(VOV)_លោកគ្រូឆ្នើម-ជាសៀវភៅរឿងប្រលោមលោករបស់Thai Ba Loi អក្ស
សិល្ប៍វៀតណាមមានកិត្តិយសទទួលរង្វាន់អក្សរសាស្ត្រអាស៊ីអាគ្នេយ៍ នាថ្ងៃទី១៤តុលា
នេះគឺជារង្វាន់ប្រចាំឆ្នាំដោយរាជវង្សថៃបង្កើតឡើងតាំងពីឆ្នាំ ១៩៧៩មក ក្នុង គោល បំណងលើកដំកើងបណ្ដាអ្នកអក្សរសាស្ត្រ កវីមានស្នាដៃឆ្នើមក្នុងតំបន់។
|
អ្នកអក្សរសាស្ត្រ Thai Ba Loi (internet) |
ប្រលោមលោក” លោកគ្រូឆ្នើម”ត្រូវបានអ្នកអក្សរសាស្ត្រ Thai Ba Loi សរសេរ ក្នុងរយះពេលជាង៤ឆ្នាំ ដែលក្នុងនោះ លោកបានលៃទុករយះពេលជាង៣ឆ្នាំដើម្បី ស្រាវជ្រាវឯកសារ។ កម្រងសៀវភៅប្រលោមលោកជាង៤០០ទំព័រនេះបានសរសេរ អំពីដំណើការកសាងប្រទេស ទឹកដីរបស់ព្រះអង្គ Nguyen Hoang ដ៏មហិមា ពោពេញ
ទៅ ដោយការលំបាកសាកល្បង។ ប៉ុន្តែសៀវភៅនេះមិនគ្រាន់តែស្ដីអំពីប្រវត្តិសាស្ត្រ
កសាងទឹកដីប៉ុណ្ណោះទេ ថែមទាំងបង្ហាញអោយយើងស្គាល់ដល់គ្រូក្នុងជីវិតរបស់ខ្លួន
ទៀតផង។ អ្នកអក្សរសាស្ត្រ Thai Ba Loiបានអោយដឹងថា៖
“ សរសេរសៀវភៅ Nguyen Hoang នេះជាការលំបាកសាកល្បងមួយចំ ពោះរូប
ខ្ញុំ ពីព្រោះរឿងនេះបានកើតមានឡើងពីមុននេះ៥០០ឆ្នាំមកហើយ ដូច្នេះការស្រាវជ្រាវ ឯកសារពិបាកណាស់។ ប៉ុន្តែដោយទឹកចិត្តគោរពដ៏ខ្ពង់ខ្ពស់របស់ខ្ញុំចំពោះព្រះអង្គ
Nguyen Hoang ខ្ញុំខំប្រឹងប្រែងប្រមូលផ្តុំឯកសារ ដើម្បីសរសេរ ធ្វើអោយបានរស់ ឡើង
វិញ មួយផ្នែកក្នុងជីវិតរបស់ព្រះអង្គ។”
ប្រលោមលោក៖ លោកគ្រូឆ្នើម ត្រូវបានបែងចែកជា៧ភាគ ក្នុងភាគនិមួយៗ លាយឡំដោយទាំងអតីតកាល និងបច្ចុប្បន្នកាល ដូច្នេះ មនុស្សជាច្រើនចាត់ទុកថា៖
នេះគឺជាប្រលោមលោកពិបាកអាន។ ទន្ទឹមនឹងនោះនេះក៏គឺជាប្រលោមលោក ស្ដីពី ប្រវត្តិសាស្ត្រទៀតផង។ ស្ដីពី ព្រះអង្គ Nguyen Hoang អ្នកអក្សរសាស្ត្រ Thai Ba Loi
បានអះអាងថា៖
“ ក្នុងសម័យកាលគ្រប់គ្រង់តំបន់ Thuan Hoa (នាបច្ចុប្បន្នគឺខេត្ត Quang Binh
ខេត្ត Quang Trị និង Thua Thien Hue ព្រះអង្គNguyen Hoang បានពង្រីកដីធ្លីទៅ ទិស ខាងត្បូង ដូច្នេះ អាចនិយាយបានថា៖ តំបន់ដីនៅភាគខាងត្បូងវៀតណាមទាំងឡាយ
នាបច្ចុប្បន្ន សុទ្ធតែជាគុណបំណាច់របស់ ព្រះអង្គ Nguyen Hoang ។ ទោះបីជាមុននេះ ក្នុងរាជកាល Ly, Le ក៏បានបើកទូលាយផ្ទៃដីហើយក្ដី ប៉ុន្តែសំខាន់បំផុតគឺក្នុងរាជកាល ព្រះអង្គ Nguyen Hoang ប៉ុណ្ណោះទេ។ ”
អ្នកអក្សរសាស្ត្រ Thai Ba Loiកើតនាឆ្នាំ ១៩៤៥ នៅខេត្ត Nghe An (ភាគកណ្ដាល វៀតណាម) ។កេរ្ត៍ឈ្មោះរបស់លោកត្រូវផ្សាភ្ជាប់ជាមួយបណ្ដាវណ្ណកម្មពិតៗ ស្ដីពី សង្គ្រាមនិងក្រោយសង្គ្រាម។
និយាយអំពីរង្វាន់ អ្នកអក្សរសាស្ត្រ Thai Ba Loiបានចាត់ទុកថា៖ទោះបីជារង្វាន់ ដោយរាជវង្សថៃដាក់ចេញ ប៉ុន្តែវាមានការជះឥទ្ធិពលដ៏ទូលំទូលាយ នៅលើវេទិកា
អក្សរសាស្ត្រនានា ក្នុងតំបន់។ ពីព្រោះថាអ្នកអក្សរសាស្ត្រ កវីដែលទទួលបានរង្វាន់ សុទ្ធតែជាដំណាងរបស់ប្រទេសជាតិ។
ក្នុងបំណងលើកដម្កើងបណ្ដាអ្នកអក្សរសាស្ត្រ និងបណ្ដាខឿនអក្សរសាស្ត្រក្នុងតំបន់
បណ្ដាវណ្ណកម្មត្រូវបានប្រគល់ជូនរង្វាន់ជាប្រចាំឆ្នាំដ៏ពហុបែបនិងសម្បូរបែប រួមទាំង រឿងខ្លី ប្រលោមលោក កំណាព្យ …។ល។ ដូច្នេះ រង្វាន់អក្សរសាស្ត្រអាស៊ីអាគ្នេយ៍ មិនគ្រាន់តែជាការទទួលស្គាល់សមិទ្ធិរបស់អ្នកអក្សរសាស្ត្រម្នាក់ៗ កវីម្នាក់ៗ ប៉ុណ្ណោះ
ទេ ថែមទាំងបង្កឱកាសសំរាប់អ្នកអក្សរសាស្ត្រផ្សេងៗបានជួបប្រាស្រ័យ និងជំរុញការអភិឌ្ឍន៍របស់ខឿនអក្សរសាស្ត្រក្នុងតំបន់ រួមចំណែកចូលក្នុងការយោកយល់គ្នា ទៅវិញទៅមក និងចំណងមិត្តភាពរវាងប្រជាជាននៃបណ្ដាប្រទេសអាស៊ាន៕