ជនរួមជាតិបណ្ដាជនជាតិនៃខេត្ត Quang Nam មានមោទនភាពដែលមាននាមត្រកូល ហូ

(VOVWORLD) - សម្រាប់ប្រជាជនវៀតណាមម្នាក់ៗ លោកប្រធានហូជីមិញ គឺជាអគ្គមគ្គុទេសដ៏មហិមារ ជាបីតាជាទីគោរពរាប់អាន ពីព្រោះលោកបានលះបង់អស់មួយជីវិតដើម្បីប្រជាជន ដើម្បីបុព្វហេតុរំដោះប្រជាជាតិ និងបង្រួបបង្រួមប្រទេសជាតិ។ ដើម្បីបង្ហាញពីការគោរព ដឹងគុណ និងរំលឹកដល់លោកប្រធានហូជីមិញ ជនរួមជាតិបណ្ដាជនជាតិនៅតាមមូលដ្ឋានជាច្រើន ក្នុងនោះមានខេត្ត Quang Nam បានស្ម័គ្រចិត្តយកនាមត្រកូល ហូ។

ជនរួមជាតិបណ្ដាជនជាតិនៃខេត្ត Quang Nam មានមោទនភាពដែលមាននាមត្រកូល ហូ - ảnh 1លោក Ho Van Ny អុជធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។ (រូបថត៖ VOV5)

កាលពីនៅរស់ លោកប្រធានហូជីមិញតែងតេយកចិត្តទុកដាក់ពិសេសដល់បញ្ហាជនជាតិ កិច្ចការជនជាតិ និងជនរួមជាតិគ្រប់ជនជាតិក្នុងប្រទេសវៀតណាម។ មនោសញ្ចេតនានិងទឹកចិត្តរបស់លោក គឺជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់ជនរួមជាតិគ្រប់ជនជាតិ។ ដូច្នេះហើយ នៅក្នុងរឿងរ៉ាវ និងការងារនីមួយៗ ជនរួមជាតិបណ្ដាជនជាតិភាគតិច សុទ្ធតែរំលឹកដល់លោកប្រធានហូជីមិញដោយការគោរព និងការកោតសរសើរយ៉ាងស្មោះស្ម័គ្រ។ លោក Ho Van Ny អតីតប្រធានគណៈកម្មាធិការប្រជាជនស្រុក Nam Tra My (ខេត្ត Quang Nam) បានឲ្យដឹងថា៖

“មុននេះ បងប្អូនជនជាតិ Xe Dang, Cor, Ca Dong... មិនមាននាមត្រកូលទេ ពួកគេគ្រាន់តែនិយាយ និងហៅគ្នាទៅវិញទៅមកដោយឈ្មោះដើមប៉ុណ្ណោះ។ ពេលស្តាប់វិទ្យុសំឡេងវៀតណាម ទើបពួកគេដឹងថា មានលោកអ៊ុំហូ ព្រោះលោក និយាយតាមវិទ្យុសំឡេងវៀតណាមយ៉ាងញឹកញាប់ ទើបគេយកនាមត្រកូល ហូ ជានាមត្រកូលរបស់ខ្លួន។ មានលោកអ៊ុំហូ ទើបមានប្រទេសជាតិ។ កូនចៅយើងត្រូវតែរៀនសូត្រឱ្យបានពូកែ ដើម្បីកសាងប្រទេសជាតិឱ្យកាន់តែសម្បូរធូធារ ស្រស់ស្អាត”។

នាមត្រកូល ហូ ត្រូវបានជនរួមជាតិបណ្ដាជនជាតិដែលរស់នៅតាមជួរភ្នំ Truong Son យកធ្វើនាមត្រកូលរបស់ខ្លួន។ ជនរួមជាតិបណ្ដាជនជាតិភាគតិចនៅតំបន់ព្រៃភ្នំ Quang Nam ដូចជា Co Tu, Ca Dong, Cor, Xe Dang, Bh'noong... ក៏យកនាមត្រកូល ហូ ជានាមត្រកូលរបស់ខ្លួនផងដែរ ហើយចាត់ទុកនេះជាការដឹងគុណ និងការចងចាំគុណូបការៈរបស់លោកប្រធានហូជីមិញ។ លោក Le Minh Thang ប្រធានការិយាល័យជនជាតិនៃស្រុក Nam Tra My ខេត្ត Quang Nam បានឲ្យដឹងថា៖

“ប្រជាជនស្ទើរតែទាំងអស់នៃស្រុក Nam Tra My និយាយដោយឡែក និងប្រជាជននៅស្រុកផ្សេងទៀតក្នុងខេត្ត ប្រហែល ៨៥% នៃចំនួនប្រជាជន Nam Tra My មាននាមត្រកូល ហូ។ នៅឃុំណាក៏មានប្រជាជនជាច្រើនដែលមាននាមត្រកូល ហូ ដែរ។ ផ្ទះណាក៏មានឆាយាល័ក្ស និងរូបសំណាកលោកប្រធានហូជីមិញ។ ផ្ទះដែលមានលក្ខខណ្ឌគឺមានរូបសំណាកលោកហ៊ុំ ហូ ផ្ទះដែលគ្មានលក្ខខណ្ឌក៏មានឆាយាល័ក្សដែរ”។

ជារៀងរាល់ឆ្នាំ នៅពេលបុណ្យចូលឆ្នាំថ្មីមកដល់ ក៏ដូចជាក្នុងទិវាបុណ្យទានធំៗរបស់ប្រទេសជាតិ ជាពិសេសទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី ២ ខែកញ្ញា ប្រជាជនបណ្ដាជនជាតិដែលមាននាមត្រកូល ហូ តែងតែអុជធូបដើម្បីរំលឹកដល់លោកប្រធានហូជីមិញ ក៏ដូចជាគុណូបការៈរបស់លោកចំពោះប្រជាជាតិ និងប្រទេសជាតិ។ ក្នុងក្រអៅបេះដូងប្រជាជន Quang Nam ជំនឿជាក់ចំពោះបក្ស និងសេចក្តីស្រឡាញ់ចំពោះលោកប្រធានហូជីមិញគឺអមតៈ។ លោក Ho Van De ជនជាតិ Bh'noong នៅឃុំ Tra Leng ស្រុក Nam Tra My ខេត្ត Quang Nam បានរៀបរាប់ថា៖

“តាំងពីមុនមក ប្រជាជនជានិច្ចកាលមានមោទនភាពដោយមាននាមត្រកូលហូ។ ឪពុកខ្ញុំក៏មាននាមត្រកូល ហូ ដែរ ដើម្បីដឹងគុណបក្ស និងរដ្ឋ។ លោកអ៊ុំហូបានដឹកនាំកសាងប្រទេសជាតិ ការពារឲ្យប្រជាជនមានជីវភាពសម្បូរធូរធារ”។

ជនរួមជាតិបណ្ដាជនជាតិនៃខេត្ត Quang Nam មានមោទនភាពដែលមាននាមត្រកូល ហូ - ảnh 2រូបសំណាក និងឆាយាល័ក្សលោកប្រធានហូជីមិញ ដាក់តាំងនៅក្នុងផ្ទៃ Guol ប្រពៃណីរបស់ជនជាតិ Co Tu ឃុំ Lang ស្រុក Tay Giang ខេត្ត Quang Nam។ (រូបថត៖ Ngoc Anh)

ដោយអនុវត្តន៍ពាក្យទូន្មានរបស់លោកប្រធានហូជីមិញ ជនរួមជាតិបណ្ដាជនជាតិនៅក្នុងខេត្ត Quang Nam ជានិច្ចកាលរួបរួមសាមគ្គី ជំនះពុះពារលើការលំបាក ខិតខំប្រឹងប្រែងប្រឡងប្រណាំងធ្វើពលកម្មផលិតកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច។ ប្រជាជនបានណែនាំគ្នាទៅវិញទៅមកឲ្យ “សិក្សានិងធ្វើតាមគំរូសីលធម៌ហូជីមិញ” ដើម្បីកសាងភូមិឃុំប្រកបដោយក្ដីសុខសន្តិភាព សុភមង្គល កសាងស្រុកកំណើតឲ្យកាន់តែសម្បូរធូធារ និងស្រស់ស្អាត សក្តិសមជាមនុស្សដែលមានកិត្តិយសដោយមាននាមត្រកូលហូ។ លោក Ho Van Huan ជនជាតិ Xe Dang នៅឃុំ Tra Mai ស្រុក Nam Tra My ខេត្ត Quang Nam បានឲ្យដឹងថា៖

“ប្រសិនបើគ្មានលោកហ៊ុំហូ គឺគ្មានប្រទេសវៀតណាមឯករាជ្យ សន្តិភាព  គ្មានប្រជាជនសម្បូធូធារនិងសុភមង្គលនោះទេ។ យើងជាកូនចៅរបស់លោកអ៊ុំហូ យើងត្រូវតែខិតខំព្យាយាមសិក្សា និងធ្វើតាមគំរូរបស់លោកប្រធានហូជីមិញ។ កាលពីមុន ជីដូនជីតានិងឪពុកម្តាយរបស់ខ្ញុំ ដោយមាននាមត្រកូល ហូ បានចូលរួមបម្រើបដិវត្តន៍ ហើយត្រូវបានរដ្ឋប្រគល់គ្រឿងឥស្សរិយយសតស៊ូថ្នាក់ទីពីរ។ ខ្ញុំសប្បាយចិត្តណាស់ ព្រោះខ្លួនក៏មាននាមត្រកូល ហូ និងជាកូនចៅលោកអ៊ុំហូដែរ។ ហើយកូនចៅរបស់ខ្ញុំពេលក្រោយមក ក៏នឹងមាននាមត្រកូល ហូ ផងដែរ ខ្ញុំមានមោទនភាពខ្លាំងណាស់”។

ការដាក់ឈ្មោះកូនចៅតាមនាមត្រកូល ហូ គឺជាសម្រស់វប្បធម៌របស់ជនរួមជាតិបណ្ដាជនជាតិក្នុងខេត្ត Quang Nam និយាយដោយឡែក និងជនរួមជាតិបណ្ដាជនជាតិវៀតណាមនិយាយរួម។ ជនរួមជាតិបណ្ដាជនជាតិនៅក្នុងខេត្ត ខេត្ត Quang Nam សព្វថ្ងៃ និងជំនាន់ក្រោយ នៅតែមានទឹកចិត្តខ្ជាប់ខ្ជួនជានិច្ចចំពោះបក្សនិងលោកប្រធានហូជីមិញ។ លោកប្រធានហូជីមិញបានលាចាកលោកទៅហើយក្ដ៏ ប៉ុន្តែលោកនៅតែរស់នៅក្នុងដួងចិត្តប្រជាជនវៀតណាមជារៀងរហូត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ