ទំនៀមទម្លាប់ “Juê nuê” ក្នុងអាពាហ៍ពិពាហ៍របស់ជនជាតិ E de
TO TUAN -  
(VOVWORLD) -
ទំនៀមទម្លាប់ Jue nue (តំណពូជ) ជាទំនៀមទម្លាប់ប្រពៃណីក្នុងអាពាហ៍ពិពាហ៍របស់ ជនជាតិ E de។ ទំនៀមទម្លាប់នេះបានកំណត់ថា ពេលដែលប្តីស្លាប់ទៅ ស្ត្រីជាមេ មាយនឹងមានសិទ្ធិទាមទារខាងប្តីឲ្យយកប្អូនប្រុសមួយរបស់ប្តីធ្វើជាស្វាមីនិងផ្ទុយទៅ វិញ ពេលដែលប្រពន្ធស្លាប់ទៅ បុរសជាប្តីត្រូវយកនារីមិនទាន់មានប្តីមួយខាងប្រពន្ធ មកធ្វើជាភរិយាដែរ។ ហើយបច្ចុប្បន្ននេះ ទោះបីជាទំនៀមទម្លាប់នេះមានការផ្លាស់ ប្តូរខ្លះក៏ដោយ ប៉ុន្តែនៅតែមាននៅក្នុងសហគមន៍ជនជាតិ E de ផងដែរ។
ទំនៀមទម្លាប់ Jue nue បានកំណត់ថា ពេលដែលប្តីស្លាប់ទៅ ស្ត្រីជាមេម៉ាយនឹងមានសិទ្ធិទាមទារខាងប្តីឲ្យយកប្អូនប្រុសមួយរបស់ប្តីធ្វើជាស្វាមីនិងផ្ទុយទៅ វិញពេលដែលប្រពន្ធស្លាប់ទៅ បុរសជាប្តីត្រូវយកនារីមិនទាន់មានប្តីមួយខាងប្រពន្ធ មកធ្វើជាភរិយាដែរ។ |
ទំនៀមទម្លាប់ Jue nue ជាទំនៀមទម្លាប់អាពាហ៍ពិពាហ៍ប្រពៃណីមួយបែប និង ត្រូវបានសហគមន៍ជនជាតិ E de អនុវត្តដោយស្ម័គ្រចិត្ត។ ឆ្លងកាត់ពេលវេលាជា ច្រើននោះ ទំនៀមទម្លាប់នេះត្រូវបានរក្សាប្រកបដោយនិរន្តរភាព ដោយកំណត់ ច្បាស់ថា “អ្នកស្លាប់ទៅគឺត្រូវបានតំណ ពូជតាមរយៈមនុស្សផ្សេង”។ សហគមន៍ជនជាតិ E de មុននេះរស់នៅដោយឡែកនៅតំបន់ព្រៃភ្នំ ជីវភាពរស់នៅអាស្រ័យលើធម្មជាតិ និងជា និច្ចកាលត្រូវប្រឈមមុខនឹងគ្រោះធម្មជាតិ អាសន្នរោគ តាមនោះ ទំនៀមទំលាប់នេះអនុញ្ញត្តិឲ្យតំណពូជ កម្លាំងពលកម្ម ដើម្បីការពារភូមិស្រុកនិងធានាជីវ ភាពរស់នៅរបស់សហគមន៍ទាំងមូល។ ជនជាតិ E de កាន់របបម្តាយ នារីក្នុងផ្ទះមានអំណាចនិងមានសិទ្ធិសម្រេចបញ្ហាសំខាន់ៗច្រើន។ ហេតុដូច្នេះបាន ជា ពេលដែលប្តីស្លាប់ទៅ ស្ត្រីជាប្រ ពន្ធនោះមានសិទ្ធិទាមទារឲ្យខាងប្តីត្រូវយក ជំនួសដោយប្អូនបង្កើតរបស់ប្តីដើម្បីធ្វើជាស្វាមី។ ផ្ទុយទៅវិញប្រសិនបើប្រពន្ធស្លាប់ នោះ បុរសជាប្តីនឹងត្រូវយកប្អូនស្រីបង្កើតឬប្អូនជីដូនមួយរបស់ប្រពន្ធធ្វើជាភរិយា ដើម្បីរក្សាតំណពូជ។ លោក Nguyen Cao Thien អ្នកស្រាវជ្រាវវប្បធម៌ជនជាតិបាន ឲ្យដឹងថា៖
“ជនជាតិ E de តែងតែចាត់ទុកគ្រួសារជា “hru’ mđao” មានន័យថាគ្រួសារសុខសាន្តជាកន្លែងសម្រាប់ជីដូនជីតានិងកូនចៅចែករំលែកក្តីសប្បាយឬការទុក្ខព្រួយក្នុង ជីវភាពប្រចាំថ្ងៃ។ ក្នុងនោះ ឪពុកម្តាយ ជាទីបង្អែកដ៏រឹងមាំរបស់កូនចៅ។ ការដែល ស្វែងរកឲ្យក្មេងអភព្វ មកជំនួសឪពុកឬម្តាយដែលចែកឋាននោះ ដើម្បីចិញ្ចឹមបីបាច់ជាប្រការចាំបាច់”។
ទំនៀមទម្លាប់ “Jue nue” មិនត្រឹមតែស្វែងរកឪពុកឬម្តាយធ្វើជាបង្អែកស្មារតី សម្រាប់កុមារកំព្រាឪពុកឬម្តាយ ស្វែងរកគូសម្រាប់នៅ រស់តែប៉ុណ្ណោះ ថែមទាំង ហើយអ្នកជំនួសនេះនៅ មានភារកិច្ចថែទាំកូន គ្រប់គ្រងទ្រព្យសម្បត្តិ និងរក្សាគ្រួសារដូចដើមទៀតផង។ ហេតុ ដូច្នេះបានជា ទំនៀមទម្លាប Jue nue ត្រូវបានចាត់ទុកជាទំនៀមទម្លាប់ធម្មតា នឹង ត្រូវបានសហគមន៍អនុវត្តដោយស្ម័គ្រចិត្ត។ ក្នុងករណីដែលអ្នកnue (អ្នកតំណស្នង) មានវ័យអាយុខ្ពស់ទាបជាងគ្នា ត្រឹមតែជាប្តីប្រពន្ធច្បាប់ក៏បានចែងច្បាស់លាស់ថា “ប្រសិនបើអ្នកមេម៉ាយឬពោះម៉ាយមានអាយុខ្ពស់ ហើយអ្នកជំនួសគឺនៅតូច មិនទាន់ឆ្លើយតបតម្រូវការធ្វើជាប្តីប្រពន្ធនោះ គឺអ្នកមេម៉ាយ និងពោះម៉ាយនោះត្រូវចិញ្ចឹមបីបាច់ឲ្យ “nue” ដូចក្មេងធម្មតាមួយដែរ”។ ច្បាប់ក៏ កំណត់បន្ថែមថា អ្នកមេម៉ាយឬពោះ ម៉ាយត្រូវចេះ “ថែទាំនិងរងចាំ nue រហូតដល់ ពេលដែល nue អាចបំពេញល្អតួនាទីរក្សាតំណពូជបាន”។ ប្រសិនបើអ្នកណារំលោភលើ ប្រការទាំងអស់ពោលខាងលើ មានន័យថា អ្នកនោះរំលោភទំនៀមទម្លាប់ប្រពៃណី។
បច្ចុប្បន្ននេះ ទំនៀមទម្លាប់ Jue nue (តំណពូជ) របស់ជនជាតិ E de គឺមានការ ផ្លាស់ប្តូរជាច្រើន។ ទំនៀមទម្លាប់នេះមិនស្ថិតក្នុងការចាប់បង្ខំទេ គឺអាស្រ័យលើ មរតករបស់អ្នកនៅរស់។ ពោលគឺ ក្នុងចំណោមសាច់ ញ្ញាតិមានការយល់ព្រម ទើបទំនៀមទម្លាប់តំណពូជប្រព្រឹត្តទៅបាន។ ហើយអ្នកជំនួសរៀបអាពាព៍ពិពាហ៍ ជាមួយបងថ្លៃស្រី ប្អូនថ្លៃស្រី ឬបងថ្លៃប្រុស ប្អូនថ្លៃប្រុស អាចបដិសេធអាពាហ៍ពិពា ហ៍ ប្រសិនបើឃើញថាមិនសមស្របសម្រាប់ខ្លួន។ ជំនួសឲ្យការយកបងថ្លែប្រុសធ្វើ ជាស្វាមីនោះ នារីនិងគ្រួសាររបស់នាងអាចចិញ្ចឹមកូនរបស់បងស្រីខ្លួនដើម្បីបងថ្លៃ ប្រុសអាចទៅស្វែងរកសុភមង្គលថ្មី។ បងថ្លៃប្រុសពេលនោះ នឹងទុកទ្រព្យសម្បត្តិ ទាំងអស់ទាំងកូនឲ្យគ្រួសារខាងប្រពន្ធ។ លោក Nguyen Trong Hung អ្នកស្រាវជ្រាវ វប្បធម៌ជនជាតិ Tay Nguyen បានចាត់ទុកថា៖
“តាមមតិរបស់ខ្ញុំគឺទុកឲ្យអ្នកភូមិគេសម្រេចចុះ។ បើអ្នកភូមិគេឃើញថាមិនចាំ បាច់គឺគេមិនរក្សាទេ ប៉ុន្តែគេត្រូវការនិងឃើញថាចាំបាច់សម្រាប់ជីវភាពរបស់ពួកគេ គឺពិតណាស់ថាគេនឹងរក្សាដែរ”។
តាមស្ថានភាពជាក់ស្តែង ការរក្សានិងការពារគ្រួសារយកតាមត្រ កូលម្តាយរបស់ ជនជាតិ E de មិនត្រឹមតែបង្ហាញតាមរយៈទំនៀមទម្លាប់ Jue nue ប៉ុណ្ណោះទេ ថែម ទាំងបង្ហាញតាមរយៈទំនាក់ទំនងរវាងបងប្អូនស្រីបង្កើតនិងកូនៗរបស់ពួកគេទៀត។ ក្នុងគ្រួសារខាងម្តាយ នារីៗក្នុងផ្ទះតែងតែចាត់ទុកកូនរបស់បងឬប្អូនបង្កើតដូចជាកូន បង្កើតរបស់ខ្លួនដែរ។ មិនត្រឹមតែប៉ុណ្ណោះ នារីនិងបុរសដែលជាអ្នកជំនួសតាមទំ នៀមទម្លាប់នោះគឺស្រឡាញ់ថែទាំកុមារកំព្រាឪពុកម្តាយដូចជាកូនបង្កើតរបស់ខ្លួន។ តាមនោះ ការដែលនារីនិងបុរសយល់ព្រមក្លាយទៅជាអ្នកជំនួស nue នោះ គឺមិន ត្រឹមតែផ្តើមចេញពីក្តីស្រឡាញ់ ប៉ុណ្ណោះទេ ថែមទាំងមានការទទួលខុសត្រូវនិងក្តី ស្រឡាញ់ក្មេងៗទាំងនោះទៀតផង៕
TO TUAN