ការច្នៃប្រឌិតដើម្បីធ្វើឲ្យចង្វាក់ភ្លេងគងឃ្មោះ Ede បន្សាំជាមួយនឹងជីវភាពសម័យទំនើប
(VOVWORLD) - នៅពេលដែលជីវភាពរស់នៅនិងទំនៀមទំលាប់ប្រពៃណីមានការផ្លាស់ប្ដូរជាបណ្ដើរៗនោះ សិប្បករជនជាតិ Ede នានា នៅខេត្ត Dak Lak បានច្នៃប្រឌិតឡើង ចង្វាក់ភ្លេងដ៏ថ្មីថ្មោងសម្រាប់ការសម្ដែង គង ឃ្មោះប្រពៃណី។ ទោះបីការច្នៃប្រឌិតទាំងនេះ ត្រូវបានធ្វើតាមតែការនឹកឃើញក៏ដោយ ប៉ុន្តែបានធ្វើឲ្យចង្វាក់ភ្លេងគងឃ្មោះកាន់ តែទាក់ទាញចិត្ត ហើយថែមទាំងជិតស្និទ្ធជាមួយជីវភាពរស់នៅសម័យទំនើបថែមទៀត។
ក្រុមសិប្បករវាយគងឃ្មោះនៃភូមិ Ako Sier។ (រូបថត៖ VOV) |
នេះជាចង្វាក់នៃបទភ្លេងគងឃ្មោះ Plier ដែលក្នុងភាសាជនជាតិ Ede មានន័យ ថា ភ្លៀងទឹកកក ត្រូវបានសម្ដែងដោយក្រុមសិប្បករវាយគងឃ្មោះនៃភូមិ Ako Sier ទីក្រុង Buon Ma Thuot ខេត្ត Dak Lak។ ចំណុចពិសេសនៃការសម្ដែងនេះ គឺការច្នៃប្រឌិតតាមតែការនឹកឃើញរបស់សិប្បករដោយបញ្ចូលសម្លេងហោរកញ្ជ្រៀវទៅក្នុងបទគងឃ្មោះ ដែលធ្វើឲ្យវណ្ណកម្មនេះកាន់តែទាក់ទាញថែមទៀត។ សិល្បៈករឆ្នើម Vu Lan អ្នកស្រាវជ្រាវវប្បធម៌ប្រជាប្រិយបានចាត់ទុកថា មិនត្រឹមតែបទ ភ្លៀងទឹកកក ប៉ុណ្ណោះទេ ប៉ុន្តែសិប្បករវាយគងឃ្មោះនៅតាមភូមិនានាថែមទាំងកែសម្រួលបទ គងឃ្មោះមួយចំនួនផ្សេងទៀតឲ្យកាន់តែថ្មីថ្មោងជាងផងដែរ។ រាល់ការច្នៃប្រឌិតតាម តែការនឹកឃើញបែបនេះ ទោះបីជាមិនធ្លាប់មានតាំងពីមុនមកក៏ដោយ ប៉ុន្តែបានបង្កើត ឡើងប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់បទភ្លេងគងឃ្មោះប្រពៃណី។ សិប្បករឆ្នើម Vu Lan បានឲ្យដឹងថែមទៀតថា៖ “នៅក្នុងបទភ្លេងគងឃ្មោះ Chiriria គេបានច្នៃប្រឌិតដោយការរួមបញ្ចូលចម្រៀងប្រជា ប្រិយទៅក្នុងបទនោះ ដែលកាលពីមុននេះមិនធ្លាប់មានឡើយ។ ឬក៏ក្នុងបទ Plier គេបានរួមបញ្ចូលសម្លេងហោរ កញ្ជៀវទៅក្នុងផ្នែកដំបូងនៃបទគងឃ្មោះនេះដែរ ដែលបាន បង្កើតឡើងលក្ខណៈគួរឲ្យភ្ញាក់ផ្អើល ស្រដៀងនឹងភ្លៀងទឹកកកនៅតំបន់ខ្ពង់រាប អញ្ចឹងដែរ”។
អ្នកដែលបានរួមចំណែកធ្វើឲ្យថ្មីថ្មោងឡើងវិញនូវបទភ្លេងគងឃ្មោះ ភ្លៀងទឹកកក នោះគឺ សិប្បករ Y Due Nie KDam នៅភូមិ Ako Sier ទីក្រុង Buon Ma Thuot។ លោក Y Due បានចែករំលែកថា តាមប្រពៃណី គេត្រឹមតែវាយគងឃ្មោះ នៅពេល រៀបចំពិធីសែនដោយមានគ្រឿងសំណែនធ្វើពីសត្វជ្រូកឡើងទៅតែប៉ុណ្ណោះ។ បន្ទាប់ពីពិធីសែន អ្នកភូមិជនជាតិ Ede រួមគ្នាផឹកស្រាផង ហើយវាយស្គូ គងឃ្មោះ ប្រកបដោយភាពអ៊ូអរសប្បាយរហូតដល់ពេលបញ្ចប់ពិធីបុណ្យ។
ក្រុមសិប្បករវាយគងឃ្មោះនៃភូមិ Ako Sier ជាក្រុមមួយក្នុងចំណោមក្រុម សិប្បករតិចតួច ដែលអាចសម្ដែងតាមតែការនឹកឃើញ ហើយមានបទគងឃ្មោះជាច្រើនត្រូវ បានធ្វើឲ្យថ្មីឡើងវិញ។ នេះក៏ជាក្រុមសិប្បករវាយគងឃ្មោះដ៏ល្បីឈ្មោះនៅទីក្រុង Buon Ma Thuot ដែលតែងតែតំណាងឲ្យខេត្ត Dak Lak ដើម្បីចូលរួមការប្រឡង មហោស្រព និងការជួបប្រាស្រ័យវប្បធម៌នៅទាំងក្នុងនិងក្រៅប្រទេស ផងដែរ។ សិប្បករ Y Mip Ayun នៅភូមិ Ako Sier ទីក្រុង Buon Ma Thuot បានចាត់ទុកថា ដោយមានវិធីច្នៃប្រឌិតដ៏សមស្រប បទគងឃ្មោះទាំងនេះនឹងបន្សាំគ្នាជាមួយជីវ ភាពរស់នៅសម័យទំនើបជាងមុន។ នេះជាវិធានការដើម្បីជួយឲ្យបទគងឃ្មោះត្រូវ បានប្រើប្រាស់យ៉ាងទូលំទូលាយជាង មិនត្រឹមតែនៅក្នុងពិធីសែនប្រពៃណី ប៉ុណ្ណោះទេ ថែមទាំងប្រែក្លាយវាទៅជាស្នាដៃតន្ត្រីមួយបែប ហេតុដូច្នេះ យើងអាច អភិរក្សនិងមរតកជូនជំនាន់ក្រោយៗយ៉ាងងាយស្រួលជាង។ សិប្បករ Y Mip Ayun បានឲ្យដឹងថែមទៀតថា៖ “នេះជាវិធីថ្មី ដែលជួយយើងអាចថែរក្សា មិនត្រឹមតែសិល្បៈវាយគងឃ្មោះ ប៉ុណ្ណោះទេ ថែមទាំងឧបករណ៍ភ្លេងផ្សេងៗទៀតផងដែរ មិនទុកឲ្យវារងការសាប សូន្យទៅឡើយ។ ហេតុដូច្នេះ យើងអាចបន្តអភិវឌ្ឍឧបករណ៍ភ្លេងឲ្យកាន់តែប្រសើរឡើង”។
ការសម្ដែងបទភ្លេងគងឃ្មោះមួយឈុតរបស់ក្រុមសិប្បករវាយគងឃ្មោះភូមិ Ako Sier។ |
យល់ស្របនឹងទស្សនៈរបស់សិប្បករ Y Mip Ayun សិល្បៈករឆ្នើម Vu Lan បានចាត់ទុកថា រាល់តម្លៃវប្បធម៌ទាំងអស់សុទ្ធតែត្រូវការមរតកពិតមែន ប៉ុន្តែការ មរតកនោះមានន័យថា ត្រូវអភិរក្សផងហើយអភិវឌ្ឍទៀតផង។ តន្ត្រីប្រជាប្រិយក៏ អញ្ចឹងដែរ នៅពេលដែលជីវភាពរស់នៅមានការផ្លាស់ប្ដូរ គឺតម្លៃវប្បធម៌នឹងមាន ការផ្លាស់ប្ដូរតាម ហេតុដូច្នេះ ការអភិរក្សត្រូវដើរទន្ទឹមនឹងការបន្សាំ ការប្រែប្រួល ដើម្បីអភិវឌ្ឍ ទើបនាំមកនូវប្រសិទ្ធភាពល្អ។ សិល្បៈករឆ្នើម Vu Lan បានឲ្យដឹង ថែមទៀតថា៖ “យើងខ្ញុំតែងតែគោរពការច្នៃប្រឌិតបែបនោះ។ នោះគឺជាការច្នៃប្រឌិតរបស់ សមូហភាពសិប្បករទាំងងមូលនៅក្នុងភូមិ។ ហើយការច្នៃប្រឌិតនោះបានជួយឲ្យ សិល្បៈគងគងឃ្មោះអាចបន្សាំទៅនឹងជីវភាពរស់នៅសម័យទំនើប។ ហេតុដូច្នេះ វាពិតជាមានតម្លៃធំធេងណាស់”។
ដោយមានការច្នៃប្រឌិតតាមតែចិត្តតែសមហេតុផល បណ្ដាសិប្បករជន ជាតិ Ede នៅតាមភូមិឃុំនានានៃខេត្ត Dak Lak កំពុងចូលរួមចំណែកធ្វើឲ្យថ្មី ឡើងវិញនូវបទគងឃ្មោះប្រពៃណី។ អាស្រ័យហេតុនោះ បទគងឃ្មោះនោះកាន់តែគួរ ឲ្យទាក់ចិត្តជាង រីកសាយភាយកាន់តែទូលំទូលាយជាង ហើយត្រូវបានអភិរក្ស កាន់តែល្អជាង ផងដែរ៕