ចាប៉ីថ្ម ឧបករភ្លេងពិសេសរបស់ជនរួមជាតិ M’Nong
TO TUAN -  
|
ចាប៉ីថ្ម ឧបករភ្លេងពិសេសរបស់ជនរួមជាតិ M’Nong (vietnamplus.vn) |
Vovworld-ក្រុមចាប៉ីថ្មដើមដំបូងត្រូវបានរកឃើញនៅកន្លែងស្នាក់នៅរបស់
ជនរួមជាតិ M’Nong គឺស្រុក Dak R’lap ខេត្ត Dac Nong នាឆ្នាំ១៩៩៣។ ឧបករណ៍
ភ្លេងនេះត្រូវបានធ្វើឡើងមុននេះ៣ពាន់ឆ្នាំទៅហើយ។ ជនបុរាណបានប្រើប្រាស់
ថ្មនៅក្នុងដំបន់ដីដើម្បីបង្កើតឡើងចាប៉ីថ្ម។ លោក Nguyen Tam អ្នកស្រាវជ្រាវអំពី
ចាប៉ីថ្មនៅ Tay Nguyen បានឲ្យដឹងថា៖
“បណ្ដាផ្ទាំងថ្មមានសូរសម្លេងចំឡែកណាស់ដូចជាសម្លេងជួង។ សំលេងនេះ
លាយឡំជាមួយសុខដុមនៃព្រៃនិងនាំមកយើងវិលត្រឡប់មកជាមួយធម្មជាតិវិញ។”
ជនរួមជាតិ M’Nong បានធ្វើឡើងក្រុមចាប៉ីដែលហៅថា Goong Lu (ឃ្មោះថ្ម) ជាឧបករភ្លេងរួមមានផ្ទាំងចំនួន៦មានទំហុំធំតូចនិងរូបរាងខុសពីគ្នា។ ផ្ទាំងវែងបំផុតប្រមាណ៣០ស៊ាំងទីម៉ែត្រ ផ្ទាំងខ្លីប្រមាណ១០ស៊ាំងទីម៉ែត្រមានទម្ងន់ប្រមាណ៥ដល់៧គីឡូក្រាម។ផ្ទាំងនីមួយៗមានស្នូរប្រហាក់ប្រហែលនឹងឃ្មោះ
មួយក្នុងក្រុមឃ្មោះ Cung Bor ៦គ្រឿង។ ចាប៉ីបុរាណត្រូវបានជនរួមជាតិ M’Nong ប្រើដើម្បីដេញបក្សាបក្សីសត្វ ការពាររដូវកាលនិងក្រោយនេះបំរើឲ្យជីវភាពខាង
វប្បធម៍សហគមចាប៉ីថ្មត្រូវបានចាត់ទុកគឺជាឧបករភ្លេងពិសិដ្ឋតែមួយគត់បាន
សម្ដែងក្នុងប៉ុន្មានទិវាបុណ្យធំៗដូចជាពិធីអំណរស្រូវថ្មី អំណររដូវអំណោយផល ពិធីកាប់ក្របីផឹកស្រាជាដើម។ ជនរួមជាតិ M’Nong មុននេះមានទស្សនាទានថាស្នូររបស់ចាប៉ីថ្មដូចជាមធ្យោបាយដើម្បីតភ្ជាប់រវាងមនុស្សជាមួយមេឃដីទេវតា តភ្ជាប់ងតីតកាលជាមួយបច្ចុប្បន្នកាល។ លោក Dieu Nhom សិប្បករចាប៉ីថ្មជនជាតិ
M’Nong នៅឃុំ Quang Tin ស្រុក R’lap ខេត្ត Dac Nong បានសំណេះសំណាលថា៖
“យើងវាយគងឃ្មោះនេះ យើងបានរំលឹកអំពីជីដូនជីតាពេលនៅរស់។ស្នូរចាប៉ីថ្មនេះមិនអាចបោកចោលបានឡើយដោយសារវាជាប្រពៃណីជនជាតិយើង
ពីមុនមក។ កូនចៅក្រោយនេះក៏មិនទុកឲ្យបាត់ប្រពៃណីទេ។ យើងវាយដើម្បី
អំណរស្រូវថ្មី រដូវអំណោយផលដើម្បីអភិវឌ្ឍន៍ថែមទៀត។”
ឆ្លងផុតរាប់ពាន់ឆ្នាំ ទោះបីជាបានផ្ទេទៅប្រើប្រាស់ឧបករភ្លេងសំរិទ្ធដូចជាគង
និងឃ្មោះក្តីប៉ុន្តែមនុស្ស Tay Nguyen និយាយរួមនិងជនរួមជាតិ M’Nong និងនិយាយ
ដោយឡែកនៅតែរក្សារាល់ក្រុមចាប៉ីថ្មបុរាណ។ ទំនៀមទំលាប់លេងចាប៉ីថ្មរបស់
ជនរួមជាតិ M’Nongនៅតែបានរក្សាឆ្លងជំនាន់ជាច្រើនដូចជាបន្តប្រពៃណីវប្បធម៍
ជនជាតិ៕
TO TUAN