ទំនៀមទំលាប់ប្រពៃណីក្នុងពិធីរៀបអាពារហ៍-ពិពារហ៍របស់ជនរួមជាតិ M’Nong

ទំនៀមទំលាប់ប្រពៃណីក្នុងពិធីរៀបអាពារហ៍-ពិពារហ៍របស់ជនរួមជាតិ M’Nong - ảnh 1
ទំនៀមទំលាប់ប្រពៃណីនៃការរៀបអាពារហ៍-ពិពារហ៍របស់ជនរួមជាតិ M’Nong (phunukieuviet.vn)

        Vovworld-បណ្ដារដូវពិធីបុណ្យវាយគង់ឃ្មោះ ពិធីបុណ្យបួងសួងសូមឲ្យ​
ភ្លៀង​ធ្លាក់ បួងសួងសូមឲ្យរដូវអំណោយផលជាដើម ជាឱកាសល្អអស្ចារ្សដើម្បី​កំលោះក្រមុំជនរួមជាតិ M’Nong ស្វែងរកគ្នា។​ បន្ទាប់ពីជ្រើសរើសបានក្រមុំ​ដែល
ខ្លួនពេញចិត្តហើយ កំលោះបានសូមឪពុកម្ដាយពឹងពូក្នុងគ្រួសាររឺមេអណ្ដើកក្នុង
ត្រកូលទៅផ្ទះខាងកូនក្រមុំដើម្បីស្ដីដណ្ដឹងឲ្យកូនកំលោះខ្លួន។ ជាជនជាតិមួយ
ក្នុង​ចំណោម​ជនជាតិភាគតិចចំនួន៥នៅវៀតណាមនៅរក្សារបបមាតុភាព ហេតុ​
នេះហើយនារី M’Nong ម្ចាស់ការជាងក្នុងការរៀបអាពារហ៍-ពិពារហ៍។ បងស្រី
Nguyen Thi Ngoc កម្មាភិបាលស្រាវជ្រាវវប្បធម៍ជនជាតិនៅសារៈមន្ទីរ​ជនជាតិ
វិទ្យាខេត្ត Dac Lac បានឲ្យដឹងថា៖

        “តាមរបបមាតុភាពរបស់ជនរួមជាតិ M’Nong កូនកំលោះនឹងមក​នៅផ្ទះខាង
ប្រពន្ធ ហេតុនេះហើយគ្រួសារកូនកំលោះបាននាំមកដល់គ្រួសារខាងកូនក្រមុំនូវ
ជំនូនមួយចំនួនក្នុងនោះមានក្របីមួយក្បាលនិងវត្ថុ​ផ្សេងៗ​ទៀត។ គ្រួសារក្រមុំត្រូវ
បំពេញដ៏គ្រប់គ្រាន់រាល់លក្ខណៈដែលគ្រួសារ​កំលោះបានបង្កាប់។”

        ទម្លាប់រៀបអាពារហ៍-ពិពារហ៍របស់ជនរួមជាតិ M’Nong ក៏មានលក្ខណៈដូច​ជា
​ជនជាតិ Kinh ផងដែរ។ មុនបង្អស់គឺពិធីភ្ជាប់ពាក្យ។ ពិធីនេះជានិច្ចកាលប្រព្រឹត្តទៅ
នាពេលយប់ (ពីម៉ោង២០ដល់២១) ដើម្បីគ្រួសារកំលោះមិនត្រូវអាម៉ាស់ពេលត្រូវ
បដិសេធ។ គ្រួសារខាង​កំលោះ​នាំមកដល់គ្រួសារខាងក្រមុំនូវជំនូនសុំភ្ជាប់ពាក្យ។ មុនពេលទទួលវត្ថុ ឪពុកម្ដាយ​ក្រមុំនឹងសួរកូនស្រី ប្រសិនបើក្រមុំយល់ព្រមទើប
គេបានទទួលវត្ថុទាំងនោះ។ ​ភាគីទាំងពីរ​ត្រូវ​អានបញ្ជីប្រចាំត្រកូល ប្រសិនបើមិន
ជាន់ត្រកូលទើបនឹងបានរៀប​អាពារហ៍​-ពិពារហ៍។

        ប្រមាណ១ឆ្នាំក្រោយនោះ ដល់ថ្ងៃកំណត់ គ្រួសារកូនកំលោះនឹងបញ្ជូនជន​ចាស់
ជរាម្នាក់មានកិត្យានុភាពរួមជាមួយកំលោះមួយចំនួននាំជំនូនដល់គ្រួសារកូនក្រមុំធ្វើ
ពិធីផ្សំផ្គុំ។ មេអណ្ដើតនៅខាងគ្រួសារកំលោះនឹងជូនខ្សែករឲ្យក្រមុំ​និងជូនកងដៃសំរិទ្ធ
ឲ្យកំលោះ។ ​ជាមួយពិធីការនេះ គ្រួសារទាំងពីរបានទទួល​ស្គាល់គូរស្រករបានក្លាយ
ទៅជាប្តីប្រពន្ធ។ គ្រួសារក្រមុំនឹងធ្វើពិធីសែនព្រេន​រាយការជាមួយទេវតាជីដូនជីតាថា គេជាអ្នកក្នុងផ្ទះ។ ពិធីអាពារហ៍-ពិពារហ៍បាន​រៀបចំឡើងនៅគ្រួសារកូនក្រមុំប្រមាណ
១សប្ដាហ៍បន្ទាប់ពីពិធីផ្សំផ្គុំ។ ដើម្បីត្រៀម​ឲ្យ​ពិធីអាពារហ៍-ពិពាហ៍គ្រួសារក្រមុំបានត្រៀម
អង្កស១០០ជាល ស្រា១០០កាទិន កាប់​គោដើម្បីអញ្ចើញភ្ញៀវ។ លោក A Ma Phong
ជនរួមជាតិ M’Nong មួយនាក់បាន​ឲ្យដឹងថា៖

        “មុននេះចំណាយឲ្យពិធីអាពារហ៍-ពិពារហ៍មិនច្រើនទេ ប៉ុន្តែពិធីនេះប្រព្រឹត្តទៅ
យូរៗពី២ដល់៣ថ្ងៃ។ គ្រួសារបានកាប់គោជ្រូកមាន់អញ្ចើញត្រកូលទាំងពីរនិង​អញ្ចើញ​អ្នកភូមិទាំងមូល។ ពិធីការជាច្រើនត្រូវបានរៀបចំឡើងជាមួយពាក្យជូនពរផឹកស្រា
អិចច្រៀងរបាំវាយគងឃ្មោះប្រសិទ្ធិពរឲ្យកំលោះក្រមុំអូសបន្លាយ២ដល់៣ថ្ងៃ។”

        អ្នកមកចូលរួមពិធីអាពារហ៍-ពិពារហ៍សុទ្ធតែយកមកជាមួយស្រា អង្កដំណើប
​ស្បៀងអាហារ ចូលរួមក្នុងទិវាសប្បាយរបស់គ្រួសារ។ បន្ទាប់ពីពិធីអាពារហ៍-ពិពារហ៍
នោះ នៅមានពិធីជូនកូនកំលោះនៅថ្ងៃក្រោយ។ រៀបអាពារហ៍-ពិពារហ៍​រួចហើយ គូរស្រករត្រូវក្នុងផ្ទះក្នុងអំឡុង៧ថ្ងៃ មិនបានចេញទៅខាងក្រៅជួប​អ្នក​ដទៃឡើយ។ បន្ទាប់នោះគេបានត្រឡប់មកគ្រួសារខាងកូនកំលោះក្នុងរយៈពេល៧ថ្ងៃ ហើយមក
គ្រួសារកូនក្រមុំរស់នៅអស់មួយជីវិត។

        ពិធីរៀបអាពារហ៍-ពិពារហ៍របស់ជនរួមជាតិ M’Nong ជាទំនៀមទំលាប់​ល្អ​ពោពេញ
ទៅដោយចរិតលក្ខណៈមនុស្សសាស្ត្រ ​អត្តសញ្ញាណ​ជាតិនិងត្រូវបាន​បងប្អូនជនរួមជាតិ
M’Nong កោតគោរពថែរក្សា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ