តំលៃសៀវភៅបុរាណរបស់ជនរួមជាតិ Dao
THU HANG -  
|
តំលៃសៀវភៅបុរាណរបស់ជនរួមជាតិ Dao (sapa-tourism.com) |
Vovworld-ជនរួមជាតិ Dao បានហៅសៀវភៅបុរាណនេះគឺ Sau រឺ Tsau មាន
ន័យថាសំបុត្រសៀវភៅ។ សៀវភៅត្រូវបានកត់ត្រាដោយអក្សរនិមិត្តរូបតាមបែប
អក្សរ Han ប៉ុន្តែបានអានតាមភាសា Dao។ សៀវភៅបុរាណបាននិទានអំពីដំណើរ
ការផ្លាស់ទីលំនៅដ៏លំបាកលំបិនរបស់ជនរួមជាតិជាជនជាតិ Dao ក៏ដូចជាស្មារតី
តស៊ូអង់អាចក្លាហានរបស់គេក្នុងការជំនះលើធម្មជាតិ។ មានសៀវភៅខ្លះឆ្លុះបញ្ចាំង
ប្រវត្តិសាស្ត្របង្កើតអភិវឌ្ឍន៍របស់ជនជាតិ Dao រឺសៀវភៅកត់ត្រាបញ្ជីពង្សាវតានៃ
ត្រកូលជាក់ស្ដែងនីមួយៗ។ តាមរយៈនោះពន្យល់អំពីទម្លាប់ធ្វើសក្ការបូជា Bang
Vuong ជាព្រះធំបំផុតរបស់ជនជាតិ Dao។ លោក Phan Cam Thuong អ្នកស្រាវជ្រាវ
ទិតៀនវប្បធម៍វិចិត្រសិល្បៈវៀតណាមបានឲ្យដឹងថា៖
“ភាពវិសេសវិសាលរបស់ជនជាតិ Dao គឺធ្វើសក្ការបូជាអ្នកតា Bang បុរាណនិង
អ្នកដែលមានឥទ្ធិពលខាងសាសនា។ ក្នុងសៀវភៅជាច្រើនបានកត់ត្រាច្បាស់ថា
ជនជាតិ Dao បានលំហូរចូលទៅបណ្ដាដំបន់នៅវៀតណាមយ៉ាងម៉េចជាមួយដំណើរ
ការប្រវត្តិសាស្ត្រអភិវឌ្ឍន៍របស់គេនៅដំបន់ដីផ្សេងៗគ្នាដែលត្រូវបានកត់ត្រាក្នុងសៀវ
ភៅនោះ។”
ភូមិជនជាតិ Dao នីមួយៗមុននេះដូចជាបណ្ណល័យតូចមួយរក្សាបណ្ដាក្រម
សៀវភៅបុរាណ។ ត្រកូលនីមួយៗ គ្រួសារនីមួយៗមានក្រាំងពង្សាវតាកត់ទុកឡើង
វិញបំរ៉ែបំរួលអភិវឌ្ឍន៍របស់ត្រកូលខ្លួន។ តាមនោះជនរួមជាតិ Dao ទាំងអស់សុទ្ធតែ
ជាកូនចៅ Bang Vuong ទោះបីនៅកន្លែងណាក៏ដោយក៏ឯកភាពអំពីជំនឿវប្បធម៍ភាសា
និងទំនៀមទំលាប់។
ខ្លឹមសារសៀវភៅបុរាណរបស់ជនជាតិ Dao ដ៏សម្បូរបែប។ ទន្ទឹមនឹងតំលៃណែ
នាំអនុវត្តសីលធម៍នោះ នៅមានតំលៃអភិរក្សទំនៀមទំលាប់ពិធីការរបស់ជនជាតិ Dao
ទៀតផង។ លោក Cheo Ta Phung លេខាគណៈកម្មាធិការបក្សភូមិ U Si Sung ឃុំ Tai Phoi
ទីក្រុង Lao Cai បានឲ្យដឹងថា៖
“សៀវភៅបុរាណជាសៀវភៅដ៏ថ្លៃថ្លា។ សៀវភៅមើលថ្ងៃខែថ្ងៃជាវេលាល្អដើម្បី
សាងសង់ផ្ទះជ្រើសរើសថ្ងៃរៀបការ។ ព័ត៌មានជាច្រើនក្នុងសៀវភៅនៅកត់ត្រាទម្លាប់ពិធីបុណ្យសពរបស់ជនជាតិ Dao។”
ខុសពីជនជាតិភាគតិចផ្សេងៗរបស់វៀតណាមដែលគ្មានអក្សរ បទកំណាព្យចម្រៀងត្រូវបានបន្តគ្នាពិមាត់មួយទៅមាត់មួយនោះ ជនជាតិ Dao បានខ្ចីអក្សរ Han ដើម្បីប្រែទៅជាភាសា Dao ដើម្បីរក្សាទុកនូវតំលៃវប្បធម៍របស់ជនជាតិខ្លួន។ នេះ
ជាប្រការដែលមិនមែនជាជនជាតិណាក៏ធ្វើបានឡើយ។ លោក Phan Cam Thuong
បានឲ្យដឹងថា៖
“សៀវភៅទាំងអស់របស់ជនជាតិ Dao នៅដំណាក់កាលបុរាណត្រូវបានធ្វើដោយប្រភេទក្រដាស់ដោយឡែកជនជាតិ។ ប្រភេទក្រដាស់នោះត្រូវបានធ្វើដោយចំបើងនិងក៏ធ្វើដូចជាការធ្វើក្រដាស់ Do របស់មនុស្សនៅវាលទំនាបដែរ។ អក្សរបានសសេរដោយជក់លើក្រដាស។ បណ្ដាសៀវភៅនោះមិនធំទេ ប្រមាណ៣ដល់៤ពាន់អក្សរប្រហែលជារាប់សិបសន្លឹកក្នុងសៀវភៅមួយក្បាល។ មានសៀវ
ភៅទាយ សៀវភៅបង្រៀនអក្សរ សៀវភៅធ្វើសែនព្រេនជាដើម។”
ជីវភាពខាងវប្បធម៍ស្ទើរតែទាំងអស់បានបន្សល់ទុកក្នុងសៀវភៅបុរាណ។ សៀវភៅបុរាណមិនត្រឹមតែដើម្បីមនុស្សជនជាតិ Dao រក្សាប្រពៃណីរបស់ជីដូន
ជីតាប៉ុណ្ណោះទេ ថែមទាំងរួមចំណែកធ្វើឲ្យសម្បូរបែបបន្ថែមខឿនវប្បធម៍មហាគ្រួសារបណ្ដាជនជាតិវៀតណាមទៀតផង៕
THU HANG