ទម្លាប់ដាក់ឈ្មោះសំរាប់កូនរបស់ជនរួមជាតិ Giay
LE PHUONG -  
|
ទម្លាប់ដាក់ឈ្មោះសំរាប់កូនរបស់ជនរួមជាតិ Giay (dulichsapa365.vn) |
Vovworld-តាមទំនៀមទំលាប់របស់ជនរួមជាតិ Giay កូនៗត្រូវបានដាក់ឈ្មោះ
នៅពេលគ្រប់១ខែ ដោយសាររាល់អ្វីៗនឹងប្រព្រឹត្តទៅបានល្អបំផុត។ ហេតុនេះ
ហើយជនរួមជាតិ Giay បានរៀបចំពិធីដាក់ឈ្មោះសំរាប់កុមារប៉ុន្មានថ្ងៃមុនឬក្រោយ
ថ្ងៃគ្រប់មួយខែ។ លោក San A Son ជនជាតិ Giay នៅទីក្រុង Lao Cai បានឲ្យដឹងថា៖
“ជាធម្មតាពី៣០ដល់៣៣ក្រោយពីថ្ងៃកំណើតរបស់ទារក។ ក្នុងថ្ងៃនោះគេ
អញ្ចើញសាច់ញាតិខាងប្តីនិងប្រពន្ធមកចូលរួម។”
គ្រឿងសំណែនក្នុងថ្ងៃនេះរួមមានសាច់ជ្រូកម៉ាន់ទាធូបផ្កាជាដើម។ ពិធីការ
ដំបូងបង្អស់គឺលោកតាលោកយាយខាងឪពុកពរចៅទៅថ្វាយបង្គុំនៅចំពោះមុខតុ
សក្ការបូជាដើម្បីណែនាំខ្លួន។ លោក San Chang អ្នកជំនាញស្រាវជ្រាវអំពីជនជាតិ
Giay បានឲ្យដឹងថា៖
“ឪពុកម្ដាយទារកត្រូវត្រៀមថាសតូចមួយ។ នៅលើថាសមានដាក់ស្រាពណ៌
ចំនួន៨កែវ ចានធូបជាមួយអង្ករមួយចាន នៅលើចានអង្ករមានពង់ម៉ាន់មួយ។
ឪពុកម្ដាយទារកយកថាសនោះមកដល់អ្នកចាស់ជរា។ អញ្ចើញព្រឹទ្ធាចារ្សរក
ឈ្មោះសំរាប់ចៅ។”
ក្រោយពីឈ្មោះបានជ្រើសរើសជនគ្រប់រូបក្នុងតុបាយទទួលស្រាក្រហមផឹក
និងចូនអំណោយនិងប្រសិទ្ធិពរជូនទារក។ ក្នុងពិធីដាក់ឈ្មោះរបស់ទារកជនជាតិ
Giay គឺមិនអាចខ្វះបានការចូលរួមរបស់គ្រួសារត្រកូលខាងម្ដាយឡើយ។ លោក
Chang បានពន្យល់ថា៖
“ក្នុងថ្ងៃនោះតំណាងគ្រួសារខាងម្ដាយ១ក្រុមបានអញ្ចើញចូលរួម។ ក្រុមនេះ
ពាំណាំអំណោយផ្ទាងសំពត់មក។ ខណៈដែលគ្រួសារម្ដាយយល់ព្រមនឹងឈ្មោះគឺ
ជូនអំណោយដើម្បីជូនឲ្យទារក។ ពេលជូនអំណោយនឹងច្រៀងបទចម្រៀងដោយ
ខ្លឹមសារស្តីអំពីដំណើរការធ្វើដីដាំកប្បាសត្បាញក្រណាត់ដេរទៅជាផ្ទាងដើម្បីជូន
ឲ្យចៅ។”
ឈ្មោះកូនចៅជាក្តីមោទនភាពរបស់ឪពុកម្ដាយជនជតិ Giay ប្រសិនបើអ្នកណាហៅ
តាមឈ្មោះចាស់គឺជាការបេះបួយ។ ពិធីដាក់ឈ្មោះឲ្យកូនរបស់ជនរួមជាតិ Giay មិន
ត្រឹមតែជាបែបបទដាក់ឈ្មោះធម្មតាប៉ុណ្ណោះទេ ថែមទាំងផ្ទុកនូវអត្ថន័យពិសិទ្ធិ។ ការ
ដាក់ឈ្មោះត្រូវជាលោកតាលោកយាយឬជនចាស់ជរានៅខាងប្តីធ្វើ មិននែមជាឪពុក
ម្ដាយទារកបានបង្ហាញនូវការបន្តជំនាន់ចាស់-ក្មេង រៀបរយនិងសណ្ដាប់ធ្នាប់ក្នុង
ត្រកូល។
ពិធីដាក់ឈ្មោះសំរាប់ទារកជាទំនៀមទំលាបល្អនៅតែបានសហគមន៍ជនរួមជាតិ
Giay រក្សាដល់ឲឡូវនេះ។ ពិធីនេះបានរួមចំណែកធ្វើឲ្យសម្បូរបែបពហុបែបសំរាប់
ឃ្លាំងវប្បធម៍ទំនៀមទំលាប់របស់ជនរួមជាតិ Giay៕
LE PHUONG