បរិយាកាសពិធីបុណ្យ Kate នៅតាមបណ្ដាភូមិជនជាតិ Cham (ចាម)

(VOVWORLD) - Ninh Thuan និង Binh Thuan គឺជាខេត្តចំនួនពីរដែលមានចំនួនប្រជាជនចាមរស់នៅច្រើន។ វប្បធម៌ចាមនៅក្នុងសហគមន៍មានសញ្ញាសម្គាល់យ៉ាងជ្រាលជ្រៅ ដោយបានបង្ហាញតាមរយៈសម្លៀកបំពាក់ សិល្បៈស្ថាបត្យកម្ម រូបចម្លាក់ របរកុសាលភាជន៍ និងតម្បាញចរបាប់។ ពិធីបុណ្យ Kate ឆ្នាំ ២០២០ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែតុលា ហើយនេះក៏ជាព្រឹត្តិការណ៍ដ៏ធំមួយ ដែលត្រូវបានសហគមន៍ជនជាតិចាមរៀបចំឡើងជារៀងរាល់ឆ្នាំ។
បរិយាកាសពិធីបុណ្យ Kate នៅតាមបណ្ដាភូមិជនជាតិ Cham (ចាម) - ảnh 1ខ្លោងទ្វារចូលភូមិរបស់ជនជាតិចាម

ពិធីបុណ្យ Kate គឺជា ពិធីបុណ្យប្រជាប្រិយប្រពៃណីរបស់ជនជាតិចាម ហើយជាឱកាសសម្រាប់ជនជាតិចាមឧទ្ទិសដល់បុព្វការីជន ប្រភពដើមរបស់ខ្លួន ក៏ដូចជាជួបជុំគ្រួសារផងដែរ។ ពិធីបុណ្យ Kate នៅតាមប្រាសាទនានានៅខេត្ត Ninh Thuan និង Binh Thuan បានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់របស់ជនជាតិចាម រួមចំណែកអភិរក្ស និងលើកស្ទួយតម្លៃវប្បធម៌របស់ជនជាតិចាម។ នេះក៏ជាឱកាសមួយដើម្បីផ្សព្វផ្សាយវប្បធម៌ចាម ដល់ភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេសផងដែរ។

នៅភូមិ Huu Duc ឃុំ Phuoc Huu ស្រុក Ninh Phuoc ខេត្ត Ninh Thuan ជនជាតិ ចាមឆ្នាំនេះបានទទួលអំណរពិធីបុណ្យ Kate យ៉ាងសប្បាយរីយរាយជាងឆ្នាំមុនៗ ព្រោះថាផ្លូវជនបទជាច្រើនត្រូវបានពង្រីក និងចាក់បេតុង ខ្លោងទ្វារភូមិត្រូវបានសាងសង់ថ្មី ហើយផ្សារ សាលារៀន និងអគារវប្បធម៌សហគមន៍ក៏ត្រូវបានសាងសង់យ៉ាងធំទូលាយផងដែរ។ លោក La Van Diem ប្រជាជនមួយរូបនៅភូមិ Huu Duc ឃុំ Phuoc Huu បានសំណេះសំណាលថា៖

“បងប្អូនកសិករទើបប្រមូលផលស្រូវឆ្នាំ ២០២០ រូចរាល់។ ហេតុដូច្នេះហើយយើងខ្ញុំបានត្រៀមរៀបចំផែនការរៀបចំពិធីអំណរបុណ្យ Kate យ៉ាងបរិបូរ និងសប្បាយរីយរាយណាស់”។

ឆ្នាំនេះជាលើកដំបូងហើយ ដែលជនជាតិចាមនៅ វិថី Bau Truc ទីរួមស្រុក Phuoc Dan  ខេត្ត Ninh Thuan បានទទួលអំណរពិធីបុណ្យ Kate តាមរយៈរបាំសហគមន៍ ដោយមានការចូលរួមរបស់ប្រជាជនចំនួន ១០០ នាក់។ អ្នកស្រី Dang Thi Lang នៅ ភូមិ Bau Truc បានឲ្យដឹងថា ប្រជាជននៅទៅនេះពិតជាមានអារម្មន៍សប្បាយរីករាយណាស់ ខណៈដែលមជ្ឈមណ្ឌលវប្បធម៌សហគមន៍ចាមត្រូវបានសាងសង់រួចរាល់ ហើយដាក់ឲ្យដំណើរការ។ អ្នកស្រីបានឲ្យដឹងថា៖

“ប្រជាជននៅភូមិ  Bau Truc ពិតជាមានអារម្មណ៍សប្បាយរីករាយណាស់ នៅពេលអ្នកភូមិមានអាគារសហគមន៍យ៉ាងស្រស់ស្អាត និងធំទូលាយ។ យើងខ្ញុំនឹងសម្ដែងសិល្បៈ ដើម្បីទទួលស្វាគមន៍ភ្ញៀវផងដែរ”។

បរិយាកាសពិធីបុណ្យ Kate នៅតាមបណ្ដាភូមិជនជាតិ Cham (ចាម) - ảnh 2 អគារវប្បធម៌របស់ជនជាតិចាម

បរិយាកាសសិប្បាយរីករាយទទួលអំណរពិធីបុណ្យ Kate  ក៏បានរីកសុះសាយនៅតាមភូមិជនជាតិចាមនៅខេត្ត Binh Thuan ផងដែរ។ ទោះបីបានចូលរួមពិធីបុណ្យ Kate  ចំនួន ៦០ លើករួចមកហើយក៏ដោយ ប៉ុន្តែ លោក Thong Dat នៅភូមិ Lam Thuan ឃុំ Ham Phu ស្រុក Ham Thuan Bac ខេត្ត Binh Thuanនៅតែមានអារម្មណ៍សប្បាយរីយរាយ នៅពេលទទួលអំណរពិធីបុណ្យ ជាពិសេសគឺនៅពេលដែលជីវភាពរស់នៅរបស់ជនជាតិចាមត្រូវបានលើកស្ទួយទាំងខាងសំភារៈ និងស្មារតីពីមួយថ្ងៃទៅមួយថ្ងៃ។ លោកបានសំណេះសំណាលថា៖

“ក្នុងនាមជាជនជាតិចាម Ahier ទាំងក្មេងរហូតដល់មនុស្សវ័យចំណាស់ គឺសុទ្ធ តែមានអារម្មណ៍សប្បាយរីយរាយទទួលអំណរពិធីបុណ្យ Kate របស់ជនជាតិខ្លួន។ ទោះបីស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចមានការលំបាក  ដោយសារគ្រោះរាំងស្ងួតនិងការរីករាលដាលនៃ ជំងឺកូវីដ ១៩ក៏ដោយ ប៉ុន្តែជនជាតិចាមជានិច្ចកាលបានឆ្ពោះមកប្រភពដើមជានិច្ច។  ថ្វីត្បិតតែ ទោះបីស្ថិតក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក៏ដោយ ប៉ុន្តែប្រជាជននៅតែជំនះពុះពារ ដើម្បីបំពេញតញ្ញូតាធម៌ជាមួយបុព្វការីជនផងដែរ”។

នាបច្ចុប្បន្នុ ប្រជាជនចាមនៅខេត្ត Ninh Thuan និងខេត្ត Binh Thuan មានប្រជាជនប្រមាណ ១៣០ ០០០ នាក់។ ដោយឡែកនៅខេត្ត  Ninh Thuan វិញ ចាប់ពីឆ្នាំ ២០១៩ រហូតមកដល់ពេលនេះ ខេត្តទាំងមូលមានឃុំជនជាតិចាមចំនួន ១០/១២ បានជាប់ស្ដង់ដារជនបទថ្មី។

ចំណែកតំបន់ជនជាតិចាមនៅខេត្ត Binh Thuan ក៏មានការផ្លាស់ប្តូរ វិជ្ជមានជាច្រើនលើវិស័យវប្បធម៌និងសង្គម ផងដែរ។រហូតមកដល់ពេលនេះ ខេត្តបានសម្រេចកម្មវិធីអប់រំទូទៅសម្រាប់ថ្នាក់បឋមសិក្សា និងលុបបំបាត់អក្ខរកម្មក្នុងចំណោមជនជាតិចាម។ អត្រាសិស្សានុសិស្សក្នុងវ័យសិក្សាស្រូបយក ៩៨% ។ មូលដ្ឋាន សំភារៈសិក្សាបានឆ្លើយតបនឹងតម្រូវការបង្រៀននិងសិក្សា។ បច្ចុប្បន្ននេះ មានឃុំជនជាតិចាមចំនួន ៣ /៤ សម្រេចបានស្តង់ដារជនបទថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ