ភូមិវប្បធម៍បណ្ដាជនជាតិវៀតណាមនៅ Dong Mo-Son Tay
MANH CUONG -  
(VOVWORLD) /  
|
ភូមិវប្បធម៍បណ្ដាជនជាតិវៀតណាមនៅ Dong Mo-Son Tay (vietbao.com) |
Vovworld-ភូមិវប្បធម៍បណ្ដាជនជាតិវៀតណាមមានផ្ទៃដីប្រមាណ១៥០០
ហែកតា។ នេះជាមួយគោលដៅក្លាយទៅជាមជ្ឈមណ្ឌលសកម្មភាពវប្បធម៍ជាតិ
មួយ ដែលរក្សាពង្រីកប្រពៃណីរបស់ជនជាតិទាំង៥៤លើទូទាំងប្រទេស។ នៅភូមិ
វប្បធម៍បណ្ដាជនជាតិវៀតណាមរួមមានមណ្ឌលសំខាន់ចំនួន៦។ ក្នុងនោះមណ្ឌលសំខាន់បំផុតគឺមណ្ឌលបណ្ដាជនជាតិវៀតណាមដែលត្រូវបានសាងសង់នៅភាគ
ខាងជើង។ ភូមិវប្បធម៍បណ្ដាជនជាតិវៀតណាមបង្ហាញបានភាពសម្បូរបែបរបស់
បណ្ដាជនជាតិវៀតណាមនៅគ្រប់ទិសទីក្នុងប្រទេស ក្នុងនោះមានក្រុមភូមិបណ្ដា
ជនជាតិចំនួន៤។ លោក Vu Quang Linh កម្មាភិបាលគ្រប់គ្រងភូមិវប្បធម៍បណ្ដា
ជនជាតិវៀតណាមបានឲ្យដឹងថា៖
“នាឆ្នាំ១៩៩៧ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមបានអនុម័តលើផែនការ
មេភូមិវប្បធម៍បណ្ដាជនជាតិវៀតណាម។ តាមផែនការមេនេះភូមិវប្បធម៍បណ្ដា
ជនជាតិវៀតណាមត្រូវបានកំណត់គោលដៅគឺជាមជ្ឈមណ្ឌលសកម្មភាពវប្បធម៍
កីឡាលេងកំសាន្តរបស់ប្រទេសទាំងមូល។ ព្រលឹងនៃភូមិវប្បធម៍គឺមណ្ឌលភូមិ
ជនជាតិ។ នេះជាកន្លែងដែលរក្សាវប្បធម៍អត្តសញ្ញាណវប្បធម៍រូបីយ៍និងអរូបីយ៍
របស់ជនជាតិទាំង៥៤នៅវៀតណាម។”
ដើម្បីមានមណ្ឌលស្ថាប័ត្យកម្មប្រជាប្រិយរួមជាមួយចំណុចវប្បធម៍បណ្ដាជន
ជាតិ គណៈគ្រប់គ្រងបានខំប្រឹងប្រែងស្រាវជ្រាវមតិរបស់អ្នកជនជាតិវិទ្យា រៀបចំ
សិក្ខាសាលាវិទ្យាសាស្ត្រក្នុងច្រើនឆ្នាំ។ ជាមួយគ្នានោះ ក្រុមកម្មាភិបាលស្រាវជ្រាវ
រាប់រយក្រុមបានចុះទៅភូមិឃុំឆ្ងាយដាច់ស្រយាលដើម្បីកត់ទុកបង្កើតគំរោងការណ៍
សូមមតិពីព្រឹទ្ធាចារ្សមេភូមិសិប្បករមានបទពិសោធន៍ជាច្រើនរបស់ជនជាតិទាំង
៥៤។ លោក Vu Quang Linh កម្មាភិបាលភូមិវប្បធម៍បណ្ដាជនជាតិវៀតណាមបានឲ្យ
ដឹងថែមទៀតថា៖
“ក្នុងរយៈពេលកន្លងមកយើងខ្ញុំបានមកដំបន់ជាច្រើនជួបធ្វើការជាមួយខេត្តនានា។ តាមនោះគេបានស្នើរចូរទុកឲ្យជនរួមជាតិមកសុក្រិដ្ឋដោយការនាំវត្ថុឧបករប្រើប្រាស់
របស់ខ្លួនមកដាក់តាំង ដើម្បីសម្ដែងបានបរិយាកាសរស់នៅរបស់គេដោយខ្លួនឯង។ ធ្វើបានដូច្នេះទើបឧទ្ទេសនាមបានជាមួយមិត្តភក្តិថា នេះជាវៀតណាមតូចមួយ។ ក្រៅពីស្ថាប័ត្យកម្មរូបីយ៍នេះនាពេលអនាគតនឹងមានសកម្មភាពរបស់ជនរួមជាតិ
ទាំងអស់ទៀតផង។ ធ្វើដូច្នេះបានយើងទើបរក្សាបានអត្តសញ្ញាណវប្បធម៍ រក្សាបាន
រាល់បេតិកភ័ណ្ឌដ៏មានតំលៃនោះ។”
មិត្តច័ន្ទសុខនិងមិត្តអ្នកស្ដាប់ជាទីមេត្រី!
សង្ឃឹមថា មិត្តពេញចិត្តជាមួយព័ត៏មានពោលខាងលើ។ យើងខ្ញុំសង្ឃឹមបន្តទទួលបានសំបុត្រនិងការរួមមតិរបស់បណ្តាមិត្ត។សូមផ្ញើសំបុត្រមកកម្មវិធីផ្សាយជាភាសាខ្មែរនៃកាណាល់ផ្សាយជាភាសារបរទេសវិទ្យុសំលេងវៀតណាមលេខ៤៥
Ba Trieu HaNoi ឬEmail:VOV5khmer@yahoo.com.vn។ ព័ត៏មានទាំងឡាយត្រូវបាន
ផ្សាយឡើងវិញនៅទំព័រ Websitewww.vovworld.vn៕
MANH CUONG
-VOVWORLD