ជនជាតិ San Chi អភិវឌ្ឍន៍សេដ្ឋកិច្ច


ជនជាតិ San Chi អភិវឌ្ឍន៍សេដ្ឋកិច្ច - ảnh 1
ជនជាតិ San Chi អភិវឌ្ឍន៍សេដ្ឋកិច្ច


        Vovworld-ការដាំដំណាំហូបផ្លែនិងធុញ្ញជាតិនៅលើដីចោទជាប្រភពចំណូល
ចំបងរបស់ជនរួមជាតិ San Chi។ ប្រភេទដំណាំដែល​ជនជាតិ San Chi និយមដាំដុះ
គឺស្រូវពោតនិងដំឡូងមី។ ប្រភពចំណូលដទៃទៀតដូចជាការចិញ្ចឹមសត្វរបរ
សប្បកម្មការជួញដូរក៏ត្រូវបានជនជាតិ San Chi ធ្វើដែរ។ នា​បច្ចុប្បន្ន​សកម្មភាព
សេដ្ឋកិច្ចរបស់ជនជាតិ San Chi មានការផ្លាស់ប្តូរច្រើន។ បណ្ឌិត Dang Thi Hoa
អនុប្រធានវិទ្យាស្ថានគ្រួសារនិងភេទបានឲ្យដឹងថា៖

“ដំបន់កណ្ដាលគ្មានភ្នំខ្ពស់ឬចំណោតខ្ពស់ទេហេតុនេះហើយផ្ទៃដីស្រូវលេច
ទឹក២រដូវគឺច្រើននិងភាគច្រើនរកស៊ីដោយរបរស្រូវលេចទឹកនេះ។ ក្នុងមួយឆ្នាំគេ
ធ្វើស្រែពីម្ដងឬ២ដង។ ឥឡូវនេះគេដាំដុះដើមឈើទំនិញជាច្រើនដូចជាដើម
គូលេនរុក្ខឱសថគេមានកសិដ្ឋានធំៗចិញ្ចឹនជ្រូកព្រៃនិងមាន់ហេតុនេះហើយ
ចំណូល​របស់គេច្រើនណាស់។”

        នាបច្ចុប្បន្នដើមឈើហូបផ្លែក៏ជាដើមឈើសំខាន់របស់ជនជាតិ San Chi។
គ្រួសារជនជាតិ San Chi ជាច្រើននៅ Luc Ngan ខេត្ត Bac Giang បានក្លាយ​ទៅ​ជាមានដោយដាំដុះដើមឈើហូបផ្លែគូលេន។ ​ផ្លែគូលេនមិនត្រឹមតែបានចំណាយ​ក្នុងប្រទេសប៉ុណ្ណោះ ថែមទាំងបាននាំចេញទៅប្រទេសជាច្រើនលើពិភពលោក។ ក្រៅពីនោះជនជាតិ San Chi ពូកែក្នុងការអាជីវកម្មប្រភពប្រយោជន៍ដើមឈើថ្នាំ​បុរាណ​ក្នុងព្រៃទៀតផង។ បណ្ឌិត Dang Thi Hoa ឲ្យដឹងបន្ថែមទៀតថា៖

        “គេមានចំណេះដឹងប្រើប្រាស់ដើមឈើថ្នាំបុរាណល្អ។ ដើមឈើថ្នាំបុរាណ​ជួយឲ្យគេមានប្រភពចំណូលសំរាប់គ្រួសារនិងជាប្រភពចំណូលសំខាន់។ ពីដើម​ឈើថ្នាំបុរាណក្នុងព្រៃគេបានផលិតទៅជាថ្នាំព្យាបាលជំងឺឬគេលក់ថ្នាំនិងនាំចេញទៅចិនតៃវ៉ាន់។ នៅខេត្ត Quang Ninh ក្រៅពីដាំដើមឈើហូបផ្លែគូលេននោះ គេ​បានដាំដើម Ba kich ជាប្រភេទថ្នាំល្អដាក់ក្នុងស្រាដើម្បីផឹក ជាប្រភេទស្រាថ្នាំល្អ​ណាស់។”

        ជនជាតិ San Chi មានទស្សនាទានថា អ្វីៗពីធម្មជាតិក៏ល្អ ហេតុនេះហើយ​គេមានតម្រូវការថែទាំសុខភាពដោយដើមឈើធម្មជាតិ។​ជនជាតិ San Chi ក៏​មាន​បទពិសោធន៍ជាច្រើនក្នុងការប្រើប្រាស់ប្រភេទថ្នាបុរាណដើម្បីព្យាបាលជំងឺ។ ប្រជាជនបានប្រមូលដើមឈើថ្នាំក្នុងពញរៃឬលើភ្នំខ្ពស់។ បណ្ឌិត Dang Thi Hoa បានឲ្យដឹងថា ថ្នាំប្រជាប្រិយរបស់ជនជាតិ San Chi មានប្រភេទដើមឈើ​ជាង​២០០ប្រភេទដែលបានប្រើប្រាស់ធ្វើជាថ្នាំ។

        “ដើមឈើថ្នាំនាពេលថ្មីៗនេះគេបានដាំដុះក្នុងព្រៃ។​ជនជាតិ San Chi នៅ​ស្រុក Son Dong ខេត្ត Bac Giang មានចំណូលច្រើនជាងដោយដើមឈើថ្នាំ​បុរាណ។ គេបានផលិតទៅជាផលិកម្មថ្នាំល្បីឈ្មោះដែលបានធ្វើដោយប្រភេទ​ស្លឹកព្រៃឈើរាប់រយ។ ប្រភេទថ្នាំនេះល្អសំរាប់សុខភាពនារី។”

        ដើមឈើថ្នាំនាគ្រាដំបូងជាប្រភពចំណូលធម្មជាតិ ជនជាតិ San Chi ត្រឹម​តែ​ប្រមូលប៉ុណ្ណោះ។ ក្រោយនេះគេបានយល់នូវសារសំខាន់នៃប្រភេទថ្នាំថ្លៃថ្លានិង​មាន​គំនិតអភិរក្សនិងដាំដុះបន្ថែម។​និងដោយដើឈើថ្នាំបុរាណជនជាតិ San Chi បានមានបន្ថែមប្រភពចំណូលស្ថិរភាពនិងជីវភាពរស់នៅកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ