ផ្ទះប្រពៃណីរបស់ជនរួមជាតិជាជនជាតិ E de៖ វែងដូចជាស្នូរឃ្មោះរន្ទឺ

ផ្ទះប្រពៃណីរបស់ជនរួមជាតិជាជនជាតិ E de៖ វែងដូចជាស្នូរឃ្មោះរន្ទឺ - ảnh 1
ផ្ទះវែងជាផ្ទះធំរបស់មហាគ្រួសារនៃជនរួមជាតិជាជនជាតិ E de។ (baomoi.com)

        Vovworld-ផ្ទះវែងរបស់ជនរួមជាតិជាជនជាតិ E de ជាផ្ទះផុតពីដី ធ្វើដោយ​
ឬស្សី​និងឈើ ឯដំបូលផ្ទះបានប្រក់ស្បូវ។ ជនរួមជាតិជាជនជាតិ E de បានធ្វើ​ផ្ទះ​ត្រូវបានកសាងបែទៅរកទិសខាងជើងត្បូង។ បើមើលពីចម្ងាយផ្ទះមានរូបរាងជា
ទូក​មួយ។ បណ្ឌិត Nguyen Duy Thieu នាយករងសារមន្ទីរជនជាតិវិទ្យាវៀតណាម​
បានឲ្យដឹងថា៖

        “ម្ចាស់ផ្ទះកាន់តែសម្បូរុងរឿងផ្ទះកាន់តែវែង។ មុននេះ មានផ្ទះវែងណាស់។
ដល់ជំនាន់ទី៣ កូនរបស់ស្ត្រីក្នុងផ្ទះពោលគឺចៅ​របស់លោកយាយម្ចាស់ផ្ទះបាន
រៀបអាពារហ៍ពិពារហ៍នោះការបន្តប្រវែងបានបន្តថែម។ តាម​ឯកសារដែលខ្ញុំបាន
មានកាលពីដំណាក់កាលអាណានិគមនិយមបារាំងគឺធ្លាប់ មានផ្ទះដូចជាផ្ទះរបស់
លោក Ama Ha ដោយមានប្រវែងជាង២០០ម៉ែត្រ។”

        បរិយាកាសផ្ទះតាមបណ្ដោយរួមមាន២ផ្នែកច្បាស់លាស់។ ពីទ្វាចូល​ គឺផ្នែក
ទី១ហៅថា Gah ស្រូបយក១ភាគ៣នៃបរិយាកាស។ ផ្នែកនៅ​សេស​សល់​បានហៅ
ថា Ok។ Gah ជាកន្លែងទទួលភ្ញៀវ មានចង្ក្រានសំរាប់ភ្ញៀវនិងជាកន្លែង​រួមរបស់
គ្រួសារ ជាកន្លែងធ្វើសក្ការៈបូជាទេវតា ជាកន្លែងដេករបស់កំលោះមិនទាន់​មាន
ប្រពន្ធនិងជាកន្លែងដាក់វត្ថុមានតំលៃមួយចំនួន។ Gah និង Ok ត្រូវបានបែងចែក​
ដោយ​សសរ២ ក្នុងនោះសសរខាងកើតជាសសរមេ នៅ​ក្បែរបានរៀបគ្រេមួយ
ដើម្បីអ្នកប្រមុខគ្រួសារអង្គុយក្នុងពេលប្រជុំ។ ក្នុងពេល​នោះ សសរខាងលិចជា
សសរស្ករជាកន្លែងដាក់ស្គរលើកៅអី Kpan កំពស់​កន្លះ​ម៉ែត្រប្រវែងពី១០ដល់
២០ម៉ែត្រដើម្បីសិល្បករអង្គុយវាយឃ្មោះស្គរជាដើម។ នៅក្បែរ​ចង្ក្រានភ្ញៀវនៅ
មានចង្ក្រានដាំស្លរក្នុងពេលមានកម្មវិធី។ លោកស្រី Dam Thi Hop កម្មាភិបាល
សារមន្ទីជនជាតិវិទ្យាវៀត​ណាម​បានឧទ្ទេសនាមអំពីផ្ទះវែងគំរូរបស់ជនជាតិ E de នៅសារមន្ទីជនជាតិ​វិទ្យា​វៀតណាមថា៖

        “នេះជាផ្ទះរបស់អ្នកមាន ភាពសម្បូរុងរឿងបង្ហាញពីវត្ថុដាក់ក្នុងបន្ទប់ភ្ញៀវ ជា
កន្លែង​ដែល​គេហៅថា Gah។ នេះជាបន្ទប់ភ្ញៀវ ជាកន្លែងដែលគ្រួសាររៀបចំពិធី
បុណ្យ ដោយមានការចូលរួមរបស់អ្នកជិតខាងជាច្រើនកុះករ។ គេបាន​តុបតែង
របស់របរប្រើប្រាស់ជាច្រើននៅទីនេះ។ ឧទាហរណ៍ដូចជាស្រាអិច គងឃ្មោះឆ្នាំង​
សំរិទ្ធជា​ដើម ជាទ្រពសម្បត្តិដ៏មានតំលៃចំពោះជនជាតិ E de។ ប្រសិនបើបរិមាណ
របស់របរ​កាន់តែច្រើននោះ អាចយល់ថា នេះជាគ្រួសារអ្នកមានមួយ។”

        ក្នុងផ្ទះវែងនីមួយៗ ជនជាតិ E de បានឆ្លាក់រូបសត្វជាច្រើនដូចជាដំរី ត្រីជា​
ដើម។ ភាពសម្បុធូធារបស់ម្ចាស់ផ្ទះត្រូវបានបង្ហាញលើរូបចម្លាក់នោះ។​ លោក
ស្រី Dam Thi Hop បានឲ្យដឹងថែមទៀតថា៖

        “ឧទាហរណ៍រូបសត្វដំរី គ្រួសារណាមានដំរីទើបបានឆ្លាក់រូបសត្វដំរីនៅ​លើ​
នោះ។ រូបភាពផ្សេងៗមួយចំនួនដូចជាសត្វនាគអណ្ដើតជាដើម ជាសត្វមាន​វត្ត
មាន​ក្នុងជំនឿរបស់ជនជាតិ E de។ តាមបណ្ដាអ្នកជំនាញការថា នេះជារូបភាព​ដើមមិនរួមផ្សំជាមួយជនជាតិដទៃឡើយ។”

        ជណ្ដើរជាចំណុចពិសេសរបស់ផ្ទះវែងរបស់ជនជាតិ E de ផ្សាភ្ជាប់ទ្វាចំនួន
២​របស់ផ្ទះវែង ទ្វានៅខាងមុខសំរាប់ភ្ញៀវនិងបុរស ទ្វាខាងក្រោយសំរាប់នារី។
លោក​ស្រី Dam Thi Hop បានឲ្យដឹងថា៖

        “ជាថម្មតាផ្ទះរបស់ជនជាតិ E de មានជណ្ដើរចំនួន២ ជណ្ដើរខាងមុខនិង​
ជណ្ដើរ​ខាងក្រោយ។ ជណ្ដើរខាងមុខបែរទៅខាងជើង។ ចំពោះគ្រួសារអ្នកមាន ជណ្ដើរខាងមុខមានជណ្ដើរចំនួន២គឺជណ្ដើរបានិងជណ្ដើរមេ។ លើជណ្ដើរមេ
ពេល​ណាក៏មានរូបភាពម្ដាយបំបៅដោះនិងព្រះច័ន្ទមួយចំណិត រីឯជណ្ដើរបាមិន
សូវ​មានរូបចម្លាក់ទេ។”

        ផ្ទះវែងមិនត្រឹមតែជាបរិយាកាសរស់នៅប៉ុណ្ណោះទេ ថែមទាំងជាកន្លែងផ្សា
ភ្ជាប់ជំនាន់​វង្សត្រកូលជាច្រើនរបស់ជនជាតិ E de។ ក្នុងពេលក្រមុំយកប្តី ផ្ទះបាន
បន្តប្រវែងដើម្បី​ធ្វើជាកន្លែងស្នាក់នៅសំរាប់គូរប្តីប្រព័ន្ធ។ ក្នុងបរិយាកាសនោះ
បណ្ដាពិធីការ ទំនៀម​ទំលាប់របស់ជនជាតិ E de ត្រូវបានបង្ហាញដ៏ពេញលេញ
ដូចជាព្រលឹង​របស់ជនជាតិនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ