ទំនៀមទំលាប់រៀបអាពាហ៍ពិពាហ៍ដ៏វិសេសវិសាលរបស់ជនជាតិ Cao Lan នៅ ខេត្ត Quang Ninh

(VOVWORLD) - ចំពោះជនជាតិណាមួយក៏ដោយ ពិធីរៀបអាពាហ៍ពិពាហ៍ជាពេលវេលាដ៏ សំខាន់ ដែលកត់សម្គាល់នូវភាពធំពេញវ័យនិងជារបត់សំខាន់ក្នុងឆាកជីវិតមនុស្ស ម្នាក់ៗ ចំពោះជនជាតិ Cao Lan នៅស្រុក Ba Che ខេត្ត Quang Ninh ពិធីរៀប អាពាហ៍ពិពាហ៍ជាលទ្ធផលដែលកំលោះក្រមុំភ្ជាប់និស្ស័យគ្នាតាមរយៈការណាត់ជួប ការសាសងផ្ដោះផ្ដងគ្នានៅក្រោមពន្លឺព្រះច័ន្ទបញ្ចាំងរស្មីពេញមួយយប់។ ជា បណ្ដើរៗ ពួកគេស្រឡាញ់គ្នាហើយនាំគ្នារៀបអាពាហ៍ពិពាហ៍។

ទំនៀមទំលាប់រៀបអាពាហ៍ពិពាហ៍ដ៏វិសេសវិសាលរបស់ជនជាតិ Cao Lan នៅ ខេត្ត Quang Ninh - ảnh 1ពិធីរៀបអាពាហ៍ពិពាហ៍ជាពិធីការដ៏ពិសិដ្ឋមួយចំពោះបងប្អូនជនជាតិ Cao Lan។
ពិធីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Cao Lan កាលពីមុននេះ ទោះជា សាមញ្ញបង្គួរក៏ដោយ ប៉ុន្តែមិនអាចខ្វះបានបែបបទដ៏ពោរពេញទៅដោយ លក្ខណៈវប្បធម៌ពិសេសដោយឡែកបានឡើយ។ ជាពិសេស ដើម្បីត្រៀមសម្រាប់ ថ្ងៃរៀបមង្គលការ ជនជាតិ Cao Lan ត្រូវឆ្លងកាត់រយៈពេលវែងមួយ និងបែបបទ ផ្សេងគ្នាជាច្រើន។ សិប្បករ Luc Van Binh នៅស្រុក Ba Che ខេត្ត Quang Ninh បានចែករំលែកថា៖
“គ្រួសារបងមានកូនស្រីម្នាក់ គ្រួសារខ្ញុំមានកូនប្រុសម្នាក់ ដូច្នេះយើងនឹង ពឹងមេអណ្ដើកម្នាក់ទៅស្ដីដណ្ដឹង សុំឲ្យរៀបមង្គលការ។ កាលពីមុននេះ ទៅស្ដី ដណ្ដឹង ត្រូវការមានសណ្ដែកដីកន្លះគីឡូក្រាម ស៊ុត១០គ្រាប់។ យើងច្រើនតែ ជ្រើសរើសលោកពូខាងឪពុកធ្វើជាមេអណ្ដើក ចំណែកឯគ្រួសារកូនក្រមុំគឺលោក ពូខាងម្ដាយជាអ្នកទទួលខុសត្រូវវិញ។ យើងប្រាប់ផ្ទះខាងស្រីយកចាន២ ចេញ ហើយដាក់ចូលចាននីមួយស្លឹកម្លូចំនួន៤និងក្រដាសប្រាក់២សន្លឹក មានតម្លៃណាក៏បាន។ រួចមកទើបយើងជម្រាបលោកពូខាងស្រីយ៉ាងដូច្នេះថា ឥឡូវនេះ ផ្ទះខាងកូនកំលោះមានបំណងចង់ធ្វើពិធីរៀបអាពាហ៍ពិពាហ៍មួយដើម្បី ទទួលកូនស្រីខាងនោះធ្វើជាកូនក្រមុំ”។
ពេលយល់ព្រម ផ្ទះខាងស្រីនឹងដាក់ចាន២នៅលើគ្នា ប៉ុន្តែប្រសិនបើមិន យល់ព្រមទេ ពួកគេនឹងដាក់ចាន២នៅដដែល។ បន្ទាប់នោះ គ្រួសារទាំងពីរនឹង ផ្លាស់ប្ដូរពីឆ្នាំកំណើតរបស់កូនកំលោះ កូនក្រមុំដើម្បីជ្រើសរើសថ្ងៃរៀបមង្គល ការ។ សិប្បករ Luc Van Binh ឲ្យដឹងថែមទៀតថា៖
“ប្រសិនបើគ្រួសារទាំងពីរសម្រេចចិត្តធ្វើដង្លងនឹងគ្នា ទើបយើងណាត់ គ្រួសារខាងស្រីអនុវត្តន៍ជំហានបន្តទៀត។ យើងណាត់ថ្ងៃនេះ គឺផ្ទះខាងកូនកំលោះនឹងមក។ ត្រូវតែមាននំ day ៧២ដុំ មាន់ក្រៀវ ៣ក្បាល មកផ្ទះខាងស្រីដើម្បីស្នើសុំគេឲ្យ កូនៗនៃផ្ទះទាំងសង្ខាងរៀបអាពាហ៍ពិពាហ៍។ រួចហើយ យើងជ្រើសរើសថ្ងៃល្អ ពឹងមេអណ្ដើក ផ្ទះខាងប្រុសបន្តនាំយកតាមនំ day ២៤ដុំ ស្រា១លីត្រ និងមាន់ ១ក្បាល ទៅផ្ទះខាងស្រីដើម្បីជ្រើសរើសថ្ងៃរៀបអាពាហ៍ពិពាហ៍ជាផ្លូវការ”។
ពិធីមង្គលការរបស់ជនជាតិ Cao Lan កាលពីមុននេះត្រូវបានធ្វើឡើង យ៉ាងឱឡារិក ដោយប្រព្រឹត្តទៅក្នុងអំឡុងពេលច្រើនថ្ងៃ ប៉ុន្តែបច្ចុប្បន្ននេះត្រូវ បានកាត់បន្ថយមកត្រឹមមួយថ្ងៃប៉ុណ្ណោះ។ ហើយមិនទាមទារគ្រឿងបណ្ណាការដូច មុនទៀតឡើយ តែអាស្រ័យលើលក្ខណៈគ្រួសារខាងកូនកំលោះដើម្បីត្រៀមរៀបចំ គ្រឿងបណ្ណាការយ៉ាងច្រើនឬតិចដោយខ្លួនឯង គ្រួសារខាងស្រីមិនបង្ខំឡើយ។
ចំពោះកូនក្រមុំ មុនពេលទៅផ្ទះខាងប្ដី មេអណ្ដើកត្រូវចូលក្នុងបន្ទប់គេងរបស់ កូនក្រមុំ ដើម្បីធ្វើបែបបទមួយទើបនាងត្រូវបានអនុញ្ញាតឲ្យចេញក្រៅទៅផ្ទះប្ដី។ តាមទស្សនៈទានរបស់ជនជាតិ Cao Lan ថា ចាប់ពីពេលនេះតទៅ កូនស្រីមានប្ដីហើយ មានគ្រួសារផ្ទាល់ខ្លួន។ ដូច្នេះឥឡូវនេះ គ្រែនេះ ផ្ទះនេះ មិនមែនជារបស់កូនទៀតទេ។
បន្ទាប់ពីទទួលកូនក្រមុំមកផ្ទះវិញ មេអណ្ដើកខាងកូនកំលោះ បន្ត ជ្រើសរើសពេលវេលាល្អដើម្បីបំពេញបែបបទទទួលស្គាល់ពួកគេជាប្ដីប្រពន្ធជា ផ្លូវការ។ នៅពេលនោះ មេអណ្ដើកផ្ដាំគ្រួសារខាងប្រុសឲ្យរៀបចំស្ពកសែនតូច មួយ រួមមានចាន២ (ចាននីមួយៗមានថ្លើមជ្រូកមួយបន្ទះ) ចង្កឹះ ២គូ ស្រា១ដប និងកែវ១។ សិប្បករ Luc Van Binh បានបកស្រាយថា៖
“បែបបទនេះដូចនឹងមន្តអាគមមួយយ៉ាងសម្រាប់ប្ដីប្រពន្ធទាំង២នាក់។ ដៃ ឆ្វេងថ្កៀបឲ្យកូនក្រមុំ ដៃស្ដាំថ្កៀបឲ្យកូនកំលោះ ថ្លើមជ្រូកមួយបន្ទះ និងស្រា មួយកែវ មិនថាយ៉ាងណាទេ ពួកគេត្រូវតែទទួលទានបន្តិចបន្តួច។ នេះជាបែប បទតាំងពីមុនមកមិនអាចកែប្រែបានទេ។ តាមទស្សនៈទានកាលពីមុនថា ថ្លើម ជ្រូកជាសេចក្ដីថ្លៃថ្លាបំផុតហើយ ដូច្នេះ យើងរៀបចំថ្លើមជ្រូកឲ្យវាមានលក្ខណៈឱឡារិក ហើយវាគ្មានឆ្អឹងទៀតផង”។
 ចំពោះជនជាតិ Cao Lan នៅស្រុក Ba Che ៣ថ្ងៃក្រោយពីពិធីទទួលកូន ក្រមុំ គឺកូនក្រមុំកូនកំលោះត្រូវវិលត្រឡប់មកផ្ទះខាងស្រីវិញ ហើយស្នាក់នៅមួយ យប់។ ឪពុកម្ដាយកូនក្រមុំនឹងធ្វើម្ហូប អញ្ជើញសាច់ញាតិក្នុងវង្សត្រកូលមក ចូលរួម ហើយរៀបចំការច្រៀងឆ្លើយឆ្លងគ្នាផងដែរ។
“នៅពេលកំលោះក្នុងភូមិមកប្រមូលផ្ដុំគ្នា ពួកគេនឹងរៀបចំការច្រៀងឆ្លើយ ឆ្លងគ្នាមួយយប់ទៀត។ នៅថ្ងៃបន្ទាប់ កូនក្រមុំមកផ្ទះប្ដីវិញ ក៏មានស្រីកំដរម្នាក់ អមដំណើរ ហើយកូនកំលោះនឹងរៀបចំការច្រៀងឆ្លើយឆ្លងគ្នាជាថ្មីម្ដងទៀត។ អាស្រ័យដោយការច្រៀងឆ្លើយឆ្លងគ្នាបែបនេះ មនុស្សជាច្រើនបានក្លាយទៅជា គូស្នេហ៍”។
ពិធីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Cao Lan នៅស្រុក Ba Che ខេត្ត Quang Ninh ជាទំនៀមទំលាប់មួយដ៏ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ នៃកុលសម្ព័ន្ធមនុស្ស។ តាមរយៈពិធីការនិងជំហាននានាក្នុងពិធីរៀប អាពាហ៍ពិពាហ៍ប្រពៃណីក៏បានបង្ហាញឲ្យឃើញលក្ខណៈវប្បធម៌ប្រពៃណីរបស់ ជនជាតិ Cao Lan ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ