ទំនៀមទម្លាប់វេចនំអន្សមក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម

(VOVWORLD) -ទំនៀមទម្លាប់វេចនុំអន្សមក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណី បានក្លាយទៅជាលក្ខណៈវប្ប ធម៌ប្រពៃណីដ៏ល្អប្រសើររបស់ជនជាតិវៀតណាម ដែលបានមរតកពីបុរាណកាលរហូត មកដល់បច្ចុប្បន្ននេះ។ ខណៈដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីនិងនិទាឃរដូវមក ដល់ ម្តងៗ មនុស្សម្នាបាននាំគ្នាវេចនំអន្សមសម្រាប់ហូបចូលឆ្នាំនិងដាក់សែន។
ទំនៀមទម្លាប់វេចនំអន្សមក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម - ảnh 1 ទិដ្ឋភាពវេចនំអន្សមនៅផ្ទះអ្នកស្រី Nguyen Thi Phuong (រូបថតៈ Ngọc Anh/VOV5)

យោងទៅតាមតំណាលរឿងព្រេងនិទានថា “នំអន្សម នំ Giay” នៅរជ្ជកាល Hung Vuong ទី៦ ស្តេច Hung បានត្រាស់បង្គាប់ព្រះរាជបុត្រ មកជួបព្រះភ័ក្តដោយបន្ទូលថា ព្រះរាជបុត្រណាស្វែងរកបានគ្រឿងដង្វាយថ្វាយធ្វើឲ្យព្រះអង្គពេញព្រះរាជហប្ញទ័យ ស្តេចនឹងឲ្យព្រះអង្គមួយនោះឡើងស្នងរាជ្យ។ ព្រះបុត្រទាំងអស់បានឡើងភ្នំ ចុះសមុទ្រដើម្បី ស្វែងរកគ្រឿងដង្វាយដើម្បីថ្វាយព្រះបីតា។ មានតែព្រះបុត្រទី១៨ ឈ្មោះ Lang Lieu ដែលព្រះអង្គក្របំផុតប៉ុន្តែចរិតស្លូតបូត ជាកូនមានកត្តញ្ញូ។ ក៏ព្រោះថារកមិនឃើញគ្រឿង ដង្វាយថ្វាយព្រះបិតា បានជាព្រះអង្គបានប្រើប្រាស់កសិផលប្រចាំថ្ងៃ ដូចជា អង្ករដំណើប សណ្តែក ខៀវ សាច់ជ្រូកនិងស្លឹកប្រទាលមួយប្រភេទ ដើម្បីវេចនំអន្សមនិងនំ Giay ដែលប្រភេទនំទាំងពីរនេះជានិមិត្តរូបឲ្យមេឃនិងដីដើម្បីធ្វើជាគ្រឿងដង្វាយថ្វាយព្រះបិតា។ ហើយគ្រឿងដង្វាយរបស់ព្រះរាជបុត្រ Lang Lieu គឺធ្វើឲ្យព្រះអង្គពេញព្រះរាជហប្ញទ័យហើយ ព្រះបិតាបានឲ្យព្រះអង្គ Lang Lieu ស្នងរាជ្យ។ តាំងពីនោះមក នំអន្សមនិងនំ Giay ក្លាយ ទៅជាគ្រឿងដង្វាយសក្តិសិទ្ធិក្នុងពិធីសែនព្រែនជីដូនជីតា បង្ហាញនូវទឹកចិត្តផឹកទឹកនឹក ដល់ប្រភពដើម ហើយក្លាយទៅជាម្ហូបពិសេស មិនអាចខ្វះបានក្នុងប៉ុន្មានថ្ងៃបុណ្យចូល ឆ្នាំថ្មីរបស់ប្រជាជន វៀតណាមឡើយ។

ទំនៀមទម្លាប់វេចនំអន្សមក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម - ảnh 2ចៅអង្គុយមើលយាយវេចនំអន្សម

        នំអន្សមវៀតណាមគឺមានលក្ខណៈពិសេសរបស់វៀតណាមដោយគ្មានលាយឡំ រូបមន្តរបស់ប្រទេសដទៃណាមួយឡើយ។ ពោលគឺ នំអន្សមត្រូវបានធ្វើដោយគ្រឿងផ្សំជិតស្និទ្ធ ជាមួយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ដូចជា អង្ករដំណើប សណ្តែកខៀវ សាច់ ជ្រូក ខ្ទឹមក្រហម ម្រេច ស្លឹកប្រទាលមួយប្រភេទនិងខ្សែសម្រាប់ធ្វើចំណង។ នំអន្សមជ្រុងជា និមិត្តរូបឲ្យដី ពណ៌ខៀវរបស់ស្លឹកប្រទាលតំណាងឲ្យផ្លែឈើផ្អែម សាច់ជ្រូកតំណាងឲ្យ សត្វនិងអង្ករដំណើបគឺតំណាងឲ្យអរិយធម៌ស្រូវទឹករបស់មនុស្ស។ ហើយនំអន្សម តែងតែមានតួនាទីពិសេសក្នុងអារម្មណ៍របស់ជនវៀតណាមគ្រប់រូប។ អ្នកស្រី Dinh Thanh Tu ជនហាណូយមួយរូបបានរៀបរាប់ថា៖

        “ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីមកដល់ម្តងៗ កុមារទាំងអស់ គឺចូលចិត្តមើល ឪពុក ម្តាយនិងជីដូនជីតាវេចនំអន្សមណាស់។ ហើយនេះក៏ជាឱកាសសម្រាប់ជួបជុំគ្រួ សារ។ កុមារវៀតណាមម្នាក់ៗ ពេលធំដឹងក្តី ប៉ុន្តែក្នុងអារម្មណ៍របស់ពួគកេ នៅដិតជាប់ រូបភាពការវេចនំអន្សមថ្ងៃចូលឆ្នាំថ្មីប្រពៃណី។ គ្មានជនជាតិណានៅលើពិភពលោក ដែលបានសែននំអន្សមដូចនៅវៀតណាមឡើយ។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលចូល ឆ្នាំថ្មីប្រពៃណីមកដល់ នំអន្សមថែមទាំងបានគេធ្វើជាកាដូ ក៏ដូចជាម្ហូបពិសេស សម្រាប់អញ្ជើញភ្ញៀវកិត្តយសទៀតផង”។

        នំអន្សមមានលក្ខណៈវិសេសវិសាល ពោរពេញទៅដោយអត្តសញ្ញាណជាតិ ដោយរបៀបវេចនិងចម្អិនផង។ ហេតុដូច្នេះបានជា នៅវៀតណាមមានភូមិជាច្រើន ដែលប្រកបមុខរបរវេចនំអន្សមប្រពៃណី។ អ្នកស្រី Nguyen Thi Phuong ភូមិ Dam ឃុំ Liem Tuyen, ខេត្ត Ha Nam ដែលជាភូមិមួយក្នុងចំណោមភូមិប្រកបរបរវេចនំអន្សម ល្បីឈ្មោះនៅវៀតណាម បានឲ្យដឹងថា៖

        “នំអន្សមឆ្ងាញ់ត្រូវជ្រើសរើសអង្កដំណើប សណ្តែកខៀវនិងសាច់ជ្រូកឆ្ងាញ់ ស្រស់។ អង្ករដំណើបត្រូវរើសប្រភេទអង្ករស្អិតទើបនំមាន រស់ជាតិឆ្ងាញ់។ សាច់ជ្រូក គឺត្រូវជាសាច់បីជាន់។ ហើយស្លឹកប្រទាលសម្រាប់វេចនំត្រូវជាស្លឹកមិនចាស់ពេក ហើយក៏មិនខ្ចីពេកដែរ នឹងធ្វើឲ្យនំមានពណ៌ខៀវស្អាត។ ការស្ងោនំអន្សមក្នុងអំឡុងពេល១០ ម៉ោង”។

        តាមទស្សនៈរបស់ជនវៀតណាម រូបភាពនំអន្សមនិងនំ giay  បានបង្ហាញនូវការ ជួបជុំរវាងដីនិងមេឃ និងស្តែងចេញនូវបំណងប្រាថ្នារបស់មនុស្សគឺចង់ទទួលបានភាព សុខសាន្តត្រានពេញមួយឆ្នាំកុំបី ខាន។ ទំនៀមទម្លាប់សែនព្រែននិងទទួលទាននំ អន្សមពេលចូលឆ្នាំថ្មីប្រពៃណីមកដល់របស់ជនវៀតណាម មានលក្ខណៈវប្បធម៌ ព្រលឹងផងនិងថែមទាំងបញ្ញាវន្តរបស់ជនវៀតណាមទៀតផង។ លោក Pham Van Luan នៅភូមិ Dam ឃុំ Tuyen ទីក្រុង Phu Ly ខេត្ត Ha Nam បានឲ្យដឹងថា៖

        “ថ្ងៃសែនជីដូនជីតាក្នុងបុណ្យចូលឆ្នាំថ្មីគឺត្រូវមាននំអន្សមដើម្បីសម្តែងនូវទឹកចិត្ត ចំពោះបុព្វបុរស។ ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណី ផ្ទះអ្នកណាក៏មាននំអន្សមដែរ។ ព្រោះ ថា ពេលឃើញឆ្នាំងស្ងោនំអន្សមគឺយើងទាំងអស់គ្នាមានអារម្មណ៍ថា បរិយាកាស បុណ្យចូលឆ្នាំថ្មីកំពុង រីកសាយភាយហើយ”។

        នំអន្សមជានិមិត្តរូបមិនអាចខ្វះបានក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀត ណាមមកដល់។ ទំនៀមទម្លាប់វេចនំអន្សមក្នុងប៉ុន្មានថ្ងៃចូលឆ្នំាថ្មីបានក្លាយទៅជា លក្ខណៈវប្បធម៌ដ៏ស្រស់ស្អាត គងវង្សជាមួយពេលវេលា និងដិតជាប់ក្នុងអារម្មណ៍ របស់ជនវៀតណាមគ្រប់រូបនៅពេលនិទាឃរដូវមកដល់ម្តងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ