ច្រៀង Soong Co៖ លក្ខណៈពិសេសរបស់ជនជាតិ San Diu
(VOVWORLD) - ដូចទៅនឹងក្រុមជនជាតិភាគតិចដទៃទៀតដែរ ជនជាតិ San Diu នៅតំបន់ភ្នំនៅភាគខាងជើងនៃប្រទេសវៀតណាម មានភាសានិយាយ អក្សរនិងសម្បត្តិវប្បធម៌សិល្បៈ ដោយឡែករបស់ខ្លួន។ ក្នុងចំណោមនោះ Soong Co ជាបទចម្រៀងមានចង្វាក់ប្រជាប្រិយពិសេសរបស់ជនជាតិ San Diu ដែលត្រូវបានអភិរក្សរាប់រយឆ្នាំមកហើយ។
ចង្វាក់ចង្រៀង Soong Co ត្រូវបានជនជាតិ San Diu រក្សាជានិច្ច |
“Soong Co” ដែលជាភាសា San Diu មានន័យថា ជាការច្រៀងឆ្លើយឆ្លង។ នេះគឺជាចង្វាក់ច្រៀងតាមបែបមនោសញ្ជេតនានិងបង្ហាញពីបំណងប្រាថ្នារបស់ជនជាតិ San Diu នៅក្នុងជីវភាពប្រចាំថ្ងៃដែលបានសម្តែងតាមរយៈអត្ថបទចម្រៀង ហើយការច្រៀង Soong Co នេះ គឺជាលំហអភិរក្សវប្បធម៌ជនជាតិភាគតិចផងដែរ។ ជន ជាតិ San Diu ជក់ចិត្តនឹងប្រភេទចម្រៀងនេះ ដោយសារ Soong Co ផ្តើមចេញពីជីវភាពប្រចាំថ្ងៃ ជាពិសេស តាមរយៈចម្រៀង Soong Co បានឆ្លុះបញ្ជាំងនូវអារម្មណ៍បំណងប្រាថ្នារបស់ប្រជាកសិករតែម្តង។
ពាក្យពេជ្រក្នុងបទចម្រៀង Soong Co បុរាណមួយចំនួនរបស់ជនជាតិ San Diu នៅតែអាឡោះអាល័យអំពីប្រភពដើមនៃចង្វាក់ចម្រៀងរបស់ជនជាតិខ្លួន។ រឿងនិទានបានដំណាលថា តាំងពីយូរណាស់មកហើយ ខណៈដែលមេឃនិងដីនៅជិតគ្នា មានភូមិដ៏សម្បូរធូធារនៅក្បែរទន្លេមួយដ៏សែនមនោរម្យ។ មានថ្ងៃមួយ ទេវតាមិនដឹងខាំងសម្បានឹងអ្វីបានធ្វើឲ្យទឹកទន្លេឡើងខ្ពស់បណ្តាលឲ្យសត្វលោកស្លាប់ទាំង ស្រុង។ ក្នុងភូមិ មានបងប្អូនពីរនាក់បានឈ្មុលខ្លួនចូលក្នុងបំពង់ឃ្លោកស្ងួតអណ្តែត លើទឹកទន្លេទើបរួចផុតពីមរណៈ។ ពេលដែលទឹកស្រក់ទៅ ក៏ដោយសារក្នុងភូមិគ្មានអ្នកនៅរស់បានជាបងប្អូនពីរនាក់ក្លាយទៅជាប្តីប្រពន្ធបង្កើតកូនចៅជាច្រើន ធ្វើឲ្យជនជាតិ San Diu រស់រានមានជីវិតឡើងវិញ។ ទោះបីជាភូមិមានគ្នាច្រើនក្តី ប៉ុន្តែកូនចៅសុទ្ធតែជាប់សាច់សារលោហិតជាមួយគ្នាមិនអាចយកគ្នាជាប្តីប្រពន្ធបាន ដូច្នេះត្រូវទៅភូមិជុំវិញស្វែងរកគូរស្របស់ខ្លួន។ ហើយដើម្បីឲ្យគេចាប់អារម្មណ៍នឹងខ្លួន គេត្រូវយកចង្វាក់ច្រៀងដើម្បីសម្តែងនូវទឹកចិត្តរបស់ខ្លួន។ ហើយចង្វាក់ចម្រៀង Soong Co បានបង្កើតនិងគង់វង្ស់ស្ថិរភាពរហូតដល់បច្ចុប្បន្ននេះ។
លោក Nguyen Phong Doanh អ្នកស្រាវជ្រាវចង្វាក់របាំនិងប្រជាប្រិយបណ្តាជន ជាតិភាគតិចបានឲ្យដឹងថា៖ “San Diu ជាជនជាតិមានប្រវត្តិសាស្ត្រវប្បធម៌ប្រពៃណីតាំងពីយូរណាស់មកហើយ។ បច្ចុប្បន្ននេះ ចង្វាក់ចម្រៀងប្រជាប្រិយ Soong Co បុរាណត្រឹមតែបានរក្សាក្នុងចំណោមអ្នកប្រកបមុខរបរជាគ្រូសែនប៉ុណ្ណោះ ព្រោះថាគេរៀនបានអក្សរ Nom San Diu។ ហើយការស្រាវជ្រាវចម្រៀងប្រជាប្រិយ San Diu ក៏ត្រូវបានបោះពុម្ភជាសៀវភៅដោយមានកម្រាស់ពី៣00ទៅដល់៤០០ទំព័រហើយ”។
ចម្រៀង Soong Co ភាគច្រើនជាការច្រៀងឆ្លើយឆ្លង បន្ទាប់មកគឺបានច្រៀងក្នុងពិធីមង្គលការ។ Soong Co ត្រូវច្រៀងតាមតួរអក្សរដែលបានសរសេរជាស្រេច។ ហើយ អ្នកទៅច្រៀងក៏ត្រូវទន្ទេញចំាពាក្យពាក្យដែលកត់ក្នុងសៀវភៅចម្រៀង និងត្រូវដកស្រង់ដើម្បីធ្វើជាសំណួរ។ អ្នកត្រូវផ្តល់ចំលើយក៏ត្រូវដកស្រង់ពាក្យពេជ្រសមស្របក្នុងសៀវភៅដែរ។ លោក Hoang Van Thach អ្នកស្រាវជ្រាវចម្រៀងប្រជាប្រិយជនជាតិ San Diu បានឲ្យដឹងថា៖ “លក្ខណៈពិសេសនៃចម្រៀងប្រជាប្រិយរបស់ជនជាតិ San Diu គឺតែងតែមានពាក្យ៤ឃ្លាអក្សរ៧។ បទចម្រៀងភាគច្រើនគឺប្រើភាសា Han Nom។ ពាក្យពេជ្របានប្រកបអត្ថន័យយ៉ាងជ្រាលជ្រៅ”។
ពាក្យព្រេជក្នុងចម្រៀង Soong Co គ្នានដែនកំណត់ដោយពេលវេលា និងស្ថានភាពជាក់ស្តែង។ គេអាចច្រៀងពេញមួយយប់ ច្រើនយប់ ច្រៀងក្នុងផ្ទះ ច្រៀងពេលទៅធ្វើស្រែចំការ ឬច្រៀងក្នុងពិធីបុណ្យទាននានា។ ហេតុដូច្នេះ ការច្រៀង Soong Co បានក្លាយទៅជាម្ហូបស្មារតីមិនអាចខ្វះបានក្នុងជីវភាពរស់នៅរបស់ជនរួមជាតិជនជាតិ San Diu។ ប៉ុន្តែ បច្ចុប្បន្ននេះ បទចម្រៀងមួយចំនួនតាមបែបតមាត់គ្នាកំពុងស្ថិតក្នុងគ្រោះអាសន្នសាបសូន្យទៅ។ ដោយសារអ្នកច្រៀងនោះកំពុងចាស់ទៅៗ ជាពិសេស ជំនាន់វ័យក្មេងគេមិនសូវចេះស្ទាត់ជំនាញភាសាររបស់ជនជាតិខ្លួនបានជាការរៀនច្រៀងជួបឧបស័គជាច្រើន។ ចំពោះមុខស្ថានភាពនេះ តំបន់មួយចំនួនបានបង្កើតក្លឹបនិងអញ្ជើញសិប្បករមកបង្រៀនការច្រៀងចម្រៀង Soong Co ឲ្យជំនាន់ក្រោយៗ ។ លោកស្រី Dao Thi Nghi សិប្បករច្រៀងចម្រៀង Soong Co នៅខេត្ត Bac Giang បានឲ្យដឹងថា៖ “ខ្ញុំកំពុងខិតខំប្រឹងប្រែងបង្រៀនឲ្យជំនាន់កូនចៅក្រោយៗ ដើម្បី ពួគគេអាចយល់នូវបទចម្រៀងនិងវាចារភាសារបស់ជនជាតិខ្លួន ពីនោះជួយឲ្យប្អូន ៗរក្សាអន្តសញ្ញាណវប្បធម៌។ មានបទចម្រៀងខ្លះយើងខ្ញុំបានបកប្រែទៅជាភាសាទូទៅ ដើម្បីជួយប្អូនៗងាយយល់”។
ដើម្បីពង្រឹងនិងពង្រីកតម្លៃរបស់ចង្វាក់ចម្រៀង Soong Co តំបន់ជាច្រើនបានលើកទឹកចិត្តការបង្កើតក្លឹបសិល្បៈមហាជន ព្រមទាំងស្រវជ្រាវ រួមបញ្ចូលច្រៀង Soong Co ទៅក្នុងកម្មវិធីសម្តែងវប្បធម៌សិល្បៈនានា។ ជាពិសេស ក្នុងគោលបំណង នាំវិស័យសិល្បៈនេះបម្រើជីវភាពស្មារតីរបស់បងប្អូនជនជាតិតំបន់ព្រៃភ្នជាប្រចាំផងដែរ៕