(VOVworld)-ជនជាតិ Nung មានប្រវត្តិសាស្ត្រអភិវឌ្ឍន៍ផ្សាភ្ជាប់ជាមួយក្នុងជីវភាព
រស់នៅក្នុងសង្គម ដោយឈរលើទំនាក់ទំនងរួមអំពីកន្លែងស្នាក់នៅ។ ជនជាតិ
Nung រស់នៅ ប្រជុំគ្នា សាមគ្គីភាពនិងជានិច្ចកាលមានមនសិការរក្សាអត្តសញ្ញា
វប្បធម៌របស់ជនជាតិខ្លួន។
|
ជនជាតិ Nung នៅវៀតណាម |
ជាជនភៀសខ្លួនមួយដែលបានមកវៀតណាមតាំងពីរាប់រយឆ្នាំមក ជនជាតិ
Nung ភាគច្រើនរស់នៅតាមបណ្តាខេត្តព្រៃភ្នំភាគខាងជើងវៀតណាម ហើយក្នុង
ដំណើរការវិវឌ្ឍន៍និងជួបប្រាស្រ័យនោះ ជនជាតិ Nung បានបែងចែកទៅជាក្រុម
Nung តាមតំបន់ ដូចជា Nung An, Nung Lai , Nung Chao និង Nung Din ជាដើម។
ទោះបីជារស់នៅដាច់ដោយឡែកពីគ្នាក៏ដោយ ប៉ុន្តែ ពួកគេនៅរក្សាបាននូវទំនៀម
ទម្លាប់ វប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួនដដែល។ លោក Hoang Van Pao កម្មាភិ
បាលវប្បធម៌នៅខេត្ត Lang Son ជាខេត្តមានជនជាតិ Nung រស់នៅច្រើនកុះករ
បានឲ្យដឹងថា៖
“លក្ខណៈពិសេសរបស់ជនជាតិ Nung គឺរស់នៅផ្ទះផុតពីដីនិងផ្ទះធ្វើពីដីទាំងស្រុង
ហើយផ្ទះ មួយគឺមានគ្រួសារមួយដែរ។ ជនជាតិ Nung រស់នៅតាមត្រកូល ហើយ
ភូមិខ្លះមានគ្រួសាររាប់ រយ ប៉ុន្តែលក្ខណៈរួមគឺមានត្រឹម៣០ដល់៤០គ្រួសាប្រមូលផ្តុំ
ទៅជាភូមិមួយ។ ទម្លាប់រស់នៅ របស់ជនជាតិ Nung តាមលក្ខណៈគ្រួសារនីមួយៗ
ប៉ុន្តែតាមនោះបង្កើតឡើងការផ្សាភ្ជាប់ សាមគ្គីភាពនិងជួយគ្នាទៅវិញទៅមក”។
ក្នុងគ្រួសាររបស់ជនជាតិ Nung តួនាទីរបស់ជីដូន ឪពុក ប្តី គឺជាអ្នកសម្រេច
ក្នុងការបែង ចែកទ្រព្យសម្បត្តិហើយមានតែកូនប្រុសទើបបានទទួលមរតក។កូន
ប្រុសច្បងទទួលបានចំណែកច្រើនជាងគេហើយបានរស់នៅរួមជាមួយឪពុកម្តាយ
មានតួនាទីចិញ្ចឹមថែទាំងឪពុកម្តាយចាស់ជរា។ នៅពេលឪពុកម្តាយលាចាកលោក
ខ្លួនជាអ្នកធ្វើបុណ្យសពនិងសែនឧទ្ទិសដល់ឪពុកម្តាយក្នុងភូមិនីមួយៗ ជនជាតិ
Nung រស់នៅលាយឡំជាមួយជនជាតិដទៃទៀតនិងនៅរក្សាបាន ទំនាក់ទំនងរាប់
អានជាមួយសហគមន៍។លោកស្រី Trieu Thuy Tien កម្មាភិបាលវប្បធម៌ខេត្ត
Lang Son បានឲ្យដឹងថា៖
“ក្នុងសហគមន៍ប្រជាជនគេត្រូវការពារគ្នានិងរួមគ្នាធ្វើការរកស៊ីនិងចូលរួមក្នុងបណ្តា
សកម្មភាពសហគមន៍ បង្កើតឡើងលក្ខណៈវប្បធម៌ប្រពៃណី ក្នុងនោះមានប្រពៃណី
សាមគ្គី។តាំងពីយូរយារណាស់មកហើយ ជនជាតិ Nung តែងតែចាត់ទុកថា សមា
ជិកក្នុងគ្រួសារម្នាក់ ៗ ត្រូវចេះកតញ្ញូ ប្រការនេះបង្កើតឡើងភាពស្និទ្ធស្នាលក្នុងការ
ងារពលកម្ម ក៏ដូចជារបៀប រស់នៅក្នុងសង្គម”។
ក្នុងភូមិនីមួយៗ ជនជាតិ Nung តែងតែធ្វើសាលាភូមិមួយសម្រាប់ធ្វើសក្ការៈបូជា
ទេវតា របស់ភូមិ។នេះជារបៀបរស់នៅរបស់សហគមន៍ទាំងមូលនៅពេលមានពិធី
បុណ្យនិងប្រជុំអំពី ការងាររួមរបស់ភូមិ។លោកHoang Van Son ជនជាតិ Nung នៅ
ស្រុក Cao Loc ខេត្ត Lang Son បានចែករំលែកថា៖
“គួរបញ្ជាក់ថា យើងខ្ញុំមានសាមគ្គីភាពគ្នាណាស់ ដូច្នេះ ការងារក្នុងភូមិតែងតែបាន
សម្រេច យ៉ាងល្អ។ឧទាហរ នៅពេលខ្ញុំកសាងផ្ទះ បើគ្មានការជួយឧបត្ថម្ភរបស់បង
ប្អូននោះ ពិតជាពេញមួយខែខ្ញុំក៏មិនសម្រេចបានទេ។ការងារទាំងអស់ ពីការដឹក
ជញ្ចូនសំភារសំណង់ ទៅដល់ការសាងសង់សុទ្ធតែបានបងប្អូនមាមីងក្នុងភូមិជួយ
ជានិច្ច”។
គ្រួសារនីមួយៗរបស់ជនជាតិ Nung ជាគ្រួសារមានសេដ្ឋកិច្ចឯករាជ្យមានទ្រព្យ
សម្បត្តិ ដោយឡែក។ក្នុងការធ្វើពលកម្មក៏ដូចជាក្នុងការអនុវត្តសកម្មភាពប្រចាំថ្ងៃ
គឺគោរពតាមការបែងចែកការងារតាមភេទ។ពោលគឺប្រុសធ្វើការងារធ្ងន់ហើយស្រី
ធ្វើការងារស្រាលៗជាង។ជា ពិសេសនារីជនជាតិ Nung ល្បីដោយការងារត្បាញ់
ក្រណាត់និងដេខោអាវ។
នាប៉ុន្មានឆ្នាំថ្មីៗនេះដោយការផ្លាស់ប្តូររបស់សង្គម ដូច្នេះ ការជួបប្រាស្រ័យវប្ប
ធម៌ធ្វើ ឲ្យជីវភាពរស់នៅក្នុងភូមិរបស់ជនជាតិ Nung ក៏មានការផ្លាស់ប្តូរខ្លះៗដែរ។
ប៉ុន្តែ ផ្ទះធ្វើពីដី របស់ជនជាតិ Nung នៅបានសាងសង់ជាប់ៗគ្នា ហើយក្រោមដំបូល
ផ្ទះនីមួយៗ លក្ខណៈ វប្បធម៌ប្រពៃណីយ៉ាងល្អប្រសើររបស់ជនជាតិ Nung នៅតែ
បានរក្សាជានិច្ច៕