ចាប៉ី Chapi ពោពេញទៅដោយព្រលឹងរបស់ជនរួមជាតិ Raglai
TO TUAN -  
|
ចាប៉ី Chapi ពោពេញទៅដោយព្រលឹងរបស់ជនរួមជាតិ Raglai (VOV) |
Vovworld-នៅកន្លែងនោះលើកំពូលភ្នំខ្ពស់ មានគូស្រករ២នាក់ស្រលាញ់គ្នា។
នៅកន្លែងនោះគេបានរស់នៅសុខសាន្តត្រាណ។ អ្នកណាក្រីក្រក៏មានចាប៉ី Chapi។ អ្នកណាស្រលាញ់សេរីភាពចូរឡើងភ្នំកំសាន្តស្នូរចាប៉ី Chapi។
រាល់ពាក្យពេជសាមញ្ញក្នុងបទចម្រៀង សុប៉ិន Chapi ហាក់ដូចជាគូរគំនូរជនបទ
មួយ។ ក្នុងសុប៉ិន Chapi មនុស្សត្រឹមតែស្រលាញ់គ្នា។ ហាក់ដូច្នេះខណៈដែលគិត
អំពីចាប៉ី Chapi មនុស្សជាច្រើនសួរខ្លួនឯងថា តើសុប៉ិន Chapi មានដែរឬទេ? ចាប៉ី
Chapi យ៉ាងម៉េច? ដោយបំណង់នោះ យើងខ្ញុំបានរកមកស្រុកកំណើតរបស់ចាប៉ី
Chapi នៅដំបន់ព្រៃភ្នំ Khanh Son ខេត្ត Khanh Hoa។ តាមការណែនាំរបស់លោក Mau
Quoc Tien យើងខ្ញុំបានមកសាកសួរសុខទុក្ខគ្រួសារលោក Pi Nang Thuan ជាអ្នកដែល
កម្រមាននៅធ្វើចាប៉ី Chapi។
ស្នូរចាប៉ី Chapi លាន់រន្ទឺនៅកណ្ដាលថ្ងៃកាន់តែធ្វើឲ្យទេសភាពព្រៃភ្នំកាន់តែ
សុខសាន្តត្រាណ។ លោក Pi Nang Thuan បានឲ្យដឹងថា ចាប៉ី Chapi ត្រូវបានធ្វើពី
កំណាត់ដើមឈើ Lo o (ឬស្សីម៉្យាង)។ បំពង់ Lo o ធំមានគន្លាក់នៅសង្ខាងនិងត្រូវមាន
សំបក់ស្ដើង។ បំពង់នីមួយៗមានប្រវែងប្រមាណ៣០សង់ទីម៉ែត្រនិងវិជ្ឈមាត្រប្រមាណ១០សង់ទីម៉ែត្រ។ បន្ទាប់ពីជ្រើសរើសបានបំពង់ដើម្បីធ្វើចាប៉ីគឺពន្លាកចោះ
លើបំពង់។បណ្ដាចោះតូចនឹងបង្កើតស្នូរសម្លេងខណៈដែលដេញខ្សែចាប៉ី។ លោក
Pi Nang Thuan បានឧទ្ទេសនាមថា៖
“នេះជាចាប៉ីដែលខ្ញុំកំពុងពន្លាកចោះ។ វារួមមានចោះចំនួន៦ ចោះចំនួន២នៅ
សង្ខាងដើម្បីស្នូរចាប៉ីលាន់រន្ទឺ រីឯចោះលើបំពង់ដើម្បីរក្សាស្នូរ ចោះបានពន្លាកតាម
ជួរដើម្បីបង្កើតចង្វាក់។”
ចាប៉ីមានខ្សែចំនួន១២ខ្សែដែលបានលោកចែកជា៦គូរខ្សែដោយមានស្នូរខុស
គ្នា បន្ទាប់នោះដាក់ខ្នាត់ឬស្សីតូចៗបង្កើតឡើងស្នូរចង្វាក់ដ៏សម្បូរបែប។
អ្នកណាស្រលាញ់សេរីភាពស្រលាញ់ព្រៃខៀវស្រងាត់គឺឡើងភ្នំស្ដាប់កំសាន្តស្នូរ
ចាប៉ី Chapi។ ពេលដេញឡើងប៉ុន្មានខ្សែចាប៉ីពោពេញទៅដោយព្រលឹងជនជាតិ
Raglai។ ខ្ញុំស្ដាប់កំសាន្តរំភើបចិត្ត។ ដើម្បីសុប៉ិន Chapi មួយ។ ពិតជាដូចពាក្យពេជ
ក្នុងបទចម្រៀងរបស់តន្ត្រីករ Tran Tien ចាប៉ី Chapi មិនអាចខ្វះបានក្នុងជីវភាពរស់
នៅឡើយ។ ស្នូរសម្លេងចាប៉ី Chapi ជាស្នូររបស់ព្រៃភ្នំជាដួងចិត្តបង្ហាញនូវព្រលឹង
របស់ជនជាតិ Raglai។ លោក Mau Quoc Tien បានឲ្យដឹងបន្ថែមទៀតថា៖
“ចំពោះជនរួមជាតិ Raglai នោះ ចាប៉ី Chapi ឬបានហៅថាឃ្មោះ Ma la តូច។ ដោយ
មូលហេតុថា ក្នុងរាល់បទចម្រៀងសំនៀងចង្វាក់ចម្រៀងប្រជាប្រិយគេមិនអាចបំភ្លេច
Ma la បានឡើយ។ ហេតុនេះហើយចាប៉ី Chapi មានស្នូរសម្លេងដូចជាស្នូរសម្លេង Ma la
គឺងាយស្រួលដើម្បីជនជាតិ Raglai យកទៅស្រែចម្ការហើយកាន់ចាប៉ី Chapi ដេញ
បង្រៀនកូនចៅ។”
ក្នុងឱកាសអ្នកភូមិប្រជុំគ្នានៅក្បែរចង្ក្រានភ្លើង ជនចាស់ជរាបាននិទានអំពីចាប៉ី
Chapi។ ក្នុងរាត្រីភ្លៀងដើមរដូវ ជនជាតិ raglai បានដេញចាប៉ី Chapi បទ កង្កែប ស្ដាប់
កំសាន្តទុក្ខព្រួយ។ គូរស្រករស្រលាញ់គ្នាក្នុងពេលលាគ្នា កំលោះបានដេញបទ អូន
នៅទីនេះបងត្រឡប់មកវិញ។ ចាប៉ី Chapi មានវត្តមានក្នុងគ្រប់សកម្មភាពវប្បធម៍
សហគមន៍របស់ជនជាតិ Raglai។ វត្តមានរបស់ចាប៉ី Chapi គឺជាសុប៉ិនរបស់ជនក្រីក្រ
ប៉ុន្តែមានដួងចិត្តបើកទូលាយនាំមកនូវសុប៉ិនដ៏សាមញ្ញថា អ្នកណាបានស្ដាប់កំសាន្ត
ស្នូរ Chapi កំសាន្តរាល់ស្នូរសម្លេងនៃព្រៃភ្នំ៕
TO TUAN