Groove Band - បណ្ដាចង្វាក់តូរតន្ត្រីហ្វីលីពីននៅទីក្រុងហូជីមិញ

          (VOV)_នាម៉ោង៩យប់ថ្ងៃ​សុក្រ ហាង Bar Vasco នៅខ័ណ្ឌទី៣ ទីក្រុង​ហូជីមិញ
ពោពេញទៅដោយសូរសម្លេងតូរតន្ត្រីនិងរបាំសប្បាយរីករាយ។​ នៅលើឆាកល្ខោន Sami,
 Harol , Sarah និង Catie ជាសិល្បករ​ហ្វីលីពីន នៃក្រុមតូរតន្ត្រី Groove Band កំពុងសម្ដែង
អស់ពីកម្លាំងកាយ​ចិត្តរបស់ខ្លួន។​

Groove Band - បណ្ដាចង្វាក់តូរតន្ត្រីហ្វីលីពីននៅទីក្រុងហូជីមិញ - ảnh 1
Groove Band - បណ្ដាចង្វាក់តូរតន្ត្រីហ្វីលីពីននៅទីក្រុងហូជីមិញ

មិនអើពើដល់ញើស​ហូរចេញនៅលើថ្ងាសក្តី Sami សិល្បករលេងហ្គីតា​ក្នុង Band កំ
ពុងសម្ដែងដោយបច្ចេកទេសជំនាញរបស់ខ្លួន ក្នុងសូរសម្លេងទះដៃរបស់​ទស្សនិកជន។
 ក្នុងចំណោមសមាជិកចំនួន៤នាក់នេះ Sami ជាអ្នកមានអាយុ​ច្រើនជាងគេ ហើយក៏
ជាមនុស្សមករស់នៅវៀតណាមមុនគេ។ ឆ្នាំនេះជាឆ្នាំទី១០ លោកបានរស់នៅនៅវៀត
ណាមហើយ៖

          “ មូលហេតុដើមដំបូង ដែលខ្ញុំមកដល់វៀតណាម នោះគឺនេះជាប្រទេសមួយស្និទ្ធិ
ស្នាលរួសរាយរាក់ទាក់។ មុននេះ សិល្បករហ្វីលីពីនតែងតែជ្រើសរើសកូរ៉ែ​ខាងត្បូង ជប៉ុន
 សិង្ហបុរី ឬកម្ពុជា ដើម្បីអភិវឌ្ឍន៍ ប៉ុន្តែ នាបច្ចុប្បន្ន វៀតណាមមានកម្លាំងទាក់ទាញ
ខ្លាំងជាង។ នាគ្រាដំបូងខ្ញុំមកដល់វៀតណាម មានក្រុមតូរតន្ត្រី​ហ្វីលីពីនចំនួន៤កំពុង
ធ្វើសកម្មភាពនៅទីនេះតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះមានច្រើនណាស់ហើយ។ខ្ញុំស្រឡាញ់ប្រ
ទេសវៀតណាម។ គ្មានមូលហេតុអ្វីអាចធ្វើអោយខ្ញុំចាកចេញពីតំបន់នេះទេ។”​

          ដោយមានសម្លេងស្អក់ៗរ៉ូមែនទិកផង និងមនោសញ្ចេតនានោះផងនេះគឺរបស់
សិល្បករ Harol ប្រធានក្រុម Groove Band។ លោកបានមកដល់វៀតណាមបាន៧​ឆ្នាំ
ហើយ។ ​ក្រោយរយៈពេលប៉ុន្មានឆ្នាំច្រៀង Solo លោកបានជួប Sami ហើយពីនោះកើត
មានឡើងគំនិតបង្កើតក្រុមតូរតន្ត្រី។ ហើយការងារដំណើការងាយស្រួលថែមទៀត 
ដោយសារ បងស្រី Sarah និងអូនស្រី Catie របស់​Harol ក៏​បាន​សម្រេច​ចិត្តទៅវៀត
ណាម។ និង Groove Band បានបង្កើតឡើងដូច្នេះ។

          “ ខ្ញុំអាចសង្កេតឃើញប្រការជាច្រើន ដែលមុននេះ នាពេលខ្ញុំច្រៀង Solo ខ្ញុំ
មិនអាចសង្កេតឃើញបានទេ។ ​បានច្រៀងជាមួយបងស្រី និងអូនស្រីរបស់ខ្លួន ​ជា
ក្តីសុភមង្គល​ ទោះបីជាយើងខ្ញុំនៅមានការនឹករលឹក​គ្រួសារខ្លួន​​ នៅSebuក្តី ​ ប៉ុន្តែ 
តាំងពីតូច ខ្ញុំបានមានសុបិន្តថា៖នឹង​បង្កើតក្រុមតូរតន្ត្រី​មួយនៅឯបរទេស។ ហើយ
ដល់ឥឡូវនេះខ្ញុំអាចនិយាយជាមួយមិត្តថា៖សុបិន្ត​របស់ខ្ញុំបានក្លាយទៅជាការពិត​ហើយ។”

          Harol បានជ្រើសរើសបទចម្រៀងមួយជាភាសាវៀតណាម។ តូរតន្ត្រីវៀត​ណាម​ 
បាននាំលោកខិតជិតដល់វប្បធម៌វៀតណាម និងទស្សនិកជនវៀតណាម។​ កំពុងផ្ទៀង
ស្ដាប់ឈុតសម្ដែងរបស់ Harol មិត្ត Minh Phuong បានអោយដឹងថា៖

          “ គេជាជនហ្វីលីពីន ប៉ុន្តែច្រៀងភាសាវៀតណាមពិរោះណាស់។ គិតដល់​ការខំ
ប្រឹងប្រែងច្រៀងជាភាសាវៀតណាម ហើយការច្រៀងអស់ពីដូងចិត្តដូច្នេះ ធ្វើអោយ
ខ្ញុំរញ្ចូលចិត្តយ៉ាងខ្លាំង។”

          នាម៉ោង១០យប់ ផ្លូវនានានៅទីក្រុងហូជីមិញកាន់តែអ៊ូអរ។ Harol រួមជា​មួយ
ក្រុមតូរតន្ត្រីរបស់ខ្លួនប្រញាប់ប្រញាល់ជិះ Taxi ទៅមណ្ឌលទីក្រុង។ Show មួយទៀត 
កំពុងរង់ចាំ។ នេះជារាត្រីរវល់មួយទៀតហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ