(VOVworld)-ជនរួមជាតិ Ha Nhi បានស្នាក់នៅតាមតំបន់ព្រៃភ្នំភាគពាយព្យរាប់
រយឆ្នាំមកហើយ ដោយមានមនសិការផ្សាភ្ជាប់ជាមួយព្រៃភ្នំនិងទន្លេ។ ក្នុងជីវ
ភាពរស់នៅ ជនរួមជាតិ Ha Nhi បានចាត់ទុកព្រៃដូចជាប្រភពសម្រាប់រស់ ជាដំ
បូលផ្ទះ ហើយជ្រោះជាបង្អែកស្មារតីរបស់សហគមន៍ទាំងមូលផងដែរ។ ដោយ
ហេតុនេះ ជន រួមជាតិជាជនជាតិ Ha Nhi មានទម្លាប់រក្សាម្ចាស់ព្រៃ ប្រឹក្សាសែន
ព្រៃនិងការពារប្រភពទឹក តាំងពីយូយារណាស់មកហើយ។ ជំនឿសែនទេវតាព្រៃ
ទេវតាទឹករបស់ជនជាតិ Ha Nhi ដូចជាខ្សែព្រលឹងមួយបានបន្តពីជំនាន់មួយទៅ
ជំនាន់មួយ។
|
ទិដ្ឋភាពសែនទេវតាព្រៃព្រឹក្សារបស់ជនជាតិ Ha Nhi (រូបថតៈ http://danviet.vn/) |
ក្នុងជីវភាពរស់នៅខាងវិញ្ញាណគឺជនជាតិ Ha Nhi មានជំនឿជាក់ថា វត្ថុទាំង
អស់ សុទ្ធតែមានព្រលឹង។ ហើយតាមទស្សនៈប្រជាប្រិយរបស់ជនជាតិ Ha Nhi គឺ
ទេវតាព្រៃ ទេវតាទឹកសុទ្ធតែជាទេវតាមានភាពស្និទ្ធិស្នាលជាមួយជីវភាពរស់នៅ ប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប។ ជនជាតិ Ha Nhi បានចាត់ទុកថា ព្រៃ មានទេវតា
មួយដែររក្សាដែរ។ ភូមិនិមួយៗគឺមានព្រៃដោយឡែក ដែលត្រូវបានមនុស្សម្នាក្នុង ភូមិគោរពជានិច្ច។ លោក Nguyen Huu Son កម្មាភិបាលមន្ទីរវប្បធម៌ព័ត៌មានខេត្ត
Lao Cai បានឲ្យដឹងថា៖
“ភូមិនីមួយៗគឺមានព្រៃរបស់ភូមិគ្រប់គ្រង ហើយព្រៃនោះគឺសក្តិសិទ្ធិណាស់! ទោះ
បីជានៅក្នុងព្រៃមានអុសច្រើនក៏ដោយគឺគ្មានអ្នកណាហានយកដែរ។ ជនរួមជាតិ
ជនជាតិ Ha Nhi នឹងមកទីនេះមួយឆ្នាំម្តងដើម្បីធ្វើពិធីសែនព្រេនផងដែរ”។
ក្នុងពិធីសែនព្រៃប្រឹក្សាជារៀងរាល់ឆ្នាំ ប្រជាជននឹងដាក់ដើមឬស្ស៊ីពក ដែល
តាមភាសាតំបន់ហៅថា “Ta Leo ” មានន័យថាហាមចូលព្រៃ។លើ “Ta leo” នេះ គេ
បានបិទ ក្រចកជ្រូកមួយជាសញ្ញាបង្ហាញថា អ្នកណារំលោភគឺត្រូវផាក់ពិន័យជ្រូក
មួយក្បាល។ លោក Ly So Cho ជនជាតិ Ha Nhi នៅឃុំ Y Ty ស្រុក Bat Xat ខេត្ត
Lao Cai បានឲ្យដឹថា៖
“ប្រសិនបើអ្នកប៉ះក្រចកជ្រូកដែលបានសែននៅក្នុងព្រៃនេះ គឺត្រូវផាកពិន័យ។
ប៉ុន្មានថ្ងៃសែននេះ គឺសម្រាប់ ខ្មោច ហើយអ្នកដទៃមិនបានចូលឡើយ។ ក្រោយបី
ថ្ងៃសែន រួចទើបអាចូលព្រៃបាន”។
ជនជាតិ Ha Nhi បានចាតុទុកថា ជ្រូកជាសត្វសក្តិសិទ្ធិសម្រាប់សែនទេវតា
ដោយគេជឿថា សត្វមួយក្បាលនេះ នឹងទៅរស់នៅជាមួយមនុស្សនៅភពអ្នក
ស្លាប់។ដោយហេតុនេះ ជារៀងរាល់ឆ្នាំ បន្ទាប់ពីការសែនព្រេននោះ ជនជាតិ Ha
Nhi នៅរក្សាឆ្អឹងជ្រូកដូចជារក្សាព្រលឹងរបស់ទេវតាដោយបំណងប្រាថ្នា ប្រទានពរ
ដល់អ្នកភូមិ។ លោក Chu Gi Tho ជនជាតិ Ha Nhi ម្នាក់នៅឃុំ Y Ty ស្រុក Bat Xat
បានឲ្យដឹងថា៖
“នៅក្នុងថ្ងៃសែនព្រៃប្រឹក្សារបស់ជនជាតិ Ha Nhi គឺមានបាយដំណើបដែលចំអិន
ស្រាប់ នៅផ្ទះទើបយកមកសែននៅព្រៃ។ ក្រៅពីជ្រូក គឺមាន់ក៏ត្រូវយកមកសែន
ដែរ។ គោលដៅគឺដើម្បីឲ្យទេវតាឃើញផ្ទាល់”។
ក្នុងភូមិស្រុករបស់ជនជាតិ Ha Nhi ការគ្រប់គ្រងប្រភពធនធានធម្មជាតិត្រូវ បានជនរួមជាតិយកចិត្តទុកដាក់ជាពិសេស។ ជនជាតិ Ha Nhi មានប្រពៃណីដាំស្រូវនៅលើវាលស្រែកាំជណ្តើរ។ ជាពិសេស នៅវាលស្រែមួយៗនេះគឺប្រព័ន្ធ ប្រឡាយតាមបែបវិទ្យាសាស្រ្ត។ ជនជាតិ Ha Nhi ចេះប្រើកម្លាំងទឹកសម្រាប់ធ្វើជា ត្បាល់បុកអង្ករទៀតផង។ ហើយនៅភូមិមួយចំនួនរបស់ជនជាតិ Ha Nhi គឺមាន ត្បាល់ខ្លះមានអាយុកាលរាប់សិបឆ្នាំប៉ុន្តែនៅដំណើរសកម្មភាពល្អ ជួយឲ្យ កាត់ បន្ថយកម្លាំងពលកម្មរបស់អ្នកភូមិផងដែរ។
ធ្វើដំណើរនៅព្រៃស្រោងរបស់ជនជាតិ Ha Nhi ដូចជាចូលក្នុងភពចំឡែក
ដែរ។ដោយសារព្រៃឈើនេះនៅរក្សាបានភាពរហៅស្ថាន មានតែស្នូរ ស្លឹកឈើ
ធ្លាក់ឭស្រោកស្រាក ឬសម្លេងទឹកហូរកាត់ជ្រោះ ដូចជានាំមនុស្ស ចូលក្នុងប្រភព
រឿងព្រេងដែរ។ នៅក្នុងព្រៃមានដើមឈើខ្លះដែមមនុស្ស៣ទៅដល់៤នាក់ឧិបមិន
ជុំផង បានបង្ហាញថា អ្នកភូមិនៅទីនេះការពារព្រៃឈើយ៉ាងដូចម្តេចដែរ។ ទំនៀម
ទម្លាប់ការពារព្រៃ ការពារប្រភពទឹក រក្សាធម្មជាតិគឺដិតជាប់ ក្នុងអារម្មណ៍របស់
ជនរួមជាតិជាជនជាតិ Ha Nhi និងក្លាយទៅជាទំនៀមទំលាប់ លក្ខណៈវប្បធម៌ដ៏
ស្អាតប្រណីរបស់ជនរួមជាតិតំបន់ភ្នំផងដែរ៕