|
គងឃ្មោះក្នុងជីវភាពរស់នៅរបស់ជនរួមជាតិ Muong (vtc.vn) |
Vovworld-ក្រុមគងឃ្មោះរបស់ជនរួមជាតិ Muong មាន១២គ្រឿងដែល បានចែក
ជា៣ក្រុមរួមមាន ឃ្មោះ Dam ឃ្មោះ Bong និងឃ្មោះ Tle។ ជនរួមជាតិ Muong លេង
គងឃ្មោះក្នុងពិធីបុណ្យចំនួន២៤ដូចជា ពិធីបុណ្យផ្ទះថ្មី អាពារហ៍-ពិពារហ៍ ពិធីចុះ
ស្រែជាដើម។ ចំពោះជនរួមជាតិបណ្ដាជនជាតិនៅដំបន់ Tay Nguyen នោះ អ្នកវាយ
គងឃ្មោះភាគច្រើនគឺបុរស រីឯជនរួមជាតិ Muong គឺជានារីវិញ។ លោក Bui Chi Thanh អ្នកស្រាវជ្រាវវប្បធម៍ Muong បានឲ្យដឹងថា គងឃ្មោះបានឌិតជាប់ក្នុងដួងព្រលឹង
របស់ជនម្នាក់ៗ គ្រួសារនិងត្រកូលនីមួយៗ។
“តាំងពីសតវត្សទី១១មក តូរតន្ត្រីនិងបរិយាកាសគងឃ្មោះរបស់ជនរួមជាតិ
Muong បានអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ វប្បធម៍គងឃ្មោះនិងបរិយាកាសវប្បធម៍គងឃ្មោះបានស៊ីជម្រៅលើគ្រប់វិស័យក្នុងជីវភាពរស់នៅរបស់ជនរួមជាតិ
Muong។ ជនរួមជាតិ Muong មានទស្សនាទានគងឃ្មោះជានិមិត្តរូបរបស់ជនជាតិនិងនាំមកនូវតំលៃដ៏ធំធេង។”
ស្រុកព្រៃភ្នំ Tan Lac ខេត្ត Hoa Binh នាបច្ចុប្បន្នជាកន្លែងមានគងឃ្មោះជាច្រើនបំផុតដោយមានក្រុមគងឃ្មោះរាប់រយ ក្នុងនោះឃុំ Phu Vinh មានប្រមាណ៤០០
គ្រឿង។ នៅ Phu Vinh គ្រួសារណាក៏មានឃ្មោះដែរ ជាពិសេសមានគ្រួសារនៅរក្សាបានក្រុម១២គ្រឿងដូចជាគ្រួសារលោក Bui Van Nuom។ លោក Nuom ចែក
រំលែកថា៖
“គងឃ្មោះមានតាំងពីយូរមក។ គងឃ្មោះរបស់គ្រួសារត្រូវបានឪពុកខ្ញុំបន្សល់
ទុកឲ្យកូនចៅមើលនិងរក្សាក៏ដូចជាទោចូលរួមបណ្ដាពិធីបុណ្យហេតុនេះហើយ
គ្រួសារខ្ញុំមិនលក់ហើយបន្សល់ទុកឲ្យកូនចៅក្រោយៗនេះ។”
នៅ Phu Vinh ដល់ឥឡូវនេះបានរក្សាទម្លាប់ពិសេសមួយគឺក្នុងនាទីឆ្លងចូលឆ្នាំ
ថ្មី បណ្ដាគ្រួសារបានវាយឃ្មោះ៣លើកដើម្បីអញ្ចើញជីដូនជីតាត្រឡប់មកគ្រួសារ
ទទួលបុណ្យតេតជាមួយកូនចៅ។ ប្រហែលជាដោយហេតុនេះប្រជាជន Phu Vinh ប្តេជ្ញាមិនលក់គងឃ្មោះរបស់ខ្លួននិងរក្សាបន្តពីជំនាន់មួយទៅជំនាន់មួយ។លោក
ស្រី Bui Thi Anh ប្រជាជនឃុំ Phu Vinh បានចែករំលែកថា៖
“ទោះបីជាក្រីក្រយ៉ាងណាក្តីក៏មិនអាចលក់ឃ្មោះបានឡើយ ដោយសារគ្មានអ្វីអាចជំនួសឲ្យស្នូរឃ្មោះក្នុងជីវភាពរស់នៅរបស់យើងខ្ញុំ។ មនុស្សជាច្រើនបាន
រកមកទិញប៉ុន្តែគ្រួសារប្តេជ្ញាមិនលក់ទេ។”
ច្រើនឆ្នាំកន្លងមក រដ្ឋអំណាចស្រុក Tan Lac រួមជាមួយបងប្អូនប្រជាជននៅ
ទីនេះចាប់ផ្ដើមអភិវឌ្ឍន៍បរិមាណគងឃ្មោះ ទន្ទឹមនឹងនោះស្ដារបណ្ដាពិធីបុណ្យ
ប្រពៃណីដើម្បីឧទ្ទេសនាមក្រុមគងឃ្មោះបណ្ដាចង្វាក់គងឃ្មោះចំពើភ្ញៀវទេសចរណ៍
ក្នុងនិងក្រៅប្រទេស។ លោក Bui Van Dung ប្រធានគណៈកម្មាធិការប្រជាជនឃុំ
Phu Vinh ស្រុក Tan Lac ខេត្ត hoa Binh បានឲ្យដឹងថា៖
“ចាប់ផ្ដើមពីគងឃ្មោះជាបេតិកភ័ណ្ឌវប្បធម៍ដ៏ថ្លៃថ្លារបស់ដំបន់ ហេតុនេះហើយរដ្ឋអំណាចដំបន់បានចាត់កម្មាភិបាលភូមិឃុំចលនាប្រជាជនរក្សាឃ្មោះ។
ក្រៅពីនោះ យើងខ្ញុំបានចាត់កម្មាភិបាលគណៈកម្មាធិការ កម្មាភិបាលវប្បធម៍ជួបផ្ទាល់ជាមួយបងប្អូនប្រជាជនបានឃើញនូវអត្ថន័យក្នុងការអភិរក្សគងឃ្មោះ ហេតុនេះហើយនាពេលកន្លងមកគ្មានគ្រួសារណាលក់ឃ្មោះថែមទាំងទិញបន្ថែម
ដើម្បីបំរើឲ្យជីវភាពសង្គម។”
ចំពោះជនរួមជាតិ Muong នៅ Hoa Binh នោះ បេតិកភ័ណ្ដគងឃ្មោះជាបេតិកភ័ណ្ឌវប្បធម៍ពិសេស ដោយហេតុនេះការការពារនិងពង្រីកជាប្រការមានអត្ថន័យរួមចំណែកលើកកំពស់ជីវភាពខាងស្មារតីរបស់ប្រជាជន។ ដោយមានតំលៃសិល្បៈរបស់បរិយាកសវប្បធម៍គងឃ្មោះខេត្ត Hoa Binh បានស្នើរក្រសួងវប្បធម៍កីឡានិងទេសចរណ៍ពិនិត្យទទួលស្គាល់បរិយាកាសវប្បធម៍គងឃ្មើរបស់
ជនរួមជាតិ Muong ជាបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍ថ្នាក់ជាតិ៕