ផ្ទះប្រពៃណីរបស់ជនរួមជាតិ Mong Hoa

ផ្ទះប្រពៃណីរបស់ជនរួមជាតិ Mong Hoa - ảnh 1
ផ្ទះជនជាតិ Mong Hoa បានធ្វើដោយព្រៃឈើទាំងស្រុងនៅលើផ្ទៃដីមានដំបូលប្រក់ filbrociment។ (soi.com.vn)



Vovworld-ជនជាតិ Mong Hoa នៅខេត្ត Lai Chau, Son La ធ្វើផ្ទះភាគច្រើន​ដោយ
ឈើ។ ផ្ទះឈើសាមាញ្ញដូចជាមនុស្សនៅទីនេះដែរ។ ផ្ទះបានធ្វើដោយ​ព្រៃ​ឈើ
ទាំងស្រុងនៅលើផ្ទៃដីមានដំបូលប្រក់ filbrociment។ លោក Mua A Xanh ជនជាតិ
Mong Hoa នៅ​ខេត្ត Son La បានឲ្យដឹងថា៖

“មុននេះគេយកឈើពីព្រៃមកធ្វើដំបូលប្រក់​ស្មៅកក់។ ជនជាតិ Mong ឥឡូវ​នេះ
ប្រក់ដំបូលដោយ filbrociment ដោយហេតុនេះផ្ទះរឹងមាំជាងរីឯដំបូលប្រក់ដោយ
ស្មៅកក់ងាយខូចនិងងាយអគ្គិភ័យ។”

រចនាសម្ព័ន្ធផ្ទះឈើរបស់ជនជាតិ Mong Hoa ក៏សាមាញ្ញ។​ ផ្ទះចែកចេញ​ជា៣​ល្វែង ល្វែងសំខាន់បានដាក់តុធ្វើសក្ការបូជាជីដូនជីតា។ នេះក៏ជាកន្លែងប្រជុំជីវភាពរបស់​បណ្ដាសមាជិកក្នុងគ្រួសារ កន្លែងពិសារបាយ និងទទួលភ្ញៀវ។ បណ្ដាល្វែងរបស់​
ជនជាតិ Mong Hoa មិនបិទបាំងទេ គេទុកចំហរ។ បរិយាកាសរស់នៅបុគ្គល​ក្នុង
គ្រួសារត្រូវបិទដោយរនាំង។​បរិយាកាសចង្ក្រានក្នុងគ្រួសារជនជាតិ Mong Hoa ក៏
មិនដាក់នៅកណ្ដាលផ្ទះដូចជាជនជាតិផ្សេងៗឡើយ។ លោក Mua A Xanh បាន
ឲ្យដឹងថា៖

“ផ្ទះត្រកូល Giang បានដាក់ចង្ក្រាននៅខាងស្ដាំរឺខាងឆ្វេង រីឯត្រកូល Mua បានដាក់
នៅខាងស្ដាំ។ មុននេះជីដូនជីតាផ្លាស់ប្តូរចង្ក្រានដើម្បីរកស៊ីមានបាន។ ចង្ក្រានរបស់
ជនជាតិ Mong មានសារសំខាន់ណាស់។ ចង្ក្រានមួយ​ដើម្បី​​ដាំម្ហូបអាហារនាពេល
ព្រឹកព្រលឹម ចង្ក្រានមួយទៀតដើម្បីដាំបាយ​ប្រចាំ​ថ្ងៃ។ ចង្ក្រានធំត្រឹមតែដាំបាយនៅ
ព្រឹកតែប៉ុណ្ណោះ។”

ក្នុងផ្ទះរបស់ជនជាតិ Mong Hoa នៅខេត្ត Son La សុទ្ធតែមានសសរជ្រុងរឺ​មូលដែល
ត្រូវបានកប់នៅកណ្ដាលផ្ទះតភ្ជាប់រវាងផ្ទះនិងដំបូល។ ​តាមទស្សនា​ទានរបស់ជន
ជាតិ Mong Hoa វាដូចជានិមិត្តរូបសសរមេក្នុងផ្ទះ។ ក្នុងគ្រួសារ​ពេល​មានការងាររឺ
ពិធីបុណ្យទាន ស្វាគមន៍បាយថ្មី រៀបអាពារហ៍ពិពារហ៍នោះ ក្រៅពីអុធធូបលើតុ
សក្ការបូជានោះ ម្ចាស់ផ្ទះក៏ត្រូវអុធធូបនៅជើងសសរដើម្បី​ជំរាបដល់ម្ចាស់ទឹកម្ចាស់
ដីថា គ្រួសារមានការងារ។ ក្នុងប៉ុន្មានថ្ងៃបុណ្យតេត សសរត្រូវបាន​តុបតែងដោយ
ក្រដាស់គ្រប់ពណ៌។ លោក Mua Van Su ជនជាតិ Mong Hoa នៅ​ខេត្ត Lai Chau បាន
ឲ្យដឹងថា ផ្ទះរបស់គ្រួសារលោកបានសាងសង់តាំងពីឆ្នាំ​១៩៩៥មកនិងដល់ឥឡូវ
នេះមិនប្រែប្រួលទេ។ វត្ថុគ្រប់ប្រភេទសុទ្ធតែបាន​បន្ត​ប្រពៃណីពីឪពុកម្ដាយ។

“កាលពីនៅតូចដល់ធំ លោកតាលោកយាយឪពុកម្ដាយបានបន្សល់ផ្ទះដូច្នេះ​នោះ​គឺផ្ទះឈាងជ្រុងមានសសរ។ រីឯសសរមូលនេះមានឈ្មោះថា សសរ Quan រីឯខាង
ក្រៅគឺសសរមេ។ សសរមេនិមិត្តរូបឲ្យមេផ្ទះ។”

ជនជាតិ Mong Hoa បានសាងសង់ផ្ទះនៅនិទាឃៈរដូវ។​ អំណរបុណ្យតេត​រួចរាល់
សាងសង់ផ្ទះដើម្បីត្រៀមឲ្យរដូវផលថ្មីមួយ។ ជនជាតិ Mong Hoa ក៏​ជ្រើស​រើសថ្ងៃ
ដើម្បីសាងសង់ផ្ទះនិងជានិច្ចកាលធ្វើផ្ទះក្នុងថ្ងៃគូ។ ជនជាតិ Mong មានទស្សនា
ទានថ្ងៃគូជាថ្ងៃសំណាង។

កន្លងផុតជាច្រើនជំនាន់មក រស់នៅលើចង្កេះភ្នំខ្ពស់ បណ្ដាផ្ទះព្រៃឈើរបស់​ជន
ជាតិ Mong Hoa នៅរក្សាសម្រស់ពីបុរមបុរាណមក។ បណ្ដាផ្ទះព្រៃឈើនៅ​ក្រោម​ដើមម៉ាក់ខៃយូរឆ្នាំបានផ្ទុកនូវខឿនវប្បធម៍វិសេសវិសាលមួយរបស់ជនជាតិ Mong
Hoa នៅខេត្ត Son La៕

ប្រតិកម្មទៅវិញ

ផ្សេងៗ