ទំនៀមទម្លាប់សែនព្រេនសូមសេចក្តីសុខរបស់ជនជាតិ M’nong

(VOVWORLD) -ទំនៀមទម្លាប់សែនព្រេនសូមសេចក្តីសុខជាលក្ខណៈវប្បធម៌មានតាំងពីយូរ ណាស់មកហើយរបស់ជនជាតិ M’nong នៅ Tay Nguyen។ ពិធីសែននេះ គឺ នាំមកឲ្យគ្រួសារអ្នកសែននូវស្មារតីនឹងនរចិត្តក្នុងការងាររបស់ខ្លួន និងមានអារម្មណ៍ថា ទទួលបានភាពសុខ ដុមគ្រប់កាលៈទេសៈ។ ហើយនេះក៏ត្រូវបានចាត់ទុកជាឱ កាសដើម្បីក្រុមគ្រួសារចូលរួមសប្បាយជាមួយអ្នកជំងឺដែលជាសះស្បើយ។
ទំនៀមទម្លាប់សែនព្រេនសូមសេចក្តីសុខរបស់ជនជាតិ M’nong - ảnh 1 គ្រូសែនកំពុងអនុវត្តពិធីសែននៅមុខផ្ទះ

ពិធីសែនសូមសេចក្តីសុខរបស់ជនជាតិ M’nong គឺបានប្រព្រឹត្តទៅ តាមលក្ខណៈគ្រួសារ ហើយត្រូវអនុវត្តនាពេលព្រលប់។ ដើមឡើយ ម្ចាស់ផ្ទះ ត្រូវ អញ្ជើញគ្រូសែនមានកិត្យានុភាពបំផុតក្នុងភូមិមកសែន។ គ្រឿងដង្វាយ សម្រាប់ត្រៀមរៀបចំគឺ ស្រាពាងពីរ ជ្រូកមួយក្បាល មាន់មួយក្បាល ទឹក បាយ មួយចានទើបឆ្អិន អង្ករមួយចាននិងទានមួយដើម។ លោកស្រី U Wit នៅភូមិ Na Suoc ឃុំ Ea Huar ស្រុក Buon Don ខេត្ត Dak Lak បានរៀបរាប់អំពីពិធី សែនសូមសេចក្តីសុខដូច្នេះ៖

        “ប្រសិនបើយើងឈឺយូរហើយនោះ ក្រោយពីបានជាសះស្បើយនឹងរៀប ចំនូវពិធីសែនតូចមួយ ហើយគ្រឿងដង្វែយមានជ្រូកតូច មាន់តូចក៏បានដែរ។ តាមនោះ នឹងធ្វើឲ្យយើងមានអារម្មណ៍នឹងនរជាង ស្ពាយទឹក ពុះអុសដូចមុន មានន័យថា ធ្វើតាមសម្រួល ចៀសវាងនូវគ្រោះចង្រៃអកុសល”។

        ពិធីសែនសូមសេចក្តីសុខរបស់ជនជាតិ M’nong គឺរួមមានទាំងពិធីសែន នៅមុខផ្ទះផងនិងសែនក្នុងផ្ទះផង។ ពិធីសែននៅខាងមុខផ្ទះគឺត្រូវមានសា្រ មួយពាងតូចនិងសាច់ជ្រូក ហើយម្ចាស់ផ្ទះក៏ត្រូវត្រៀមរៀបចំប្រដាប់ជានិមិត្តរូប ឲ្យទ្រពសម្បត្តិក្នុងផ្ទះប្រគេនជីដូនជីតាផង។ នោះអាចជារូបដំរី រូបក្របី ឬរូប គោមួយ ដែលបានធ្វើពីដងដើមចេកនិងស្លឹកចេក។ ឈុតឃ្មោះមួយមាន៦ គ្រឿងធ្វើពីសំបក់ឃ្លោកគ្រាម ហើយពាងស្រាជានិមិត្តរូបគឺធ្វើពីសំបកស៊ុត ផងដែរ។

        ពេលអនុវត្តពិធីសែននៅមុខផ្ទះគឺមានតែម្ចាស់ផ្ទះនិងគ្រូសែនតែប៉ុណ្ណោះ។ អ្នកដទៃ ជាពិសេសគឺអ្នកទទួលការសែនសូមសេចក្តីសុខគឺសុទ្ធតែនៅក្នុងផ្ទះ។ គ្រូសែននិងសូត្រថា ក្រុមគ្រួសារបានត្រៀមជាស្រេចនូវវត្ថុជំនួសដើម្បីនាំព្រលឹងទៅ ហើយកុំឆាឆៅសមាជិកក្នុងក្រុមគ្រួសារទៀត។ ហើយ វត្ថុសម្រាប់សែន នៅខាងក្រៅផ្ទះនោះគឺមិនអាច យកចូលក្នុងផ្ទះទេ។ លោក Bo Mplưl នៅឃុំ Ea Huar ស្រុក Buon Don ខេត្ត Dak Lak បានបកស្រាយនូវអត្ថន័យនៃការ សែននៅមុខផ្ទះដូច្នេះ៖

        “ពិធីសែននេះគឺសំដៅបួងសួងសូមទេវតា ជាពិសេសគឺសូមឲ្យព្រលឹងរបស់អ្នកបានចែកឋានទៅនោះ ប្រទានពរឲ្យអ្នកជំងឺទើបជាសះស្បើយឬអ្នក មានសុខភាពមិនសូវល្អ ឲ្យមានសេចក្តីសុខ ហូបចុក ធម្មតា ហើយសូមឲ្យអ្នក ទទួលបានការសែនសូមសេចក្តីសុខកុំឲ្យជួបការឆាឆៅទៀត”។

        បន្ទាប់ពីសែននៅមុខផ្ទះរួច ម្ចាស់ផ្ទះនិងគ្រូសែននឹងចូលក្នុងផ្ទះវិញដើម្បី បន្តការសែន។ នៅទីនេះ អ្នកទទួលបានការសែនសូមសេចក្តីសុខនឹងរងចាំនៅ ក្បែពាងស្រា។ ជុំវិញពាងស្រានៅមានមាន់ស្ងោមួយក្បាល អង្ករមួយចាន ទាន មួយដើម ឈាមជ្រូកមួយចាន កងដៃសំរឹទ្ធនិងសំឡីតិចតូច។ គ្រូសែនអង្គុយ ទល់មុខនឹងអ្នកទទួលការសែនបានចាប់ផ្តើមការអធិដ្ឋាន៖

        “ថ្ងៃនេះម្ចាស់ផ្ទះយើងខ្ញុំរៀបចំពិធីសែន ដើម្បីអ្នកម្ចាស់ទទួលបានសេចក្តី សុខ ពីឥឡូវតទៅនឹងទទួលទានឆ្ងាញ់ គេងលក់ មិនបារម្ភលើអ្វីសោះ ធ្វើស្រែ ចំការបានដូចមុន សូមទេវតាប្រទានពរនូវសុខភាពល្អប្រកបទាំងភាពសុខសាន្តត្រានផងដែរ”។

        ពេលអធិដ្ឋានរួចមក គ្រូសែននឹងយកសំឡីគាបជាមួយកងដៃសំរឹទ្ធ ជ្រលកក្នុងទឹក ក្នុងគោលបំណងសូមទេវតាប្រទានពរនូវសេចក្តីសុខចម្រើន។ បន្ទាប់មក គ្រូសែននឹងពាក់កងដៃសំរឹទ្ធលើដៃរបស់អ្នកទទួលការសែន។ ក្រោយពីពិធីសែនទាំងអស់នោះ អ្នកទទួលការសែននឹងជាអ្នកដំបូងបឺតស្រា ពាង បន្ទាប់មកគឺម្ចាស់ផ្ទះនិងសមាជិកក្នុងគ្រួសារ។

        ពីមុននេះ ក្នុងសហគមន៍ជនជាតិ M’nong ខណៈដែលអ្នកភូមិមានជំងឺ គឺ ត្រូវអញ្ជើញគ្រូសែនមកសែន ហើយពេលជាសះស្បើយហើយតែងធ្វើពិធី សែនសូមសេចក្តីសុខ។ បច្ចុប្បន្ននេះ ប្រព័ន្ធសុខាភិបាលបានរីកសាយភាយ ពេញភូមិស្រុក។ អ្នកភូមិនៅពេលមានជំងឺ តែងនាំគ្នាទៅពិនិត្យព្យាបាលតាម មូលដ្ឋានសុខាភិបាល។ តាមនោះ ទំនៀមទម្លាប់សែនសូមសេចក្តីសុខរបស់ ជនជាតិ M’nong ក៏មិនសូវពេញនិយមដូចមុនដែរ។ ប៉ុន្តែ តាមស្ថានភាព សេដ្ឋកិច្ចរៀងៗខ្លួន គ្រួសារនីមួយៗអាចរៀបចំពិធីសែននេះដូចជាពិធីអំណរ សាទរមួយ ដែលចាត់ទុកនោះជាការរក្សាប្រពៃណីវប្បធម៌ជនជាតិផង និងដូច ជាការកំដរផ្លូវចិត្តមួយដើម្បីអ្នកភូមិគ្រប់រូបមានមនសិការថែទាំសុខភាពរបស់ ខ្លួននិងខិតខំធ្វើការរកស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ