ទំនៀមទំលាប់ " Bua phan tziu" សម្រាប់ទារក - លក្ខណៈ វប្បធម៌ខាង វិញ្ញាណ​​​របស់​ជនជាតិ Dao នៅខេត្ត Son La

(VOVWORLD) - ជនជាតិ Dao tien នៅខេត្ត Son La មានទស្សនៈទានថា នៅពេលទារកទើបចាប់កំណើត ប្រសិនបើមិនទាន់ធ្វើពិធី " Bua phan tziu" (ឬហៅថា ពិធីចុះឈ្មោះ) គឺមិនទាន់ជាសមាជិកផ្លូវការនៃគ្រួសារឡើយ ហើយក៏មិនត្រូវបានជីដូន ជីតាទទួលជាកូនចៅឡើយផងដែរ។ ដូច្នេះ " Bua phan tziu" គឺជាពិធី ដែលមិនអាចខ្វះបាន សម្រាប់ទារកនៅខេត្ត Son La ឡើយ។

យោងតាមជនជាតិ Dao tien នៅឃុំ Van Ho ស្រុក Van Ho ខេត្ត Son La បានឲ្យដឹងថា ទំនៀមទំលាប់ " Bua phan tziu" ត្រូវបានគ្រួរសារអនុវត្តន៍នៅពេលទារកទើបបានតែបីថ្ងៃប៉ុណ្ណោះ។ ពួកគេបានចាត់ទុកថា នៅពេលមិនទាន់ធ្វើពិធី " Bua phan tziu" នោះ គឺទារកនេះមិនទាន់មានឈ្មោះ និងអាយុពេលលេញ ហើយមិនទាន់បានជីដូន ជីតាប្រទានពរឡើយ។ លោកស្រី Trieu Thi Mui នៅ ឃុំ Van Ho ស្រុក Van Ho ខេត្ត Son La បានឲ្យដឹងថា៖

“ទំនៀមទំលាប់ " Bua phan tziu" ត្រូវបានជនជាតិ  Dao គោរពយ៉ាងខ្លាំង។ នៅពេលទារកទើបចាប់កំណើតគឺមិនទាន់ត្រូវបានជីដូន ជីតាបញ្ជាក់ជាសមាជិកផ្លូវការនៃគ្រួសារ ប្រសិនបើមិនទាន់ឆ្លងកាត់ពិធី Bua phan tziu។ ក្រោយពីធ្វើពិធី " Bua phan tziu" មក ទារកនឹងត្រូវបានដូនតាមើលថែទាំ និងប្រទានពរឲ្យ ហើយក្លាយទៅជាសមាជិកថ្មីនៃគ្រួសារ ដែលបានដាក់បញ្ចូលឈ្មោះទៅក្នុងសៀវភៅច្បាប់គ្រួសារផងដែរ“។

ទំនៀមទំលាប់  នជាតិ Dao tien នៅខេត្ត Son La

ស្ពកគ្រឿងដង្វាយសម្រាប់ពិធី " Bua phan tziu" គឺមិនអាចខ្វះនូវបាយចំនួន ៤ ចាន ស្រាសត្វឈ្លូស ចំនួន ១ ចាន ស្រាចំនួន ១ ពាង មាន់ស្ងោចំនួន ១ ក្បាល និងជ្រូកស្អាតមួយក្បាល ដើម្បីដាក់ថ្វាយអសនៈជីដូន ជីតា។ មុនពេលជំរាបដូនតានូវការដាក់បញ្ជូលសមាជិកថ្មីនោះ គ្រូសែនបានគោះប្រដាប់ហៅព្រលឹង ឬហៅថា “chao” ចំនួនបីដង ដើម្បីអញ្ជើញដូនតាមកធ្វើជាសាក្សីក្នុងពិធី" Bua phan tziu" របស់គ្រួសារ។ លោក Trieu Van Toan នៅភូមិ Hang Chong ឃុំ Van Ho ស្រុក Van Ho ខេត្ត Son La បានឲ្យដឹងអំពីស្លឹមសារសែន" Bua phan tziu" ដូចច្នេះថា៖

“ជីដូនជីតាជាទីគោរព។ ថ្ងៃនេះ គ្រួសារមានសមាជិកថ្មី។ នាបច្ចុប្បន្ន ទារកបាន ៣ ថ្ងៃពេញហើយ គ្រួសារបានធ្វើពិធី" Bua phan tziu" សម្រាប់ទារក ហើយសូមដូនតាអញ្ជើញធ្វើជាសាក្សីក្នុងពិធីដាក់បញ្ជូលទារក ឲ្យក្លាយទៅជាសមាជិកផ្លូវការរបស់គ្រួសារ។ សូមដូនតាប្រទានពរដល់ចៅមានសុខភាពល្អ។  នៅពេលនេះ ចៅត្រូវបានដាក់ត្រកូល និងឈ្មោះយ៉ាងពេញលេញជាផ្លូវការហើយ សូមដូនតាធ្វើជាសាក្សី ហើយទទួលជាកូនចៅក្នុងគ្រួសារ“។

ក្រោយពីគ្រូសែនបានសែនព្រែន " Bua phan tziu" រួចមក ទារកនឹងត្រូវបានដាក់ឈ្មោះតាមលំដាប់លំដោយគឺ  xia mui  xia pham  xia lay   (ប្រសិនបើជាទារិកា) និង ton mui  ton pham  ton lai (ប្រសិនបើជាទារក) ពោលគឺ ក្មេងទី ១ ក្មេងទី ២ និងក្មេងទី ៣។ ក្រោយពេលទារកត្រូវបានដាក់ឈ្មោះ ហើយត្រូវបានដូនតាទទួលយកនោះ គ្រូសែនផ្សេងទៀត បានកត់ត្រាត្រកូល ឈ្មោះ ថ្ងៃ ខែ ឆ្នាំកំណើតរបស់ទារកទៅក្នុងសៀវភៅច្បាប់គ្រួសារ ហើយប្រកាសដល់សមាជិកក្នុងគ្រួសារអំពីត្រកូល និងឈ្មោះពេញរបស់សមាជិកថ្មី។ លោកស្រី Ban Thi Thanh នៅភូមិ Suoi Khem ឃុំ Phieng Luong ស្រុក Moc Chau ខេត្ត Son La បានឲ្យដឹងថា៖

“ថ្ងៃនេះ នាងខ្ញុំពិតជាមានសុភមង្គលណាស់ ដោយសារ ជីដូនជីតាបានធ្វើពិធី" Bua phan tziu" ឲ្យកូនចៅ។ ឥឡូវនេះ ចៅមានឈ្មោះពេញជាផ្លូវការ ហើយត្រូវបានកត់ត្រាទៅក្នុងសៀវភៅច្បាប់គ្រួសារ ដើម្បីក្លាយទៅជាសមាជិកថ្មីនៃគ្រួសារ។ សូមជីដូន ជីតា បុព្វការីជនប្រទានពរដល់ចៅឲ្យមានសេចក្ដីសុខ និងសុខភាពល្អ“។

ទំនៀមទំលាប់ " Bua phan tziu" របស់ជនជាតិ Dao tien នៅខេត្ត Son La មានតាំងពីបុរាណកាលមក។ វាមានអត្ថន័យខាងវិញ្ញាណយ៉ាងជ្រាលជ្រៅ ដែលក្រើនរំលឹកដល់កូនចៅត្រូវស្ដាប់បង្គាប់ឪពុកម្តាយ និងជីដូនជីតា ហើយទទួលបានការប្រទានពរ មើលថែទាំរបស់ដូនតា បុព្វការីជន នៅពេលក្លាយទៅជាសមាជិកផ្លូវការនៃគ្រួសារ។ អាស្រ័យហេតុនេះ លក្ខណៈ វប្បធម៌ខាងវិញ្ញាណនេះត្រូវបានជនរួមជាតិរក្សា និងពង្រីកពីជំនាន់មួយ ទៅជំនាន់មួយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ