះស្រាយរាល់បញ្ហាដែលបានដាក់ចេញ
អាស៊ាន នឹងសម្រេចគោលដៅរបស់ខ្លួន បង្កើតតួនាទីយ៉ាងរឹងមាំក្នុងតំបន់និង
អន្តរជាតិ៕
HUYEN
-VOV