ក្រុមឧបករភ្លេងក្នុងបណ្ដាពិធីបុណ្យរបស់ជនជាតិចាម
NGA ANH -  
(VOV) /  
|
ស្គរ Paranung (ninhchutour.com) |
Vovworld-ក្នុងបណ្ដាពិធីបុណ្យទានរបស់ជនរួមជាតិជាជនជាតិចាមគ្មាន
ពេលណាខ្វះស្នូរស្គរ Paranung ឡើយ។ នេះជាប្រភេទស្គរមូល នៅផ្ទៃស្គរទាំង
សង្ខាងធ្វើដោយស្បែកនិងបានរឹតភ្ជាប់ដោយខ្សែត្បាញឈាងគ្នា។ស្គរបានប្រគុំ
រូមស្នូរជាមួយត្រែ Saranai និងស្គរ Ghi nang។ ក្នុងពេលលេង បណ្ដាព្រឹទ្ធាចារ្ស
ដាក់ស្គូរនៅមុខពោះ ដោយប្រើម្រាមដៃទះលើស្បែកដើម្បីបន្លឺស្នូរសម្លេងមាន
សង្វាក់ខុសពីគ្នា។ តាមទស្សនាទានរបស់ជនរួមជាតិជាជនជាតិចាមនោះ ក្រុម
វត្ថុចំនួន៣គឺ ស្គរ Paranung ត្រែ Saranai និងស្គរ Ghi nang ជានិមិត្តរូបរបស់មនុស្ស
១នាក់។ លោក Quang Dung សិប្បករមួយនាក់របស់មជ្ឈមណ្ឌលវប្បធម៍ព័ត៌មាន
ស្រុក Ninh Phuoc ខេត្ត Ninh Thuan បានឲ្យដឹងថា៖
“ត្រែ Saranai ជាដំណាងឲ្យបបូរមាត់។ រីឯស្គរ Paranung ដំណាងឲ្យពោះ។
ស្គរ Ghi nang ដំណាងឲ្យក្បាលជង្គង់។ ត្រែ Saranai ស្គរ Paranung និងស្គរ Ghi nang ត្រូវបានលេងក្នុងប៉ុន្មានទិវាបុណ្យរបស់ជនជាតិ។ ពិធីបុណ្យសព្វក៏ប្រើត្រែ
Saranai ផង។”
|
ស្គរ Ghi nang មានរូបរាងប្រហាក់ប្រហែលនឹងស្គរ Com របស់ជនជាតិ Kinh ប៉ុន្តែធំជាង។ (m.danviet.vn) |
ស្គរ Ghi nang មានរូបរាងប្រហាក់ប្រហែលនឹងស្គរ Com របស់ជនជាតិ Kinh
ប៉ុន្តែធំជាង។ ក្នុងពេលសម្ដែង ស្គរ Ghi nang ក៏បានដើរតាមគូរនិងដាក់ឈាងគ្នា
ម្ខាងដាក់ជាប់នឹងដី និងម្ខាងឆ្ពោះទៅមេឃ។ បណ្ដាសង្វាក់ផុលផុសរបស់ស្គរ
Ghi nang បានរួមចំណែកធ្វើឲ្យបរិយាកាសនៃពិធីអ៊ូរអរជាង។
រីឯត្រែ Saranai ជាឧបករភ្លេងប្រើដង្ហើម។ បណ្ដាសិប្បករបានប្រៀបត្រែ
Saranai ដូចជាផ្នែកចាប់ផ្ដើមរបស់ក្រុមឧបករចំនួន៣ ត្រែ Saranai ស្គរ Paranung
និងស្គរ Ghi nang ពីព្រោះស្នូរត្រែ Saranai បានចាប់ផ្ដើមឲ្យបទភ្លេងនីមួយៗរឺប្តូរពី
បទនេះទៅបទនោះ។
|
ត្រែ Saranai ជាឧបករភ្លេងប្រើដង្ហើម។ (thailex.asia) |
ស្នូរត្រែ Saranai ស្គរ Paranung និងស្គរ Ghi nang ជានិច្ចកាលធ្វើឲ្យជក់ទឹកចិត្ត
អ្នកកំសាន្ត។ ប៉ុន្តែដើម្បីប្រើប្រាស់បណ្ដាឧបករភ្លេងនេះបាននោះគឺមិនងាយ
ស្រួលឡើយ។ នោះគឺបណ្ដាបច្ចេកទេសពិបាកទាមទាត្រូវហ្វឺកហាត់ជាច្រើន។
បណ្ដាអ្នកដែលហាត់លេងឧបករទាំងនោះត្រូវរកកន្លែងឆ្ងាយពីភូមិដើម្បីមិនទុក
ឲ្យស្នូរត្រែស្គរមិនរន្ទឺមកភូមិ។ លោក Quang Dung បានឲ្យដឹងថា៖
“ត្រែ Saranai ស្គរ Paranung មិនត្រូវបានលេងក្នុងភូមិទេ។ ក្នុងពេលហាត់រៀន
ត្រែ Saranai ស្គរ Paranung ត្រូវមកស្រែចំការណាមួយនោះឆ្ងាយពីភូមិដើម្បីលេង។
ដោយបានលឺថា កុំលេងក្នុងភូមិដោយសារខ្លាចបីសាចព្រាយមកចូលភូមិ។”
ត្រែ Saranai ស្គរ Paranung និងស្គរ Ghi nang ជាក្រុមឧបករភ្លេងចំនួន៣ដែលមិនអាចខ្វះបានក្នុងឱកាសពិធីបុណ្យរបស់ជនជាតិចាម។ ប្រសិនបើខ្វះមួយណាក្នុងចំណោមឧបករភ្លេងចំនួន៣នេះនឹងមិនបង្កើតបាននូវសង្វាក់ស្នូរពិសេសនិងជនជាតិចាមមិនដែលលេងបទភ្លេងក្នុងពេលខ្វះឧបករមួយក្នុងចំណោមឧបករ
ភ្លេងវិសេសវិសាលនេះឡើយ។ ត្រែ Saranai ស្គរ Paranung និងស្គរ Ghi nang របស់ជនជាតិចាមត្រឹមតែមានវត្តមានក្នុងពិធីបុណ្យ មិនបំរើជីវភាពរស់នៅធម្មតារបស់
ប្រជាជនឡើយ។ នោះជាបណ្ដាឧបករភ្លេងពិសិទ្ធិ ផ្សាភ្ជាប់មនុស្សជាមួយពិភព
ទេវតា៕
NGA ANH
-VOV