PHADON INSAVENG- អ្នកលក់ប្រាក់ឡាវនិងថៃនៅរដ្ឋធានីហាណូយ

          (VOV World)_បងប្រុស Phadon Insaveng ​មកពីប្រទេសឡាវ​បាន​ក្លាយទៅជា​កូនប្រសារវៀតណាមបាន៥ឆ្នាំហើយ។ ​ឥឡូវនេះ បង​ Phadon Insaveng ​និយាយ ភាសាវៀតណាមដូចជាភាសាកំណើតរបស់ខ្លួន ហើយក៏ត្រៀមខ្លួនការពារ​​សេរ​
ណា​បណ្ឌិតនៅមហាវិទ្យាល័យវប្បធម៏វៀតណាមទៀត។​ នាបច្ចុប្បន្ន បង ​ Phadon Insaveng បានប្រើប្រាស់ល្វែងក្រោមផ្ទះ​​​៣ជាន់​ដ៏ស្អាតស្រួលបួល​របស់គ្រួសារខ្លួន
នៅផ្លូវPhu Xa សង្កាត់ Phu Thuong ខ័ណ្ឌ Tay Ho រដ្ឋធានី​ហាណូយ  ដើម្បីប្រកប អាជីវកម្មមុខទំនិញពីឡាវ ថៃ និងពិសេសគឺប្រាក់ឡាវ​ថៃ។

PHADON INSAVENG- អ្នកលក់ប្រាក់ឡាវនិងថៃនៅរដ្ឋធានីហាណូយ - ảnh 1
បងប្រុស Phadon Insaveng (VOV)

ឈានបាតជើងចូលក្នុងហាង ដោយមានផ្ទៃដី៥០ម៉ែត្រក្រឡា ភ្ញៀវនឹងចាប់
អារម្មណ៍យ៉ាងខ្លាំងចំពោះទូទំនិញ៣ជាន់ ដោយមានគ្រឿងប្រាក់ពីថៃ​និងឡាវគួរ
អោយ ទាក់ភ្នែក។  ​ទូជាន់លើដាក់តាំងខ្សែរក និងបន្តោងខ្សែរកគ្រប់ប្រភេទ។ ជាន់កណ្ដាលគឺដាក់តាំងនាឡិកា កងដៃ។ និងជាន់ក្រោមដាក់គឺចិញ្ជៀន ក្រវិល
គ្រប់ប្រភេទ។ ក្រៅពីនោះ ពេលមកដល់ហាងនេះ ភ្ញៀវអាចជ្រើសរើសមុខទំនិញ
ផ្សេងៗ ទៀត ដូចជា៖ ចង្គឹះ ផើង ចានគ្រឿងអលាងការ …ជាដើម សុទ្ធតែ Made
 in Thailand Laos។ ​ចែករំឡែកអំពីការប្រកបធ្វើអាជីវកម្មរបស់ខ្លួន បង Phadon
 Insaveng ​អោយ​ដឹងថា៖ 

          “ ខ្ញុំធ្វើអាជីវកម្មមុខទំនិញប្រាក់ថៃ-ឡាវ បាន៤-៥ឆ្នាំហើយ។ លក់ដាច់​បំផុត​ក្នុងឱកាសបុណ្យតេត ឬពិធីបុណ្យធំៗ។ ខ្ញុំតែងតែលក់តាម​បណ្ដាញ​អ៊ីនធឺណែត។
 លក់ Online មានភាពងាយស្រួលជាច្រើន ។ នោះគឺ​មានមនុស្សជាច្រើនស្គាល់ដល់  ដោយសារយើងខ្ញុំផ្សាយពាណិជ្ជកម្ម និង​ឧទ្ទេសនាមទំនិញតាម website។”

PHADON INSAVENG- អ្នកលក់ប្រាក់ឡាវនិងថៃនៅរដ្ឋធានីហាណូយ - ảnh 2
មុខទំនិញប្រាក់ឡាវ ថៃមានលក្ខណះពិសេសដោយឡែកពីប្រាក់សធម្មតា(VOV)

មុខទំនិញប្រាក់ឡាវ ថៃមានលក្ខណះពិសេសដោយឡែកពីប្រាក់សធម្មតា។ នោះគឺវាមានពាយបន្តិចបន្តូចជាមយយពណ៍ខ្មៅ ធ្វើអោយប្រាក់មិនសលោងពេល
ទេ គឺធ្វើអោយមានការបង្កើនចំណាប់អារម្មណ៍​របស់ផលិតផល។  ជាងទងបាន ដាំ ពេជ្យចូលក្នុងផលិតផល។ បង Phadon មិនមែនជាជាងទងទេ ដូច្នេះ ពេលចាប់ផ្តើម
​ធ្វើអាជីវកម្ម​​បងក៏ជួបការលំបាកជាច្រើនដែរ៖

          “ ការលំបាកនៃមុខរបរនេះគឺត្រូវយល់ដឹងច្បាស់អំពីវិស័យកែច្នៃប្រាក់​ និង
មាន ឧបករណ៍ពិនិត្យពិសេសដើម្បីធានាទំនិញមានគុណភាព។ ខ្ញុំត្រូវ​សិក្សារជា
ច្រើន ពីបណ្ដាជាងទងឡាវ ទើបយល់ដឹងបានដូចនាសព្វថ្ងៃ។”

          មិត្ត Ta Thu Ha ជាអតិថិជនមួយនាក់តែងតែទិញឥវ៉ាន់នៅទីនេះ ​បានអោយ​
ដឹងថា៖

          “ តាមការឧទ្ទេសនាមរបស់មិត្តភក្តិ ខ្ញុំមកដល់ហាងទំនិញនេះ។ ខ្ញុំបានទិញ
នៅ​ទីនេះ​ច្រើនលើកច្រើនសារហើយ។ ទំនិញនៅទីនេះមានច្រើនប្រភេទ តំលៃ
សមរម្យ អ្នក​លក់ស្និទ្ធិស្នាលណាស់។”

          ប្រាក់ចំណូលពីការលក់ មុខទំនិញប្រាក់ឡាវ ថៃ នាខែខ្លះមានចំណូល​ពី
២០០ដល់​៣០០លានដុង និងតិចបំផុតក៏បានជាង៤០លានដុង។ និយាយអំពី​គោលបំណងរបសខ្លួន បង Phadon បានអោយដឹងថា៖ ដល់ចុងឆ្នាំ២០១៤ ​និងដើមឆ្នាំ ២០១៥ បងនឹងមានទុនគ្រប់គ្រាន់ដើម្បីបើកហាង១ទៀត នៅ​មជ្ឈ
មណ្ឌលទីក្រុង។ យើងសូមប្រសិទ្ធិពរពរអោយ​បំណងប្រាថ្នានេះរបស់បងនឹង​ក្លាយទៅជាការពិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ