(VOV)_ស្ថិតចម្ងាយពីរដ្ឋធានីKualumpur ជាង៤០០គីឡូមែត្រ ទៅទិសពាយព្យ
កោះ LANGKAWI ដ៏ល្បីឈ្មោះបំផុតរបស់ម៉ាឡេស៊ីដោយលេចឡើងទៅលើផ្ទៃ ទឹក ជាង ៤០០គីឡូមែត្រ។ LANGKAWI មិនត្រឹមបានភ្ញៀវទេសចរណ៍ប្រសិទ្ធិនាមជាឋាន
សួគ៏ទេសចរណ៍ ដោយសារនៅទីនេះមានឆ្នេរសមុទ្រដ៏ស្អាតប៉ុណ្ណោះទេ ថែមទាំងជា កន្លែងជំរករបស់ឥន្ត្រីច្រើនប្រភេទទៀតផង។
|
កោះ LANGKAWI (internet) |
មានរបៀបជាច្រើនដើម្បីធ្វើដំណើមកដល់ LANGKAWI ប៉ុន្តែជម្រើសរើសជើងហោះហើរត្រង់ពីរដ្ឋធានី KUALA LUMPUR ជាជម្រើសល្អបំផុត ពីព្រោះភ្ញៀវ ទេសចរណ៍អាចសន្សំសំចៃពេលវេលាបានជាច្រើន។ ក្រោយរយះពេលហោះហើរតែមួយម៉ោងប៉ុណ្ណោះ មិត្តអាចដាក់ជើងនៅលើកោះស្អាតនេះហើយ។
LANGKAWI មានឆ្នេរសមុទ្រស្អាតជាច្រើន។ ពិសេសគឺ ឆ្នេរសមុទ្រ TANJUNG
RHU ជាឆ្នេរសមុទ្រមួយក្នុងចំណោមឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក ដោយមានឆ្នេរខ្សាច់ស រួមជាមួយទឹកសមុទ្រដ៍ខៀវស្រងាត់ …។ល។ មិត្ត Panawan Chitxamut ជាភ្ញៀវទេសចរណ៍មកពីថៃដែលទើបឹនងមកទស្សនាកំសាន្តកោះនេះអោយដឹងថា៖ ទិដ្ឋភាពនៅទីនេះមានភាពរហោដ្ឋានប្រៀបដូចព្រះរាជត្រីក្នុងរឿងព្រេងតែផ្ទុំដ៏ស្ដប់
ស្ដល់៖
“ គ្រាដំបូង ខ្ញុំមានផែនការទៅទស្សនាកំសាន្តទីក្រុង KUALA LUMPUR តែប៉ុណ្ណោះ
ប៉ុន្តែមានមិត្តភក្តិមួយចំនួននិយាយថា៖ត្រូវទៅ LANGKAWI ទៀតផង។ បានជាខ្ញុំមក
ដល់ទីនេះ។ អាចនិយាយបានថា៖នេះគឺជាអំណោយដែលធម្មជាតិប្រទានអោយប្រ
ជាជន ម៉ាឡេស៊ី។”
ប្រសិនបើមិត្តជាអ្នកចូលចិត្តជីវភាពរស់នៅអ៊ូអរគឺ PANTAI CENANG ជាឆ្នេរ សមុទ្រសំរាប់មិត្តហើយ។ ស្ថិតនៅភាគខាងត្បូងកោះ LANGKAWI នៅឆ្នេរសមុទ្រ
PANTAI CENANG មានបណ្ដាសណ្ឋាគារ មណ្ឌលសំរាកលំហែរកាយ និងបណ្ដាមណ្ឌល លក់ដូរដ៏ទាក់ទាញទឹកចិត្ត ដោយមានបណ្ដាហាងលក់ទំនិញលើកលែងពន្ធ។ PANTAI
CENANG ពិតប្រាកដជាទីមកដល់ដ៏រស់រវើកបំផុតនៅ LANGKAWI ដោយមានទីកន្លែងលេងកំសាន្តដ៏ទាក់ទាញនិងអស្ចារ្យបំផុត។
រីឯចំពោះជនចូលចិត្តភាពស្ងប់ស្ងៀម រ៉ូមែនទិក គឺឆ្នេរសមុទ្រ PANTAI KOK ជាការ
ជ្រើសរើស។ មកដល់ទីនេះ ភ្ញៀវទេសចរណ៍នឹងបានលង់ខ្លួនចូលចរន្តទឹកដ៏ថ្លាឆ្ងង់
ខៀវស្រងាត់ ឬសំរាក់នៅក្រោមដើមឈើ ស្ដាប់សម្លេងរលកសមុទ្រ…។ល។ ក្រៅពីនោះ ភ្ញៀវទេសចរណ៍អាចជិះកង់ទៅលេងកំសាន្តជុំវិញកោះ ដើម្បីគយគន់ ទិដ្ឋភាពដ៏ស្រស់ស្អាតនៅទីនេះ។ មិត្ត Thai Ngoc Anh ភ្ញៀវទេសចរណ៍មកពីវៀតណាម បានអោយដឹងថា៖
“ ខ្ញុំចូលចិត្តជិះកងមើទេសភាពជំវិញកោះនេះណាស់ ហើយឃើញកុមារជិះកង់
ឃើញទឹកមុខគួរអោយស្រឡាញ់រាក់ទាក់របស់ប្រជាជននៅលើកោះ។ ទិដ្ឋភាពនៅ
ទីនេះដ៏សុខសាន្តត្រាណ បរិយាកាសដ៏បរិសុទ្ធ ធ្វើអោយរាល់ការនឿយហត់ត្រូវត្រូវរសាត់បាត់អស់។”
ទន្ទឹមនឹងការសម្របខ្លួនចូលក្នុងជីវភាពរស់នៅនៅជនបទនោះ ចំណុចមួយ
ដែលទាក់ទាញការចាប់អារម្មណ៍ជាច្រើនរបស់ភ្ញៀវទេសចរណ៍ ពេលដែលមកដល់
កោះ LANGKAWI នេះគឺបានឃើញផ្ទាល់ភ្នែកបណ្ដាហ្វូងឥន្ត្រីហោះហើរពេញមេឃ។
មិត្ត Nguyen Phu Dung ភ្ញៀវទេសចរណ៍វៀតណាម១នាក់ បានអោយដឹងថា៖
“ មកដល់ទីនេះ អង្គុយលើទូកហើយគយគន់បណ្ដាឥន្ត្រីហោះហើរ លើមេឃបាននាំមកអោយខ្ញុំអារម្មណ៍ដ៏ពិបាកពណនាណាស់ លាយឡំនិងទាក់ទាញ និង
ចូលចិត្តដែរ។ ឃើញបរិមាណឥន្ត្រីនៅទីនេះ យើងអាចដឹងថា៖ រដ្ឋអំណាចនៅទី នេះបានបំពេញការងារអភិរក្សល្អណាស់។ ”
មិនគ្រាន់តែទាក់ទាញភ្ញៀវទេសចរណ៍ដោយបណ្ដាឆ្នេរសមុទ្រដ៍ស្រស់ស្អាត ឬតួត
ទេសចរណ៍មើលឥន្ត្រីនោះ LANGKAWI នៅមានបណ្ដារូងភ្នំថ្មកំបោវ និងបណ្ដា
ព្រៃទ្របទ្រុល…។ល។ នេះគឺជាបណ្ដាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានរបស់ ភ្ញៀវទេសចរណ៍ម្នាក់ៗ ពេលដែលអញ្ជើញមកដល់កោះដ៏ស្រស់ស្អាតនេះ៕