(VOV)_ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា (CAMBODIA ANGKOR AIR) ជាអង្គភាព សាជីវកម្មចម្រុះរវាងវៀតណាមនិងកម្ពុជា បានបើកជើងហោះហើរត្រង់រវាងរាជធានី ភ្នំពេញ និងរដ្ឋធានីហាណូយ។ ជើងហោះហើរនេះបានបំពេញតម្រូវការទៅវិញទៅ
មក ក៏ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងកម្ពុជានិងវៀតណាម។
|
ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា (VOV5) |
កម្ពុជាត្រូវបានស្គាល់ដល់ ដោយបណ្ដាទីកន្លែងទេសចរណ៍គួរអោយទាក់ទាញនៅទ្វីបអាស៊ី ជាមួយគ្រប់ប្រភេទទេសចរណ៍ និងវត្តរាប់ពាន់នៅក្នុងទូទាំងប្រទេស។ ពិសេសគឺមណ្ឌលកេរ្ត៍ដំណែលអង្គរនៅខេត្តសៀមរាប តំបន់ឆ្នេរសមុទ្រនៅទីក្រុង
ព្រះស៊ីហានុ …ជាដើម បានបង្កើតឡើងកម្លាំងទាក់ទាញយ៉ាងខ្លាំងក្លាចំពោះភ្ញៀវ
ទេសចរណ៍។ ទោះបីជាសក្ដានុភាពអំពីទេសចរណ៍ដ៏សម្បូរបែបដូច្នេះ ប៉ុន្តែ ហេដ្ឋា
រចនាសម្ព័ន្ធ ទេសចរណ៍ ពិសេសគឺមធ្យោបាយគមនាគមន៍ពិសេសគឺអាកាសចរណ៍
របស់កម្ពុជា នៅតែមិនទាន់បំពេញបានតម្រូវការរបស់ភ្ញៀវទេសចរណ៍។
តាមតួរលេខស្ថិតិរបស់ក្រសួងទេសចរណ៍កម្ពុជាថា÷ ឆ្នាំ ២០១២ កម្ពុជាមានភ្ញៀវ
ទេសចរណ៍បរទេសចំនួន៣ម៉ឺន៦ពាន់នាក់មកទស្សនាប្រាសាទអង្គរវត្ត ដែលក្នុងនោះ ភាគច្រើនគឺភ្ញៀវមកពីវៀតណាម ចិន ថៃ កូរ៉េខាងត្បូង និងជប៉ុន។ ប៉ុន្តែ ក្នុងនោះភ្ញៀវ ជាងពាក់កណ្ដាលបានមកដល់កម្ពុជាដោយផ្លូវគោក និងផ្លូវទឹក។ រាជរដ្ឋាភិបាលកម្ពុជា មានគោលបំណងថា÷ ក្នុងឆ្នាំ ២០១៣នេះ បរិមាណភ្ញៀវទេសចរណ៍បរទេសមកដល់
កម្ពុជាតាមផ្លូវអាកាសនឹងកើនឡើងយ៉ាងខ្លាំង។ លោក សុខរ៉ាន អ្នកជំនាញការម៉ា
ឃិតធិញ របស់ Angkor Air នៅកម្ពុជាបានអោយដឹងថា÷
“ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាបានបើកផ្លូវហោះហើរត្រង់រវាងកម្ពុជានិងវៀតណាម រវាងទីក្រុងភ្នំពេញ-ហាណូយ ទីក្រុងសៀមរាបនិងទីក្រុងហាណូយ ក៏ដូច
ជា ពីទីក្រុងហូជីមិញទៅកាន់ភ្នំពេញនិងពីទីក្រុងហូជីមិញទៅទីក្រុងសៀមរាប។ ក្រុម ហ៊ុនទេសអាកាសចរណ៍ជាតិកម្ពុជានឹងរួមចំណែកជំរុញផ្នែកទេសចរណ៍រវាងកម្ពុជា
និងវៀតណាម។”
នាបច្ចុប្បន្ន បណ្ដាផ្លូវអាកាសអន្តរជាតិ ទាំងពីភ្នំពេញនិងសៀមរាប សុទ្ធតែ
តភ្ជាប់ ជាមួយបណ្ដាផ្លូវអាកាសក្នុងប្រទេសកម្ពុជា។ បណ្ដាផ្លូវអាកាសនេះបានបង្ក
លក្ខណះ ងាយស្រួលសំរាប់ភ្ញៀវទេសចរណ៍ អាចទៅទស្សនាតំបន់ចំនួន៣ ក្នុងដំ
ណើរតែមួយ នោះគឺ÷ ទីក្រុងភ្នំពេញទំនើប ទីក្រុងសៀមរាបជាមួយខឿនវប្បធម៌បុ
រាណ និងទីក្រុងព្រះស៊ីហានុ ជាមួយបណ្ដាឆ្នេរសមុទ្រដ៏ល្អស្អាត។ បងស្រី Tran Thi
Thu Trang ដំណាងរបស់ Cambodia Angkor Air ប្រចាំនៅទីក្រុងហាណូយ បានអោយ
ដឹងថា÷
“Cambodia Angkor Air ជាក្រុមហ៊ុនអាកាសចរណ៍ចម្រុះ រវាងវៀតណាមនិងកម្ពុ
ជា ដូច្នេះទីផ្សារដើមដំបូង ដែលកម្ពុជាយកចិត្តទុកដាក់ នោះគឺទីផ្សារវៀតណាម។ បន្ទាប់ពីវៀតណាម Cambodia Angkor Air នឹងផ្ទេរប្តូរទៅទីផ្សារទី២ គឺ បាំងកក (ថៃ)។”
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Cambodia Angkor Air បានបើកផ្លូវហោះហើរ
ត្រង់ផ្ទាល់ ដើមដំបូងរវាងហាណូយ និងភ្នំពេញចាប់ពីដើមឆ្នាំ២០១៣។ នាបច្ចុប្បន្ន
ក្រុមហ៊ុនក៏កំពុងកែទម្រង់ប្រព័ន្ធលក់សំបុត្រឡើងវិញ ដើម្បីបង្កលក្ខណះងាយស្រួល
បំផុត សំរាប់ភ្ញៀវទេសចរណ៍។ លោក សុខរ៉ាន អ្នកជំនាញការម៉ាឃិតធិញ របស់
Angkor Air នៅកម្ពុជាបានអោយដឹងថា÷
“Angkor Air បើកភ្នាក់ងារដំណាងចំនួន២÷ នៅទីក្រុងហាណូយគឺភ្នាក់ងារ Blue Sky
ដើម្បី បង្កលក្ខណះលក់សំបុត្រសំរាប់ភ្ញៀវទេចរណ៍នៅទីក្រុងហាណូយ។ រីឯចំពោះ
ភ្ញៀវ ទេសចរណ៍នៅទីផ្សារទីក្រុងហូជីមិញ យើងខ្ញុំមានភ្នាក់ងារ Huong Giang ដែរ។”
តាមគំរោង ក្នុងឆ្នាំនេះ ក្រុមហ៊ុននឹងសម្រេចដាក់អោយដំណើការជើងហោះហើរ
ចំនួន១១ ដែលក្នុងនោះមានជើងហោះហើរអន្តរជាតិចំនួន៨ និងជើងហោះហើរក្នុងប្រទេសចំនួន៣។ ក្រៅពីបណ្ដាជើងហោះហើរត្រង់ពីវៀតណាម ក្រុមហ៊ុនអាកាស
ចរណ៍ ជាតិកម្ពុជា Angkor Air ក៏មានបណ្ដាជើងហោះហើរត្រង់ពីប្រទេស ចិន ជប៉ុន កូរ៉េខាងត្បូង ថៃ…ជាដើមផងដែរ៕