បងប្អូនជនជាតិខ្មែរជាមួយពិធីបុណ្យ ប្រណាំងទូក ង ឆ្នាំ ២០២០

(VOVWORLD) - ចាប់ពីថ្ងៃទី ៣០ ដល់ថ្ងៃទី ៣១ ខែតុលា បានប្រព្រឹត្តិទៅពិធីបុណ្យអកអំបុក-ប្រណាំងទូក ង។ នេះគឺជាពិធីបុណ្យធំមួយ ក្នុងចំណោមពិធីបុណ្យធំៗទាំង ៣ របស់ជនជាតិខ្មែរនៅខេត្ត Soc Trang ដោយទាក់ទាញបានការចូលរួមរបស់ទូក ង រាប់សិប និងប្រជាជនរាប់ម៉ឺននាក់នៅក្នុង និងក្រៅខេត្តមកចូលរួម។ 
បងប្អូនជនជាតិខ្មែរជាមួយពិធីបុណ្យ ប្រណាំងទូក ង ឆ្នាំ ២០២០ - ảnh 1 ពិធីបុណ្យ ប្រណាំងទូក ង ឆ្នាំ ២០២០

ក្នុងពិពីបុណ្យនេះ វត្តអារាមនានា ក្នុងស្រុកត្រូវបានជួសជុល សាបថ្នាំយ៉ាងស្រស់ស្អាត ព្រមទាំងតម្លើងទូក ង ថ្មី ។ លើសពីនេះទៅទៀត យុវជន យុវនារី ក្នុងស្រុកក៏បានចូលរួមយ៉ាងសប្បាយរីយរាយ ដែលញាំងឲ្យបរិយាកាសនៅតាមវត្តអារាមកាន់តែអ៊ូអរ និងសប្បាយរីយរាយផងដែរ។ ក្នុងវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរ ទូក ង បានដើរតួនាទីដ៏សំខាន់ខាងវិញ្ញាណ ពោលគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ និងពិសិដ្ឋផង ហើយក៏ជាមុខមាត់របស់វត្តអារាម និងភូមិស្រុកផងដែរ។ ដូច្នេះ នៅក្នុងពិធីបុណ្យនេះ អ្នកមុខអ្នកការ គណៈគ្រប់គ្របវត្តអារាម និងបងប្អូនពុទ្ធបរិស័ទបានចូលរួមយ៉ាងសប្បាយរីយរាយ។ ឆ្នាំនេះ ខេត្ត Soc Trang បានជួយឧបត្ថម្ភ ប្រាក់ចំនួន ១០០ លានដុង ដល់វត្ត Pno Kanh Cho Thmay ព្រមទាំងថវិកា ដែលបានរៃអង្គាសពីសំណាកបងប្អូនពុទ្ធបរិស័ទក្នុងភូមិស្រុក ដើម្បីតម្លើងទូក ង ថ្មី សម្រាប់ចូលរួមពិធីបុណ្យ។ លោក Son Kien សមាជិកនៃគណៈគ្រប់គ្រងវត្ត Pno Kanh Cho Thmay បានឲ្យដឹងថា៖ “នាគ្រាដំបូង ខ្ញុំមិននឹកស្មានថា វត្តអាចទាក់ទាញមនុស្សចូលរួមច្រើនដូច្នេះឡើយ។ បងប្អូនជនជាតិបានចូលរួមពិធីបុណ្យនេះយ៉ាងសប្បាយរីយរាយណាស់”។

បងប្អូនជនជាតិខ្មែរជាមួយពិធីបុណ្យ ប្រណាំងទូក ង ឆ្នាំ ២០២០ - ảnh 2ពិធីបុណ្យ ប្រណាំងទូក ង ឆ្នាំ ២០២០ 

ពិធីបុណ្យប្រណាំងទូក ង របស់ជនជាតិខ្មែរបានប្រព្រឹត្តិទៅយ៉ាងផុលផុស  និង អ៊ួអរ ហើយទទួលបានការគាំទ្រពីសំណាកបងប្អូនជនជាតិ។ ទូក ង របស់បងប្អូនជនជាតិខ្មែរមានប្រវែងប្រមាណ ៣០ ម៉ែត្រ ហើយមានអ្នកចែវទូកពី ៥៥ ទៅ ៦០ នាក់។ ក្បាល និងដៃចង្កូតរបស់ទូក ង មានរាងកោង ។ លើលពីនេះទៅទៀត ទូក ង នីមួយៗ ត្រូវបានតុងតែងលម្អជាមួយក្បូរប្បាច់ចម្រុះពណ៌។ បរិយាកាសនៅតាមវត្តអារាម ក្នុងឱកាសពិធីបុណ្យទាននានា ពិតជាសប្បាយណាស់ ជាពិសេសនៅពេលរសៀល គឺពោរពេញទៅដោយស្នូរផ្លុំកញ្ចែ ស្នូរស្រែក ព្រមទាំងចង្វាក់ចែវទូករបស់កីឡាករ ដែលចូលរួមការប្រណាំងទូក ង។

នេះគឺជាឆ្នាំដំបូងហើយ ដែល វត្ត Pno Kanh Cho Thmay ឃុំ Tham Don ស្រុក My Xuyen មានទូក ង ថ្មី ដើម្បីចូលរួមពិធីប្រណាំងទូក ពុទ្ធបរិស័ទ និងមនុស្សជាច្រើនចាប់ពីមនុស្សវ័យចំណាស់រហូតដល់ក្មេងៗ សុទ្ធតែបានប្រមូលផ្តុំគ្នានៅវត្តនេះ ដើម្បីទស្សនាសកម្មភាពហ្វឹកហាត់របស់កីឡាករ។ ចំណែកកីឡាករវិញ បានសម្ដែងទឹកចិត្តសប្បាយរីយរាយ ព្រមទាំងប្តេជ្ញាចិត្តក្នុងការប្រណាំងទូក ងតំណាងវត្ត ជាលើកដំបូង។ លោក Duong Quoc Ty កីឡាករមួយរូបនៅវត្ត Pno Kanh Cho Thmay បានចែករំលែកថា៖ “ក្រោយពេលសម្រួលការងារក្នុងគ្រួសាររួចរាល់ហើយនោះ នាវេលាប្រហែលម៉ោង ១៦ ដល់ម៉ោង ១៦ កន្លះ ខ្ញុំបានទៅកាន់វត្តដើម្បីហ្វឹកហាត់។ អស់រយៈពេល ៤៥ ឆ្នាំ មកហើយ វត្តទើបមានទូក ង ថ្មី ដូច្នេះខ្ញុំមានអារម្មណ៍សប្បាយរីយរាយ និងរំភើបចិត្តក្នុងការហ្វឹកហាត់ណាស់”។

បងប្អូនជនជាតិខ្មែរជាមួយពិធីបុណ្យ ប្រណាំងទូក ង ឆ្នាំ ២០២០ - ảnh 3 ពិធីបុណ្យ ប្រណាំងទូក ង ឆ្នាំ ២០២០

ពិធីបុណ្យអកអំបុក-ប្រណាំងទូក ង គឺជាពិធីបុណ្យប្រពៃណី ដែលពោរពេញទៅដោយអត្តសញ្ញាណជាតិរបស់ជនជាតិខ្មែរ។ មុនពេលធីបុណ្យប្រណាំងទូក ង នោះ វត្តអារាមនានាបានត្រៀមរៀបចំច្រើនខែ ដើម្បីជ្រើសរើសកីឡាករចែវទូក ដែលមានសុខភាពល្អ រឹងមាំ និងស្វិតស្វាញ ដើម្បីហ្វឹកហាត់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងអាជ្ញាធរមូលដ្ឋាននោះ ពិធីបុណ្យប្រណាំងទូក ង ប្រពៃណីរបស់ជនជាតិខ្មែរ មានការរីកចម្រើនឥតឈប់ឈរ ក្នុងទ្រង់ទ្រាយធំ ព្រមទាំងរួមចំណែកថែរក្សា និងអភិរក្សលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិខ្មែរនៅខេត្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ