តួនាទីរបស់លោកអាចារ្យក្នុងជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរ

(VOVWORLD) - ជនរួមជាតិខ្មែរមានវប្បធម៌ដ៏សម្បូរទៅដោយអត្តសញ្ញាណ ដែលត្រូវបានរក្សាទុកពីជំនាន់មួយទៅជំនាន់មួយ។ តាមនោះ នៅក្នុងពិធីបុណ្យទានវិសេសវិសាលជាច្រើនក៏ត្រូវបានផ្ទេរបន្តពីជំនាន់មួយទៅជំនាន់មួយផងដែរ។ ពិធីបុណ្យទាននីមួយៗត្រូវបានអនុវត្តន៍តាមរបៀបខុសៗគ្នា។ ម្លោះហើយ ពិធីបុណ្យទានណាក៏ត្រូវមានអ្នកដឹកនាំម្នាក់ ដែលគេហៅថា អាចារ្យផងដែរ។

តួនាទីរបស់លោកអាចារ្យក្នុងជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរ - ảnh 1លោកអាចារ្យ (នៅកណ្ដាល) កំពុងដឹកនាំពិធីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិខ្មែរ។
(រូបថត៖ VOV)

ក្នុងវប្បធម៌ដ៏សម្បូរបែបរបស់ជនរួមជាតិខ្មែរ ក្រៅពីពិធីបុណ្យធំៗដោយមានលក្ខណៈសហគមន៍នានាដូចជា បុណ្យចូលឆ្នាំថ្មី បុណ្យអកអំបុក និង បុណ្យសែនដូនតាមក ជនរួមជាតិខ្មែរនៅមានពិធីបុណ្យទានជាច្រើនដោយមានលក្ខណៈបុគ្គល លក្ខណៈគ្រួសារ ដូចជាពិធីរៀបអាពាហ៍ពិពាហ៍ បុណ្យចម្រើនជន្មាយុ បុណ្យសព ឬពិធីសែនសាងសង់ផ្ទះ ជាដើម។ ព្រឹត្តិការណ៍ទាំងនេះមិនអាចខ្វះបាននូវតួនាទីរបស់លោកអាចារ្យក្នុងការដឹកនាំពិធីឡើយ។

        លោកអាចារ្យជាអ្នកដែលធ្លាប់បួសរៀន មានចំណេះដឹងជ្រៅជ្រះអំពីព្រះធម៌និងប្រពៃណី ទំនៀមទំលាប់របស់ជនជាតិខ្មែរ។ ក្រៅពីនោះ លោកអាចារ្យនៅជាអ្នកពូកែខាងវោហា និងមានប្រជាប្រិយភាពចំពោះបងប្អូនក្នុងភូមិស្រុក ដែលត្រូវបានមនុស្សគ្រប់គ្នាគោរពរាប់អានទៀតផង។

        លោក ស៊ើន សុភា នៅភូមិ Phu Ly  ឃុំ Dong Binh ខេត្ត Vinh Long ឲ្យដឹងថា ចំពោះជនរួមជាតិខ្មែរ នៅពេលគ្រួសាររៀបចំពិធីបុណ្យទានម្ដងៗ គឺមិនអាចខ្វះបានតួនាទីរបស់លោកអាចារ្យឡើយ។ ហេតុដូច្នេះ គ្រួសារត្រូវចាត់អ្នកតំណាងទៅអញ្ជើញលោកអាចារ្យដោយការគោរព ហើយជម្រាបជូនច្បាស់ពីពេលវេលាទីកន្លែងរៀបចំពិធីដើម្បីលោកអាចារ្យណែនាំការត្រៀមរៀបចំឲ្យបានសមស្របនឹងពិធីការនីមួយៗ។

 

        ដោយមានចំណេះដឹងដ៏ជ្រៅជ្រះ លោកអាចារ្យនឹងណែនាំរបៀបរៀបដាក់គ្រឿងសំណែនយ៉ាងដូចម្ដ៉េច។ ក្រៅពីនោះ លោកអាចារ្យជាអ្នកសូត្រធម៌ឲ្យបានស្របទៅនឹងពិធីការនីមួយៗសម្រាប់មនុស្សគ្រប់គ្នាធ្វើតាមផងដែរ។ លោកអាចារ្យ ថាច់ ជាតិ នៅភូមិ Ba Boi ឃុំ Don Chau ស្រុក Duyen Hai ខេត្ត Tra Vinh ឲ្យដឹងថា៖ 

 
 
តួនាទីរបស់លោកអាចារ្យក្នុងជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរ - ảnh 2លោកអាចារ្យកំពុងបង្រៀនអក្សរខ្មែរជូនកូនចៅជនរួមជាតិខ្មែរ។ 

        ក្រៅពីនោះ លោកអាចារ្យក៏ច្រើនតែចូលរួមបង្ហាត់បង្រៀនអក្សរខ្មែរជូនកូនចៅក្នុងភូមិស្រុក រួមចំណែកអភិរក្សភាសានិងវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន។ លើសពីនេះទៅទៀត លោកអាចារ្យនៅអប់រំ កូនចៅជំនាន់មុនៗឲ្យចេះគោរពស្រឡាញ់និងមានមនសិការក្នុងការថែរក្សាតម្លៃប្រពៃណីរបស់ជនជាតិទៀតផង។ ព្រះតេជគុណ ថាច់ សួង ព្រះចៅអធិការនៃវត្តកំពង់និគ្រោធ កំពង់ជ្រៃ នៅស្រុក Chau Thanh ខេត្ត Tra Vinh បានវាយតម្លៃថា៖ 

 

        មិនត្រឹមតែប៉ុណ្ណោះទេ ដោយមានកិត្យានុភាពរបស់ខ្លួន លោកអាចារ្យក៏បានចូលរួមវិភាគទានក្នុងការងារឃោសនា ចលនាមហាជន ដោយរួបរួមជាមួយអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយអំពីច្បាប់ គោលមាគ៌ា គោលជំហរ គោលនយោបាយរបស់បក្សនិងរដ្ឋទៅកាន់បងប្អូនជនជាតិខ្មែរក្នុងភូមិស្រុក។ លោកវ៉ាឡី លេខាសាខាបក្សនិងជាមេភូមិ Phu Ly ១ ឃុំ Dong Binh ខេត្ត Vinh Long បានចែករំលែកថា៖ 

 

        រាល់ការរួមវិភាគទានរបស់អាចារ្យក្នុងការអភិរក្សតម្លៃប្រពៃណីរបស់ជនជាតិ ឬក្នុងការងារឃោសនា ចលនាមហាជន ការធានាសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមនៅមូលដ្ឋានជាទង្វើគួរឲ្យកោតសរសើរ។ តាមនោះបានបញ្ជាក់ពីតួនាទីដ៏សែនសំខាន់របស់អាចារ្យក្នុងជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរ ដែលគួរតែត្រូវបានបណ្ដុះបណ្ដាល បន្តវេននិងពង្រីកបន្ថែមទៀត។ ពីព្រោះថានេះគឺជាកត្តាមួយក្នុងចំណោមកត្តាដែលចូលរួមចំណែកយ៉ាងជាក់ស្ដែងក្នុងយុទ្ធសាស្ត្រអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ