បុណុ្យខួបកំណើតដឹងគុណរបស់ជនជាតិ Nung

(VOVworld)-ជនជាតិ Nung មិនធ្វើបុណ្យខួបសម្រាប់ជនស្លាប់ទេ គ្រាន់តែធ្វើពិធី
ខួបកំណើត អំណរជន្មាយុជូនឪពុកម្តាយនិងយាយតានៅរស់តែប៉ុណ្ណោះ។ បុណ្យ
ខួបកំណើតអំណរព្រះ ឆន្ម របស់ជនជាតិ Nung ជាជីវភាពវប្បធម៌យ៉ាងល្អប្រសើរ
មួយសម្តែងនូវការដឹងគុណ គោរព និងការ​យកចិត្តទុកដាក់របស់កូនចៅជូនចំ
ពោះយាយតានិងឪពុកម្តាយ។

បុណុ្យខួបកំណើតដឹងគុណរបស់ជនជាតិ Nung - ảnh 1
យាយ Then ច្រៀងជូនពរម្ចាស់រៀបចំកម្មវិធី


        តាមទំនៀមទម្លាប់ប្រពៃណី ជនជាតិ Nung ពុំធ្វើពិធីខួបកំណើតឲ្យកូនក្មេង
ទេ គ្រាន់តែ ធ្វើបុណ្យខួបកំណើតដឹងគុណជូនយាយតានិងឪពុកម្តាយតែប៉ុណ្ណោះ
។ ក្នុងទំនៀមទម្លាប់ របស់ជនជាតិ Nung (នៅខេត្ត Lang Son)គឺ ជនដែលមាន
អាយុពី៥០ដល់៦០ឆ្នាំឡើងទៅ ត្រូវបានចាត់ទុកជាជនចាស់ជរា ហើយទើបបាន
រៀបចំបុណ្យខួបកំណើត។ បុណ្យនេះបាន រៀបចំជារៀងរាល់ឆ្នាំចំទៅនឹងថ្ងៃកំ
ណើតរបស់ជនមានអាយុច្រើនបំផុតក្នុងគ្រួសារ។នេះជាឱ កាសសម្រាប់កូនចៅ
ជួបជុំគ្នា សម្តែងនូវក្តីកត្តញ្ញូចំពោះឪពុកម្តាយដែលចិញ្ចឹមបីបាច់ខ្លួនធំដឹង ក្តី។
បណ្ឌិត Nguyen Thi Ngan នាយិការមន្ទីរវប្បធម៌បណ្តាជនជាតិវៀតណាមបានឲ្យ
ដឹងថា៖

        “ជនជាតិ Nung មានទស្សនទានថា នៅពេលមានជីវិតបានរស់នៅទៅដល់
អាយុ៦០ឆ្នាំគឺបានរស់នៅ អស់ជាតិមួយហើយចង់រស់នៅជាតិបន្តទៀតគឺត្រូវធ្វើ
បុណ្យខួបកំណើត។​ពីវ័យអាយុនេះ ឡើងទៅ ជនជាតិ Nung តែងតែធ្វើពិធីខួប
កំណើតជាប្រចាំឆ្នាំសំដៅបង្ហាញនូវកត្តញ្ញូ ការ យកចិត្តទុកដាក់ទាំងខាងសម្ភា
រៈនិងខាងស្មាតីសម្រាប់ឪពុកម្តាយរបស់ខ្លួន”។

    តាមទំនៀមទម្លាប់ថា នៅពេលកូនៗមានគ្រួសាររៀងខ្លួន នឹងចែកគ្នាត្រៀមរៀ
បចំពិធីខួប កំណើតជូនឪពុកម្តាយជារឿយៗ។ កូនស្រីនៅពេលនៅខាងក្តីហើយ
ត្រូវនាំនូវជ្រូកខ្វៃ នុំ ស្រានិងតែមកធ្វើពិធីខួបកំណើតជូនឪពុកម្តាយដើម្បីសម្តែង
នូវកត្តាញូចំពោះឪពុកម្តាយ។ ក្នុងថ្ងៃរៀបចំពិធីបុណ្យនេះ ភ្ញៀវមកចូលរួមសុទ្ធតែ
ទទួលបានកាដូរ ដែលជាអង្ករ ម៉ាន់មួយ ក្បាល់ឬសាចជ្រូកមួយគីឡូក្រាម តាម
ស្ថាភាពជីវភាពរបស់គ្រួសារនីមួយៗ។ ចំនឹងថ្ងៃខួប កំណើតនោះ កូនចៅត្រូវមាន
មុខឲ្យបានគ្រប់ៗគ្នាដោយយកគ្រឿងសំណែនមកផង។​ក្នុងពិធីខួបកំណើតដឹង
គុណនោះ គ្រួសារនីមួយៗត្រូវអញ្ជើញឲ្យបានគ្រូសែនថ្វាយ និងយាយ Then មក
ច្រៀងរាំអមកំដរ ដោយសារតាមទស្សនៈរបស់ជនជាតិ Nung មានតែ ការបួងសួង
របស់គ្រូសែនថ្វាយប៉ុណ្ណោះ ទើបសម្លេងច្រៀងរបស់យាយ Then  នឹងបានបញ្ចូន
ទៅដល់ទេវតា។ គ្រឿងដង្វាយក្នុងបុណ្យខួបកំណើតគឺក្នុងបំណងផ្តាំផ្ញើរអាត្ថន័យ
នាំមកសេច ក្តីសុខសានត្រានបំផុតជូនទៅដល់យាយតានិងឪពុកម្តាយរបស់
ខ្លួន។ លោក Truong Van Tien កម្មាភិបាលវប្បធម៌នៅខេត្ត Lang Son បានឲ្យដឹងថា៖

        “គ្រឿងដង្វាយសម្រាប់បុណ្យខួបកំណើតដឹងគុណរបស់ជនជាតិ Nung សុទ្ធ
តែមាន អត្ថន័យជានិមិត្តរូបសម្រាប់អ្វីៗមួយ។ ជាពិសេសក្នុងចំណោមគ្រឿង
ដង្វាយគឺមិនអាចខ្វះនុំ  Duc ឬនុំDay និងពងមាន់មួយគ្រាប់ជានិមិត្តរូបឲ្យជីវិតថ្មី
មួយនិងជានិមិត្តរូបនៃការសម្រប សម្រួលរវាងលោហៈនិងលោកី”។

        ពីធីខួបកំណើតច្រើនអូសបន្លាយក្នុងរយៈពេល១ថ្ងៃដែលចាប់ពីយប់ថ្ងៃម្សិញ
មិញនិង បញ្ចប់នាយប់ជ្រៅថ្ងៃបន្ទាប់នោះ។ ជាកិច្ចចាប់ផ្តើមពិធី គ្រូសែនបានសូត្រ
មុននិងបួង សួងសូមឲ្យជីដូនឃជីតាប្រទានពរឲ្យជូនឪពុកម្តាយបានសុខសាន្តត្រាន
និងចម្រើនមាយុ ខណៈ នោះយាយ Then បានរាំនិងច្រៀងកំដរដែរ។

        បញ្ចប់ពីធី លោកយាយឬលោកតាតែងតែចែកឲ្យកូនចៅបាយដំណើបមួយ
ក្តាប់ឬនុំ អ្វីមួយ។​ការបែងចែកគ្រឿងដង្វាយឲ្យកូនចៅនោះគឺសម្តែងការរំពឹងទុក
ថា​កូនចៅថ្ងៃក្រោយ នឹងទទួលបានសំណាងល្អដោយជីដូនជីតាបន្សល់ទុកមក។
​ពិធីខួបកំណើតចម្រើនមាយុ របស់ជនជាតិ Nung គឺសាមញ្ញដូច្នេះដែរ នឹងក្លាយ
ទៅលក្ខណៈល្អប្រសើក្នុងជីវភាពខាង ស្មារតីរបស់ជនជាតិ​Nung នៅខេត្ត Lang Son ៕

        

ប្រតិកម្មទៅវិញ

ផ្សេងៗ