បណ្តាឧបករណ៍ភ្លេងរបស់ជនជាតិ Bana

(VOVworld)-ដោយសារមានជីវភាពរស់នៅយ៉ាងស្និតស្នាលជាមួយតំបន់ព្រៃភ្នំ  ដូច្នេះឧបករណ៍ភ្លេងរបស់ជនរួមជាតិ Bana សុទ្ធតែបានធ្វើពីវត្ថុធាតុដើម ដែលមានស្រាប់ក្នុងធម្មជាតិ ដូចជា៖ ថ្ម ឈើ ប្ញស្សី ឬស្លឹកសំបកផ្លែឃ្លោកគ្រៀម
ជាដើម។ហេតុដូច្នេះឧបករណ៍ភ្លេងរបស់ជនជាតិ Bana មានអត្ថចរិតវិសេស
វិសាល។

        មុននេះរាប់រយឆ្នាំ ជនរួមជាតិ Bana បង្កើតឡើងឧបករណ៍ភ្លេងហើយ។
រហូតមកដល់ពេលនេះ ជនរួមជាតិ Bana នៅតែរក្សាបានឧបករណ៍ភ្លេង ប្រពៃ
ណីដ៏ពហុបែប និងផ្សាភ្ជាប់ជាមួយរបៀបសម្តែងដូចជា គោះ ផ្លុំ កោះ ដេញ
កូតជាដើម។ លេចធ្លោបំផុតគឺវង់កោះ គងឃ្មោះ ពោលគឺ“Chinh Goong” ជា
ភាសា Bana និងស្គរ។

បណ្តាឧបករណ៍ភ្លេងរបស់ជនជាតិ Bana - ảnh 1
ឧបករណ៍ចាប៉ី Tr'ung របស់ជនជាតិ Bana
(រូបថតៈ Baogialai)

        គងឃ្មោះជាឧបករណ៍ភ្លេង១ប្រភេទធ្វើពីសំរឹទ្ធ រាងមូលមានអង្កត់ផ្ចិត
​ប្រហែល២០សង់ទីម៉ែត្រដល់៦០សង់ទីម៉ែត្រ។ជាធម្មតា មួយវង់គងឃ្មោះ
របស់ ជនជាតិ Bana មានវង់ធំចំនួន៣ នៅកណ្តាលមានកំពកនិងឃ្មោះតូច
ចំនួន១០គ្រឿង។ ក្នុងបណ្តាពិធីបុណ្យរបស់ជនជាតិ Banaគងឃ្មោះបានលាន់
លឺដ៏សប្បាយអូអរ។ តន្ត្រីគងឃ្មោះរបស់ជនជាតិ Bana រួមចំណែកធ្វើឲ្យបរិ
យាកាសវប្បធម៌គងឃ្មោះ Tay Nguyen សម្បូបែប និងជាកត្តា១ដើម្បីអង្គការ
វប្បធម៌អប់រំនិងវិទ្យាសាស្ត្រ អ.ស.ប (UNESCO)ទទួលស្គាល់ជាបេតិកភ័ណ្ឌ
វប្បធម៌របស់ពិភពលោក។

        ក្នុងជីវភាពរស់នៅខាងតន្រ្តីរបស់ខ្លួន ជនជាតិ Bana បានប្រើប្រាស់និង
 ផលិតចេញប្រភេទឧបករណ៍ភ្លេងវិសេសវិសានជាច្រើនដូចជា ៖ ចាប៉ី T’rung
និង បណ្តាប្រភេទចាប៉ីមានខ្សែដូចជា Tinh Ning, K’ni ជាដើម។ បង Dao Minh
Ngoc មគ្គុទេសនៅសារមន្ទីរជនជាតិខេត្ត Dak Lak បានឲ្យដឹងថា៖

        “ឧបករណ៍ភ្លេងទាំងអស់នេះភាគច្រើនបានប្រើប្រាស់ក្នុងឱកាស ពិធី
បុណ្យវប្បធម៌ ឬក្នុងបណ្តារាត្រីចម្រៀងឆ្លើយឆ្លងរបស់យុវជនយុវនារី។ នេះក៏
 ជាឱកាសដើម្បីជំនាន់មុនៗផ្សាយឲ្យជំនាន់លក្រោយៗរបៀបធ្វើចាប៉ីក៏ដូច
ជា របៀបលេងចាប៉ីជាពិសេស់របស់ជនជាតិ Bana”។

        ចាបី Tr’ung ធ្វើពីបំពង់ឫស្សី បានផ្សារភ្ជាប់ជាមួយជីវភាពខាងស្មារតី
របស់ជនរួមជាតិ Bana។​នៅពេលលេង សម្លែងចាប៉ី Tr’ung មានអារម្មណ៌
ដូចជាសម្លេងទឹកហូរ និងសម្លេងរ៉ោករ៉ាករបស់ព្រៃ​ ឬស្សីអញ្ជឹង។ លោក
A Ngơh ជនជាតិ Bana នៅខេត្ត Dak Lak បានឲ្យដឹងថា៖

        “គេមិនដែលលេងចាប៉ី Tr’ung ក្នុងផ្ទុះទេ​វាត្រូវបានលេងនៅកណ្តាល
វាល។ ចាប៉ី Tr’ung មានសម្លេងអន្លង់អន្លោច ។ ចាប៉ី Tr’ung ពីមុនបំពង់
ត្រឹមតែ៧ឬ៨ទេ ប៉ុន្តែចាប៉ីទំនើបមានបំបង់ច្រើន ដោយហេតុនេះអាចលេង
បានជាច្រើនបទ”។        ក្នុងបណ្តាប្រភេទឧបករណ៍ភ្លេងរបស់ជនជាតិ Bana
ចាប៉ី Tinh Ning (ឬហៅថា ចាប៉ី Goong) ត្រូវបានចាត់ទុកជាប្រភេទចាប៉ីវិ
សេសវិសាលបំផុត។ ចាបី Goong ធ្វើពីបំពង់ឬស្ស៊ីដោយមានគន្លាក់ជិត។
សម្លែងរបស់ចាប់ Goong ដូចជាការខ្សឹមគ្នារអូច។ បុរសជនជាតិ Bana ធ្លាប់
ដេញចាបី goong នារាត្រី ខណៈដែលកំលោះក្រមុំណាត់ជួបគ្នា។

        ក្នុងដំណើការធ្វើផលិតកម្ម ជំនះលើធម្មជាតិ ជនជាតិ Bana បានផលិត
ចេញ ប្រភេទឧបករណ៍តន្ត្រីដ៏វិសេសវិសាលជាច្រើន ដូចជាចាប៉ី Pơ Chét
ចាបី Reng reo។ល។មកដល់ភូមិស្រុករបស់ជនជាតិ Bana ក្នុងពិធីបុណ្យ
និទាឃៈរដូវ ក្នុង បរិយាកាសដ៏ធំល្វឹងល្វើយរនៃតំបន់ព្រៃភ្នំ យើងនឹងមាន
ឱកាសគយគន់បណ្តា ប្រភេទឧបករណ៍តន្ត្រីវិសេសវិសាលរបស់ជនជាតិ
Bana ។ តន្ត្រីប្រជាប្រិយ និងបរិយាកាសនៃបណ្តាពិធីបុណ្យរបស់ជនជាតិ
Bana ​ មិនត្រឹមតែបង្ហាញបាន អត្តសញ្ញាណជនជាតិប៉ុណ្ណោះទេ ថែមទាំង
សរឲ្យឃើញពីអារម្មណ៌បេះដូងបរិសុទ្ធរបស់ជនជាតិ Bana ចំពោះតន្ត្រីនិង
ជីវិតមនុស្សទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ