(VOV World)_ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ ធនាគារធំៗជាច្រើនក្នុងប្រព័ន្ធធនាគារ វៀតណាមបានឈានទៅដល់ទីផ្សារបរទេស សំដៅស្វែងរកឱកាសធ្វើអាជីវកម្ម។ ទោះ
បីជាបើកសម្ពោធន៍សាខានៅឡាវមិនទាន់បាន១ឆ្នាំក្ដី ប៉ុន្តែ ធនាគារឧស្សាហ ពាណិជ្ជ
កម្ម ភាគហ៊ុនវៀតណាម (VIETINBANK) អះអាងបានកិត្យានុភាពនិង ពាណិជ្ជសញ្ញា របស់ខ្លួន ជាជំហានៗ ដោយសកម្មភាពវិនិយោគនានានៅប្រទេសមិត្ត។
|
ពិធីបើកសម្ពោជន៍សាខា Vietin bank នៅឡាវ(http://www.vietinbank.vn) |
ជាធនាគារ ១ ក្នុងចំណោមបណ្ដាធនាគារជួរមុខវៀតណាម ដែលមានល្បឿនកំណើនល្អ គុណភាពផលិតផលសេវាកម្មល្អ បណ្ដាញបើកទូលាយ ដល់ខេត្ត និងទី ក្រុងទាំងអស់ ៦៣ របស់វៀតណាម។ ក្នុងប៉ុន្មានឆ្នាំជិតៗនេះ VIETINBANKបាន
ចាប់ ផ្តើមដំណើការយុទ្ធសាស្ត្រ ធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ជាមួយការ
កសាង និងអភិវឌ្ឍន៍បណ្ដាញរបស់ខ្លួននៅឯបរទេស។ សាខាដើមដំបូង របស់ VIETIN BANK នៅទ្វីបអាស៊ី៏ គឺនៅរដ្ឋធានីវៀងច័ន្ទ(ឡាវ) ត្រូវបានបើកសម្ពោធន៍ នាខែកុម្ភះ ឆ្នាំ
២០១២។ លោក Nguyen Duc Thanh អគ្គនាយករង ធនាគារ VIETINBANK បានអោយ ដឹងថា÷ VIETINBANK បានជ្រើសរើស ទីផ្សារឡាវជាទីមកដល់ ក្នុងដំណើការអភិវឌ្ឍន៍ បណ្ដាញរបស់ខ្លួននៅឯបរទេស ដោយសារប្រទេសទាំងពីរ វៀតណាម និងឡាវ មាន
ទំនាក់ទំនងប្រពៃណី ដ៏ល្អប្រសើរពីយូរណាស់មកហើយ÷
“ ទីផ្សារឡាវ ជាទីផ្សារតូច ប៉ុន្តែ មានសក្ដានុភាព និងឧត្តមភាពជាច្រើន។ នេះ គឺជាទីផ្សារសកម្ម មានទីតាំងភូមិសាស្ត្រសេដ្ឋកិច្ចល្អក្នុងតំបន់អាស៊ីអាគ្នេយ៍។ ”
ទោះបីជាទើបនឹងបើកសម្ពោធន៍ក្ដី ប៉ុន្តែ សាខា VIETINBANK នៅឡាវបានដំ
ណើការយ៉ាងស្ថិរភាព និងផ្គត់ផ្គង់គ្រប់សេវាកម្មដូចជា÷ ផ្ទេរប្រាក់ អាជីវកម្មរូបីយប័ណ្ណ សេវាកម្មគណនី ផ្តល់ជំនួយពាណិជ្ជកម្ម…។ល។ បណ្ឌិត Somphon Sychalon ឯកអគ្គ រដ្ឋទូតឡាវ ប្រចាំនៅវៀតណាម បានវាយតំលៃថា÷ VIETINBANK បាននិងកំពុងជា
ស្ពាន តភ្ជាប់ ដើម្បីជួយឧបត្ថម្ភជំរុញទំនាក់ទំនងវិនិយោគ -ពាណិជ្ជកម្ម រវាង ប្រទេស
ទាំង ពីរ វៀតណាម-ឡាវ÷
“ការដែល VIETINBANK បើកសាខាធនាគារនៅឡាវ បានសរអោយឃើញថា÷
ភាគីវៀតណាមមានជំនឿជាក់ទៅលើចំពោះការវិនិយោគនៅឡាវ។ នេះគឺជាសកម្ម ភាពជំរុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ អោយកាន់តែអភិ
វឌ្ឍន៍ ពីមួយថ្ងៃទៅមួយថ្ងៃ និងបង្កើតប្រៀបខ្លាំងអោយក្រុមហ៊ុនវៀតណាមនានា វិនិ
យោគនៅឡាវ។ សកម្មភាពនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ ទំនាក់ទំនង លើច្រើនវិស័យ រវាងវៀតណាម និងឡាវ កាន់តែស៊ីជំរៅថែមទៀត។”
នាបច្ចុប្បន្ន VIETINBANK បានបង្កើនចំនួនទុន ពី ១២,៥លានដុល្លារអាមេរិក
នាគ្រាដំបូងឡើងដល់ ២២លានដុល្លារអាមេរិក ដើម្បី បំពេញតម្រូវការកាន់ តែកើន
ឡើង។ ក្នុងដំណើការធ្វើសកម្មភាព VIETINBANK ទទួលបានការជួយឧបត្ថម្ភ លើក ទឹកចិត្ត ជាច្រើន ពីរដ្ឋាភិបាល ក៏ដូចជា គ្រប់ស្ថាប័នរបស់ឡាវ។ លោក Nguyen Duc
Thanh អគ្គនាយករង ធនាគារ VIETINBANK បានអោយដឹងថា÷
“ ឡាវមានគោលនយោបាយវិនិយោគបរទេសស្រឡះស្រឡោមណាស់។ ពិសេសគឺក្នុងវិស័យហិរញ្ញវត្ថុ ធនាគារ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន ជាក្របខ័ណ្ឌគតិយុត្ត ល្អដើម្បី បង្កលក្ខណះអោយគ្រប់អង្គភាពអាជីវកម្ម
ទៅ វិនិយោគនៅឡាវ។ យើងខ្ញុំមិនឃើញថា ការធ្វើអាជីវកម្មនៅឡាវចំឡែកទេ ។ វាដូចជានៅវៀតណាមដែរ។ ”
VIETINBANK ជានិច្ចកាល កំណត់ថា÷ នឹងវិនិយោគយូរអង្វែងនៅឡាវបើក
ទូលាយ សាខា និងផ្តល់ប្រភពហិរញ្ញវត្ថុអោយឡាវ។ ក្នុងរយះពេលខាងមុខនេះ VIETINBANK នឹងសូមការអនុញ្ញត្តិ ផ្ទេរប្តូរពីសាខា ក្លាយទៅជា ធនាគារកូន និង
បើកសាខាជាច្រើនថែមទៀត នៅបណ្ដាតំបន់សេដ្ឋកិច្ចស្នូលរបស់ឡាវ។ គោលដៅ
របស់ VIETINBANK ក្នុងរយះពេលប៉ុន្មានឆ្នាំជាបន្តគឺ ខំប្រឹងប្រែងផ្គត់ផ្គង់រាល់ សេវា កម្មហិរញ្ញវត្ថុ ធនាគារជឿនលឿន អោយអ្នកប្រើប្រាស់ឡវនិយាយរួម ក៏ដូចជា អង្គ
ភាពអាជីវកម្មវៀតណាមដែលកំពុងវិនិយោគនៅឡាវ និងអង្គភាពអាជីវកម្មឡាវ
កំពុងមានទំនាក់ទំនងអាជីវកម្ម ជាមួយវៀតណាមនិយាយដោយឡែក៕