ការរៀបអាពារហ៍ពិពារហ៍របស់ជនរួមជាតិ Mong នៅខេត្ត Dien Bien

ការរៀបអាពារហ៍ពិពារហ៍របស់ជនរួមជាតិ Mong នៅខេត្ត Dien Bien - ảnh 1
ការរៀបអាពារហ៍ពិពារហ៍របស់ជនរួមជាតិ Mong (nld.com.vn)

        Vovworld-Vang A Mua និង Thao Thi Van ជាជនជាតិ Mong ស នៅឃុំ Thanh
Minh ស្រុក Dien Bien។ Mua ឆ្នាំនេះមាន​អាយុ២៦ឆ្នាំរីឯ Van មានអាយុ២០ឆ្នាំ។
ថ្ងៃចុងសប្ដាហ៍ Mua ជានិច្ចកាលដឹក Van ដោយម៉ូតូទៅផ្សារដូចពេលនៅជា
សង្សារ។ រឿងស្នេហា​របស់ Mua និង Van មិនដូចជាឪពុកម្ដាយជីដូនជីតាគេមុន
នេះទេ។ គេស្រឡាញ់គ្នាដោយស្មោះ​សរ​និងប្រើពេលវេលាអស់៣ឆ្នាំដើម្បីស្វែង
យល់គ្នា។ Vang A Mua នឹកឡើងវិញថា៖

        “ខ្ញុំបានជួបប្រពន្ធខ្ញុំជាលើកដំបូងនៅខេត្ត Lai Chau។ ខ្ញុំបានសួរត្រង់ថា ប្អូន
ស្រឡាញបងទេ។ នាងក៏សើច មិននិយាយអ្វីទេ ប៉ុន្តែខ្ញុំមាន​អារម្មណ៍ថាជាការ
ស្រឡាញ់។ បន្ទាប់នោះយើងខ្ញុំជួបគ្នាច្រើននិងនិយាយអំពី​ទំនៀមទំលាប់របស់
ជនជាតិ Mong អំពីជីវភាពរស់នៅរឺនិយាយអំពីគ្រួសារគ្នា។”

        ស្ដាប់ប្តីនិយាយគ្រានៅជាសង្សារ Thao Thi Van ឈរនៅក្បែរញញឹម។

        “ពេលជួបជាលើកដំបូងខ្ញុំមានការពេញចិត្តរាប់អានចំពោះបងហើយ។ បង
សួរដ៏ស្មោះត្រង់ថាតើអូនចូលចិត្តបងទេ? ជនជាតិ Mong មានអត្តចរិតស្មោះត្រង់​
ណាស់​ដោយហេតុនេះបានសួរត្រង់។ ខ្ញុំពេលនោះត្រឹមតែញញឹមប៉ុណ្ណោះ​ទេ។”

        សួរប្តីប្រពន្ធ Mua អំពីទំនៀមទំលាប់ចាប់ប្រពន្ធរបស់ជនរួមជាតិ Mong Mua បានសើចនិងនិយាយថា ទំនៀមទំលាប់នោះមុននេះមាន។ នៅត្រឹមតែក្នុងឃុំ
Thanh Minh របស់ Mua ជំនាន់ឪពុកនៅចាំជានិច្ចទំនៀមទំលាប់នោះ។ ​លោក Vang
A Sung ជនជាតិ Mong នៅឃុំ Thanh Minh បានឲ្យដឹងថា៖

       “នាបច្ចុប្បន្នពិធីអាពារហ៍-ពិពារហ៍របស់ជនរួមជាតិ Mong ក៏ផ្លាស់ប្តូរដែរ។ ទី១ មិននាំគ្នាមកផ្ទះទៀតទេ។ កូនកំលោះកូនប្រមុំ​ពេល​បានស្រឡាញគ្នាគឺបាន
ឯកភាពជាមួយគ្នាមុនពេលរៀបអាពារហ៍ពិពារហ៍។”

        ការដង្ហែកូនក្រមុំក៏ត្រូវបានជនរួមជាតិ Mong ធ្វើដ៏អធឹកអធម។ ពិធីដង្ហែកូន ក្រមុំត្រូវបង្ហាញនូវភាពកត្តញ្ញូគោរពជីដូនជីតា។ លោក Sung បានឲ្យ​ដឹងបន្ថែម
ទៀតថា៖

        “គ្រួសារខាងក្រមុំក្នុងពេលកូនទៅយកប្តីហើយត្រូវធ្វើពិធីការ សែនព្រេន
ប្រាប់ដូនតាថាណកូនក្រមុំម្នាក់ទៅរស់គ្រួសារផ្សេង។ គេដាក់លើអសនៈនូវសាច់
១ចានទាប បាយមួយដុំជាមួយស្រាមួយកែវ។ អញ្ចើញភូមិ​ទាំងមូល អ្នកស្គាល់
ស្និទ្ធស្នាលមកចែករំលែកក្តីសប្បាយ។”

         ជនរួមជាតិ Mong បានស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីក្នុងទិវារៀប​មង្គល​
ការជានិច្ច។ Vang A Mua បានឲ្យដឹងថា៖

        “ម្ដាយប្រពន្ធបានត្រៀមសំលៀកបំពាក់មួយសំរាប់ឲ្យកូន​ក្រមុំ​និងកូនប្រសារ
ដើម្បីស្លៀកពាក់។​ ពេលមកដល់ផ្ទះខ្លួនយើងខ្ញុំប្តូរសំលៀកបំពាក់។ យើងខ្ញុំស្លៀក ពាក់ខាអាវដែលឪពុកម្ដាយខ្ញុំត្រៀម។ អាវសសំរាប់កូនកំលោះ អាវខ្មៅសំរាប់កូន
ក្រមុំ។”

         តាមទំនៀមទំលាប់របស់ជនរួមជាតិ Mong ក្នុងពេលជូនកូនក្រមុំមកផ្ទះប្តី​នៅ
​មាន​​ពេលពិសារបាយតាមបណ្ដោយផ្លូវគឺដើម្បីសែនប្រាប់ទេវតាគឺ​គ្រួសារ​កូន​កំលោះបានទទួលកូនក្រមុំនិងអញ្ចើញទេវតាមកថែរក្សាឲ្យគូរស្រករបាន
សុភមង្គលនិងរកស៊ីមានបាន។ ពេលដែលក្រុមដង្ហែកូនក្រមុំមកដល់ផ្ទះកូន​កំលោះ​
នោះ គ្រួសារបានធ្វើ​ពិធីសែនព្រេនប្រាប់ដូនតាថា ​គ្រួសារ​បានមានកូនម្នាក់ទៀត។
ដើម្បីរួម​ចែករំលែកក្តីសប្បាយជាមួយគ្រួសារ អ្នកភូមិទាំងមូលសុទ្ធតែ​មកអំណរឲ្យ
គូរស្រករថ្មី។

         នាបច្ចុប្បន្ន ពិធីការក្នុងពិធីបង្គលការរបស់ជនរួមជាតិ Mong រម្យទមជាងបើ
ប្រៀបនឹងមុននេះ។ បណ្ដាគូរប្តីប្រពន្ធវ័យក្មេងដូចជា Mua និង Van សុទ្ធតែមាន មនសិការរក្សានូវអត្តសញ្ញាណជនជាតិផងនិង​ទទួល​រាល់តំលៃនៃជីវភាពរស់នៅ ទំនើបផងដើម្បីជីវភាពគ្រួសារស្ថិរភាព រួចផុតពីភាព​ក្រីក្រ រួមចំណែកក្នុងការ កសាងជីវភាពវប្បធម៍ថ្មីនៅភូមិឃុំ​ដំបន់​ព្រៃភ្នំ​ឆ្ងាយដាច់​ស្រយាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ