ចម្រៀងប្រជាប្រិយដ៏សម្បូរបែបរបស់ជនជាតិ San Chi
LAN ANH -  
|
ចម្រៀងប្រជាប្រិយដ៏សម្បូរបែបរបស់ជនជាតិ San Chi (quangninh.gov.vn) |
Vovworld-ជនជាតិ San Chi មានរឿងបុរាណនិងកំណាព្យចម្រៀងជាច្រើន។
ជាពិសេសត្រូវនិយាយដល់ប្រភេទចម្រៀង Sinh ca របៀបរស់នៅដ៏សម្បូរបែបនិង
ក៏ជាសម្រស់វប្បធម៍វិសេសវិសាលក្នុងឃ្លាំងវប្បធម៍របស់ជនជាតិ San Chi។ ប្រភេទ
ចម្រៀង Sinh ca របស់ជនជាតិ San Chi ដោយមានពាក្យពេជ្យឆ្លើយឆ្លង កំលោះក្រមុំ
ច្រៀងពីម៉ោងមួយទៅម៉ោងមួយប្រហែលជាគ្មានទីបញ្ចប់ឡើយ។
ជនជាតិ Tay, Nung ច្រៀង Sli, Sluon ជនជាតិ Kinh ច្រៀងចម្រៀង Quan ho ក្នុង
ឱកាសពិធីបុណ្យតេត។ ប៉ុន្តែចំពោះជនជាតិ San Chi គេច្រៀងទាំងយប់ទាំងថ្ងៃនិង
នៅគ្រប់ទីកន្លែង។ ទៅផ្សារ ទៅធ្វើស្រែជួបគ្នាគឺគេច្រៀងឆ្លើយឆ្លង។ មកផ្ទះគ្នាគេ
ច្រៀងសួរស្តីម្ចាស់ផ្ទះ ច្រៀងពេលជួបមិត្តភក្តិ។ របៀបច្រៀងរបស់ជនជាតិ San Chi
សាមញ្ញមិនត្រូវការមានឧបករភ្លេងឡើយ ហេតុនេះហើយគេអាចច្រៀងគ្រប់ពេល
វេលា។ ពាក្យពេជ្យក្នុងចម្រៀងសុទ្ធតែទាក់ទិនដល់គេ ជីវភាពរស់នៅរបស់គេ ហេតុ
នេះហើយគេនិយមចូលចិត្តណាស់។ ត្រូវនិយាយថា នេះជាមធ្យោបាយប្រាស្រ័យ
ទាក់ទងគ្នាដោយចម្រៀងដ៏វិសេសវិសាលដែលមិនសូវមានជនជាតិណាមានឡើយ។
លោក Lam Ho ជនជាតិ San Chi នៅ Mong Cai ខេត្ត Quang Ninh បានឲ្យដឹងថា៖
“មុននេះលោកតាលោកយាយចេះច្រៀងបន្តឲ្យកូនចៅហេតុនេះហើយគេសុទ្ធតែ
ចេះច្រៀង។ ហេតុនេះហើយអ្នកណាឧស្សាហ៍ព្យាយាមរៀនកត់ឡើងវិញហ្វឹកហាត់
ច្រៀងគឺច្រៀងបាន។”
តាមទម្លាប់ពេលច្រៀង Sinh ca ច្រើនអូសបន្លាយពី៥ដល់៧រាត្រី បរិមាណបទចម្រៀងពី៧០០ដល់១ពាន់ដែលមានស្រាប់។អ្នកច្រៀងទាមទាត្រូវពូកែឆ្លើយឆ្លងនិង
យកចិត្តទុកដាក់ខ្ពស់ពីព្រោះច្រៀងខុសតែពាក្យពេជ្យមួយគឺមិនអាចច្រៀងបន្តបាន
ឡើយ។ បទចម្រៀងមិនអាចជាន់គ្នាទេ រាត្រីក្រោយមិនអាចច្រៀងបទចម្រៀងនៃ
រាត្រីមុនដែលបានច្រៀងរួចហើយឡើយ។ នៅរាត្រីច្រៀង sinh ca ជនជាតិ San Chi
បានច្រៀងពីម៉ោង៧-៨យប់ទល់ភ្លឺ។ អ្នកច្រៀងបានចែកជា២ក្រុមកំលោះនិងនារី។
សមាជិកសមាជិការនានាជាអ្នកមិនទាន់បានរៀបការនិងមិនជាប់សាច់ឈាម។ ជន
ជាតិ San Chi មានទស្សនាទានច្រៀង Sinh ca ជារបៀបច្រៀងឆ្លើយឆ្លងភ្ជាប់គូរស្នេហា
ហេតុនេះហើយអ្នកមានគ្រួសារមិនបានចូលរួមឡើយ។ លោក Hau Thanh Tinh ជន
ជាតិ San Chi នៅ Mong Cai បានឲ្យដឹងថា៖
“តាំងពីមុនមកកំលោះក្រមុំដើរលេងពិធីបុណ្យ អ្នកទៅលេងនៅភូមិផ្សេងៗគឺច្រៀង
ដើម្បីស្វែងយល់គ្នា។ នោះគឺការភ្ជាប់និស្ស័យដើម្បីពីនោះអាចក្លាយទៅជាគូរស្រករនឹង
គ្នា។”
អាចនិយាយបានថា ចម្រៀង Sinh ca ជាសម្រស់ខាងវប្បធម៍បង្ហាញនូវភាពសម
ស្របរវាងចរិតពិធីការនិងចរិតជីវភាពរស់នៅក្នុងអាពាហ៍-ពិពាហ៍របស់ជនជាតិ San
Chi។ អាពាហ៍-ពិពាហ៍ជាចំណុចសុភមង្គលដំបូងបង្អស់របស់គូរស្នេហាជនជាតិ San
Chi ក្រោយពេលបានឆ្លងកាត់ពេលវេលាស្រលាញ់គ្នាដ៏ស្រស់ស្អាតពីព្រោះសេចក្តី
ស្រលាញ់នោះបានតភ្ជាប់ដោយចម្រៀង Sinh ca៕
LAN ANH